ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ចាញ់​កីឡាករ​ចិន Xie Wei នៅ ONE

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​រាត្រី​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០២០​នេះ កីឡាករ​ជើង​ខ្លាំង​គុន​ចម្រុះ​របស់​កម្ពុជា ចាន់ រតនា បាន​ចាញ់​អ្នក​ប្រដាល់​របស់​ចិន…

រាជធានី​ភ្នំពេញ ៖ នា​រាត្រី​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០២០​នេះ កីឡាករ​ជើង​ខ្លាំង​គុន​ចម្រុះ​របស់​កម្ពុជា ចាន់ រតនា បាន​ចាញ់​អ្នក​ប្រដាល់​របស់​ចិន Xie Wei (​នៅ​ទឹក​ទី​៣) ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ NOE: Collision Course នៅ​កីឡដ្ឋាន Singapore Indoor Stadium លើ​ទឹកដី​ប្រទេស​សិង្ហ​បុរី ។

រហូត​មក​ដល់​ពេល​នេះ អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា នៅ​មិន​ទាន់​ស្គាល់​ជ័យជម្នះ លើ​កីឡាករ​ចិន​ឡើយ បន្ទាប់​ពី​ជួប​កីឡាករ​ចិន​២​នាក់​កន្លង​មក ចាញ់​ទាំង​ពីរ​លើក ឥឡូវនេះ ចាញ់​ជា​លើក​ទី​៣ ។

កីឡាករ​វ័យ ៣៥​ឆ្នាំ ចាន់ រតនា មាន​កំណត់​ត្រា​ប្រកួត​គុន​ចម្រុះ​បាន ១១​ដង ឈ្នះ ៧​ដង និង​ចាញ់ ៤​ដង គិត​ត្រឹម​ការ​ប្រកួត​លើក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ