ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​មែន ! realme​ ប្រកាស​ផ្លូវការ តុក្កតា​តំណាង “realmeow”

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ realme ដែល​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​មានការ​រីក​លូតលាស់​លឿន​បំផុត​នៅ​លើ​ពិភពលោក ថ្ងៃនេះ​បាន​ដាក់​ប្រកាស​ជា​ផ្លូវការ​នូវ​តុក្កតា​តំណាង “realmeow” ក្នុង​នាម​ជា Chief Trendsetting Officer…

រាជធានីភ្នំពេញ ៖ realme ដែល​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​មានការ​រីក​លូតលាស់​លឿន​បំផុត​នៅ​លើ​ពិភពលោក ថ្ងៃនេះ​បាន​ដាក់​ប្រកាស​ជា​ផ្លូវការ​នូវ​តុក្កតា​តំណាង “realmeow” ក្នុង​នាម​ជា Chief Trendsetting Officer ។ “realmeow” ​ត្រូវ​បាន​បំផុសគំនិត​ដោយ​សត្វ​ឆ្មា ការ​រចនា​ទាន់សម័យ តំណាង​ឲ្យ ​realme​ មាន​ភាព​វ័យក្មេង ហ៊ាន​ឆ្ពោះទៅ​មុខ ៖ ឯករាជ្យ វាយ​បំបែក​នូវ​អ្វី​ថ្មី ក្លាហាន និង​ភាព​ជឿជាក់ ​។

“realmeow” តុក្កតា​តំណាង​របស់​ realme ត្រូវ​បាន​បង្កើត​រួម​គ្នា​ដោយ​ realme​ និង​លោក ​Mark A. Walsh ដែល​ជា​អ្នកដឹកនាំ​គំនូរជីវចល​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ។ លោក ​Mark ​គឺជា​អ្នកដឹកនាំ​រឿង​គំនូរជីវចល​ “Finding Nemo” និង​ជា​អ្នក​បង្កើត​តួអង្គ​នៃ​រឿង ​“Monster Inc” ។ លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ​“រូបភាព​ដែល​មាន​ភាព​ទាន់សម័យ បុ​គ្ក​លិ​ក​លក្ខណ​ជាមួយនឹង​មាន​ស្មារតី​ជា​ខ្លួនឯង​ទើប​អាច​ទទួល​បាន​ប្រជា ប្រិយភាព ​។ លើស​ពី​នេះ​ទៀត វា​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់​គ្នា​មិន​ថា​មានការ​លំបាក​និង​ឧបសគ្គ​អ្វី​ក៏​ដោយ ហើយ​តែងតែ​ជំនះ​ដោយ​ភាព​ក្លាហាន ឆ្ពោះទៅ​មុខជា​និច្ច ​។ «ដូច្នេះ​ក្នុង​នាម​ជា​Creative Director​នៃ​realme Design Studio លោក​បាន​សហការ​ជាមួយ ​realme បង្កើត​បាន​នូវ “realmeow ” ដែល​មាន​រូបរាង​ទាន់សម័យ​និង​មាន​ភាព​ឯករាជ្យ​ក្លាហាន ​។

របត់​ថ្មី​នៃ​ realme ការ​បង្កើត​ដែល​មិន​ធ្លាប់​មានក្នុង​នាម​ជា​ម៉ាក​ពេញ​និយម​ផ្នែក​បច្ចេកវិទ្យា​មួយ realme ​បាន​ប្តេជ្ញា​ចិត្ត​នាំ​យក​នូវ​របត់​ថ្មី​មួយ​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា realme​ បាន​ដើរ​ហួស​ស្តង់ដារ​ធម្មតា ហើយ​បាន​រក​ឃើញ​ថា​ភាព​ទាន់សម័យ​ពេញ​និយម​និង​បច្ចេកវិទ្យា​នឹង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ​។ “realmeow” ត្រូវ​បាន​បង្កើត​រួម​គ្នា​ដោយ ​realme ​និង​អ្នកដឹកនាំ​រឿង​គំនូរជីវចល​ល្បីឈ្មោះ លោក Mark A. Walsh ។ “realmeow” ​មិន​ត្រឹមតែ​រួម​បញ្ចូល​ជាមួយនឹង​វប្ប​ធ​ម៍ street & HIP HOP ថែម​ទាំង​មាន​រួម​បញ្ចូល​ជាមួយនឹង​គំនូរ​សិ​ល្បះ​និង​ចម្លាក់​ផង​ដែរ ដែល​មើលទៅ​មាន​រូបរាង​គួរ​ឲ្យ​ចាប់អារម្មណ៍ ​។ “realmeow”​ មាន​តួរ​ខ្លួន​ពណ៌​លឿង និង​មាន​វ៉ែនតា​ពណ៌​ខ្មៅ រំលេច​ចេញ​ជា​ពណ៌​យ៉ាង​ស្រស់​ស្អាត នេះ​គឺ​រួម​បញ្ចូល​ជាមួយនឹង​ភាព​ពេញ​និយម​នៃ​វប្ប​ធ​ម៍​អា​មេ​រិ​ក ​។ វ៉ែនតា​ឡាស៊ែរ​របស់​វា​មាន​ថាមពល​គ្មាន​ដែន​កំណត់ ហើយ​ថាមពល​ដ៏​អស្ចារ្យ​នេះ​ទទួល​បាន​មក​ពី​ភព​ក្រៅ ។

realme យល់​ថា​តុក្កតា​តំណាង​ដែល​ទាន់សម័យ​គឺជា​ឧបករណ៍​កណ្តាល​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ដើម្បី​ទាក់ទង​និង​ស្វែង​យល់​ពី​វប្បធម៌​ដែល​ទាន់សម័យ នាំ​យក​ស្មារតី​នៃ​ម៉ាក​និង​សិ​ល្បៈ​នៃ​ការ​លេង​រួម​បញ្ចូល​គ្នា ក្លាយទៅជា​គន្លឹះ​ស្មារតី​រវាង ​realme​ និង​អ្នកគាំទ្រ​វ័យក្មេង ។ ដូចនេះ​ហើយ លោក​ Mark​ និង​ក្រុម​អ្នក​រចនា​នៃ ​realme ​បាន​សម្រេច​ជ្រើស​យក​សត្វ «ឆ្មា​» ​ដែល​ជា​សត្វ​អាថ៌​កំបាំង​ដែល​មក​ពី​ភព​ក្រៅ​និង​ជា ​«​របត់​ថ្មី​ពេញ​និយម​នៅ​ភព​ក្រៅ​» ​គឺ “realmeow” ។ វា​ឆ្លាត​មាន​ភាព​ក្លាហាន មក​ភព​ផែនដី​ក្នុង​គោល បំណង​ផ្សព្វផ្សាយ​វប្ប​ធ​ម៍​ពេញ​និយម និង​ពោរពេញ​ដោយ​ថាមពល​គ្មាន​ដែន​កំណត់ ​។

ហ៊ាន​ឆ្ពោះទៅ​មុខ​ធ្វើ​ជា​ខ្លួនឯង ដៃគូ​របត់​ថ្មី​ក្នុង​សម័យ​ថ្មី ៖ realme ជឿជាក់​ថា យុវវ័យ​គ្រប់​រូប​ដែល​ស្រលាញ់​ការ​រស់នៅ​ទាំងអស់​ក្នុង​ចិត្ត​ប្រាកដជា​មាន​ដៃគូ​របត់​ថ្មី​ពេញ​និយម​សម្រាប់​ខ្លួនឯង​ ។ ហើយ ​“realmeow” គឺជា​ដៃគូ​របត់​ថ្មី​ពេញ​និយម​ពិតប្រាកដ​របស់​អ្នកគាំទ្រ​ទាំងអស់ មាន​ជាមួយនឹង​ស្មារតី​ហ៊ាន​ឆ្ពោះទៅ​មុខ​និង​ហ៊ាន​ធ្វើ​ជា​ខ្លួនឯង​ដែល​តំណាង​ដោយ ​realme ​និង​អ្នកគាំទ្រ ហើយ​តែងតែ​ប្រកាសប្រាប់​ពិភពលោក​ថា​នេះ​ជា​វប្បធម៌​ទាន់សម័យ​របស់​យើង​ ។ “realmeow” នឹង​បន្ត​រីក​ចម្រើន​ជាមួយ​អ្នកគាំទ្រ វាយ​បំបែក​និង​បង្កើត​នូវ​អ្វី​ដែល​ថ្មី ។

realme ដែល​ជា​ម៉ាក​ពេញ​និយម​ផ្នែក​បច្ចេកវិទ្យា បាន​ប្តេជ្ញា​នាំ​វប្ប​ធ​ម៍​ពេញ​និយម​ចូល​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា បង្កើត​នូវ​បច្ចេកវិទ្យា​ពេញ​និយម​ពិតប្រាកដ​សម្រាប់​យុវវ័យ ប្រើប្រាស់​នូវ​វិធី​ផ្សព្វផ្សាយ​វប្ប​ធ​ម៍​ពេញ​និយម​និង​បច្ចេកវិទ្យា​ខ្ពស់​ដែល​សម​ស្រប​និង​សក្តិ​សម​បំផុត​សម្រាប់​យុវវ័យ​ ។ ​នា​អនាគត realme នឹង​ដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន “realmeow Special Edition និង​ផលិតផល ​AIoT បន្ត​បង្កើត​នូវ​ការ​រស់នៅ​ឆ្លាត​វៃ​និង​ពេញ​និយម​ដល់​យុវវ័យ ​៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ