ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​មិនធម្មតា​ទេ ! ភរិយា ព្រាប សុវត្ថិ គ្រលែង​ចង្កេះ​រាំ​បទ​ថ្មី​ជាមួយ​ប្ដី​ម៉ា​ចាស់ដៃ​តែ​ម្តង (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង «​កុំ​រាំ​កៀក​គ្នា​» និពន្ធ​បទ​ភ្លេង​នឹង​សម្រួល​តន្ត្រី​ដោយ Sovath Sareyvoth ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូនប្រុស​បង្កើត​របស់​កំពូល​តារាចម្រៀង​លោក ព្រាប…

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង «​កុំ​រាំ​កៀក​គ្នា​» និពន្ធ​បទ​ភ្លេង​នឹង​សម្រួល​តន្ត្រី​ដោយ Sovath Sareyvoth ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូនប្រុស​បង្កើត​របស់​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ កំពុង​តែ​ទទួល​បាន​គាំទ្រ​ជា​ច្រើន​លើ​បណ្ដាញ​សង្គម មិន​ត្រឹមតែ​យុវវ័យ​ទេ សូ​ម្បី​តែភរិយា​របស់​លោក​ក៏​អត់ទ្រាំ​មិន​បាន​គ្រលែង​ចង្កេះ​រាំ​លេង​ជាមួយ​ប្ដី​ឡើង​ម៉ា​អស់ដៃផងដែរ ។

បទ​ចម្រៀង «​កុំ​រាំ​កៀក​គ្នា​» និពន្ធ melody និពន្ធ​ទំនុកច្រៀង​ដោយ ទុ​យ ច័ន្ទ​មុនី​, និពន្ធ​បទ​ភ្លេង និង​សម្រួល​បទ​ភ្លេង​ដោយ Sovath Sereyvuth ។ បទ​ចម្រៀង​មួយ​បទ​នេះ មិន​ត្រឹមតែ​សម្រាប់ បម្រើ​អារម្មណ៍​ឲ្យ​ប្រិ​យ​មិត្ត​រាំង​លេង​សប្បាយ​ប៉ុណ្ណោះ​ទេ ថែម​តាំង​មាន​ខ្លឹមសារ​អប់រំ​ពី​ការ​រក្សា គម្លាត​សុវត្ថិភាព ស្រប​ពេល​ដែល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា និង​ពិភពលោក​កំពុង​ទទួល​រង​នូវ ការ​រីក​រាលដាល​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វី​ដ​-១៩ ៕ ដោយសហការ

ចង់​ដឹង​ថា ភរិយា​របស់​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ រាំ​គ្រលែង​ចង្កេះ​ជាមួយ​ស្វាមី ឡូយ​យ៉ាងណា​នោះ តោះ !​ សូម​ទស្សនា​ទាំងអស់​គ្នា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ