ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា កាត់​ដកហូត​ដើមឈើ​មាន​ហានិភ័យ​ខ្ពស់​នៅ​ប្រាសាទ​ក្រោល​រមាស លើ​ភ្នំ​គូលែន

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដើមឈើ មាន​ហានិភ័យ​ខ្ពស់ ចំនួន​១៦​ដើម ស្ថិត​នៅ​បរិវេណ​ប្រាសាទ​ក្រាល​រមាស លើ​ភ្នំ​គូលែន ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ផ្នែក​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​កាត់​ដកហូត ក្នុង​បំណង…

ខេត្តសៀមរាប ៖ ដើមឈើ មាន​ហានិភ័យ​ខ្ពស់ ចំនួន​១៦​ដើម ស្ថិត​នៅ​បរិវេណ​ប្រាសាទ​ក្រាល​រមាស លើ​ភ្នំ​គូលែន ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ផ្នែក​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​កាត់​ដកហូត ក្នុង​បំណង ដើម្បី​បង្ការ​ហានិភ័យ​ជាយថាហេតុ​។
ការងារ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​ក្រុម​អង្កេត​ដើមឈើ​មាន​ហានិភ័យ​របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង នៃ​ដើមឈើ​ទាំងនោះ និង​បាន​រក​ឃើញ​មាន​ដើមឈើ ហានិភ័យ​ខ្ពស់​ចំនួន​១៦​ដើម រួម​មាន ដើម​សំបួរ​ចំនួន​១៤​ដើម និង​ដើម​តា​សែង ចំនួន​២​ដើម ដែល​កំពុង​ដុះ​ទ្រេត​ខ្លាំង មក​លើ​តួ​ប្រាសាទ និង​ដុះ​ជាប់​ថ្ម​ប្រាសាទ ។

ក្រុមការងារ​បាន និង​កំពុង​ដំណើរ​ការងារ​កាត់​ដកហូត​ដើមឈើ​ខាងលើ ចាប់តាំងពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០​មក ដើម្បី​ធានា​ដល់​សុវត្ថិភាព​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​ទស្សនា​ប្រាសាទ​នេះ ជៀសវាង​មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត និង​រចនាសម្ព័ន្ធ​ប្រាសាទ ព្រមទាំង​ធ្វើ​ឲ្យ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ