ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំប៉ុង​ហ្គា​ស កន្លែង​លក់​លត​ឆាក្នុង​ផ្សារ​ផ្អាវ ស្ត្រី​៣​នាក់ ​រង​របួសធ្ងន់​ស្រាល

3 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ មាន​ករណី​ផ្ទុះ​កំប៉ុង​ហ្គា​ស នៅ​កន្លែង​លក់​លត​ឆា ក្នុង​ផ្សារ​ផ្អាវ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល ស្ត្រី​០៣​នាក់ ករណី​បែ​បន​នេះ​កើត​មាន​ច្រើន​លើក​មក​ហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​បំផុត…

ខេត្តកំពង់ចាម ៖ មាន​ករណី​ផ្ទុះ​កំប៉ុង​ហ្គា​ស នៅ​កន្លែង​លក់​លត​ឆា ក្នុង​ផ្សារ​ផ្អាវ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល ស្ត្រី​០៣​នាក់ ករណី​បែ​បន​នេះ​កើត​មាន​ច្រើន​លើក​មក​ហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​បំផុត ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ផ្ទុះ​កំប៉ុង​ហ្គា​ស​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​ផ្សារ​ផ្អាវ ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ផ្ទុះ​កំប៉ុង​ហ្គា​ស​នៅ​លើ​គ្រែ កន្លែង​លក់​លត​ឆា​របស់​ឈ្មោះ សុខ គឹ​ម​សយ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់ រួម​មាន ៖ ទី​១-​ឈ្មោះ ណ​ន ស្រ​នី ភេទ​ស្រី អាយុ​២១​ឆ្នាំ នៅ​ភូមិ​ផ្អាវ ត្រូវជា​កូនប្រសារ​(​សុខ គឹ​ម​សយ​) របួសស្រាល ។ ទី​២-​ឈ្មោះ ឈុំ មក​រា ភេទ​ស្រី អាយុ​២០​ឆ្នាំ នៅ​ភូមិ​ផ្អាវ ត្រូវជា​ក្មួយ​(​សុខ គឹ​ម​សយ​) របួសធ្ងន់ និង​ទី​៣-​ឈ្មោះ​ទេព សំ​អាន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​ផ្អាវ ជា​អ្នកលក់​បបរ​ក្បែរ​គ្នា របួសធ្ងន់ ។

អ្នក​រង​របួស​ទាំង​៣ ត្រូវ​បាន​ក្រុម​គ្រួសារ​បងប្អូន ដឹក​យក​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ។

សមត្ថកិច្ច​បាន​សំណូម​អោយ​បងប្អូន​អា​ជីករ​លក់ដូរ ដែល​ភាគច្រើន​តម្រូវការ​ប្រើប្រាស់​កំប៉ុង​ហ្គា​ស​នោះ សូម​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត​ខ្ពស់​បំផុត ព្រោះថា ការ​ដាក់​កំប៉ុង​ហ្គា​ស​របស់​ខ្លួន នៅ​ហាល​ក្តៅ ឫ​ជិត​កន្លែង​មានកំ​ដៅ បណ្តាល​ឲ្យ​ឧស្ម័ន​នៅ​ក្នុង​កំប៉ុង រីក​មាឌ បង្ក​ឲ្យ​ផ្ទុះ​គ្រប់ពេលវេលា និង​ហាម​ដាក់​កំប៉ុង​ហ្គា​ស​របស់​ខ្លួន នៅ​ក្បែរ​សារធាតុ​ឆេះ​ផ្សេង​ៗ ដូច​ជា​ដប​សាំង​, សារធាតុ​ប្រតិកម្ម​ចំហេះ​ផ្សេង​ៗ ហើយ​ត្រូវ​ប្រើប្រាស់​តែ​កំប៉ុង​ហ្គា​ស​ថ្មី​បំផុត ជៀសវាង​ប្រើប្រាស់​កំប៉ុង​ហ្គា​សណា ដែល​ចាស់ ប្រើ​និង​បញ្ចូល​ច្រើន​សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ