ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ក្លែង​ហ្វេ​ស​ប៊ុ​ក វាយប្រហារ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​

3 ឆ្នាំ មុន

ខេត្តកំពត ៖ ជនសង្ស័យ​ ងិ​ន ស៊ុ​យ​ទ្រី ដែល​តែងតែ​ផលិត​ខ្លឹមសារ​ព័ត៌មាន រូបភាព​ក្លែងក្លាយ បង្ខូច​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ព្រះមហាក្សត្រ…

ខេត្តកំពត ៖ ជនសង្ស័យ​ ងិ​ន ស៊ុ​យ​ទ្រី ដែល​តែងតែ​ផលិត​ខ្លឹមសារ​ព័ត៌មាន រូបភាព​ក្លែងក្លាយ បង្ខូច​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ព្រះមហាក្សត្រ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត និង​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​មួយ​ចំនួន ត្រូវ​បាន​សាលាដំបូង​ខេត្តកំពត សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារហើយ ។

នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ ២០២០ លោក​សេង ម៉ា​ឡាប ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពត បាន​ចេញ​ដីកា​លេខ ១១៦៥ បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ឈ្មោះ ងិ​ន ស៊ុ​យ​ទ្រី ទៅ​ឃុំខ្លួន នៅ​មណ្ឌល​ឃុំខ្លួន​ខេត្តកំពត ក្រោម​បទចោទប្រកាន់ “​បរិហារកេរ្តិ៍​ជា​សាធារណៈ ជេរ​ប្រមាថ​ជា​សាធារណៈ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រូបភាព​និង​សម្ភារៈ​អាសអាភាស ” ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប កាលពី​អំឡុង​ខែតុលា និង​ខែវិច្ឆិកា​ឆ្នាំ ២០២០ ។

ជនជាប់ចោទ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣០៥, ៣០៧, ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា ៤៣៧ (​ស្ទួន ) នៃ ច្បាប់​ស្តី​ពី​វិសោធនកម្ម​ព្រហ្មទណ្ឌ មាត្រា ៣៩ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។

ជនសង្ស័យ ងិ​ន ស៊ុ​យ​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​/​ខេត្ត​កែប ត្រូវ​បាន​កម្លាំង​នគរបាល បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រោយ​ពី​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ស្រាវជ្រាវ ស៊ើបអង្កេត និង​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​កែប សង្កាត់​ខាងលើ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ។

សូម​បញ្ជាក់​ផង​ដែរ​ថា យុវជន​រូប​នេះ​មាន​ចេតនា​ទុច្ចរិត បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក ក្លែង​ក្លាយជា​ច្រើន​ធ្វើការ​ជេរ​ប្រមាថ បរិហា​កេរ្តិ៍ បំប៉ោង​ព័ត៌មាន​បំពុលសង្គម បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បរិហារកេរ្តិ៍​លើ​ថ្នាក់ដឹកនាំ​កំពូល តាំងពី​ព្រះមហាក្សត្រ សម្តេច​នាយក​រដ្ឋមន្ត្រី អភិបាលខេត្ត រហូត​ដល់​ស្នងការ​នគរបាល​ខេត្ត​មួយ​ចំនួន ដោយ​គេ​បាន​សរសេរ​នូវ​ភាសា​អសុរោះ កាត់ត​រូបភាព បង្កើត​គណនី​ក្លែងក្លាយ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន ងិ​ន ស៊ុ​យ​ទ្រី បាន​សារភាព​ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ឈ្មោះ ទ្រ​. ស​.​ម តាំងពី​ដើមឆ្នាំ​២០១៦ ក្រោយមក​នាង​បាន​ផ្លាស់​ប្ដូរ​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ តាំងពី​ពេល​នោះ​មក​ទំនាក់ទំនង​របស់​គេ​បាន​ត្រូវ​ឃ្លាតឆ្ងាយ និង​ដោយសារ​នារី ទ្រ​.​ស​.​ម មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជា​ច្រើន​ផ្សេង​ទៀត​ធ្វើ​អោយ​គេ​កើត​ចិត្ត​ប្រចណ្ឌ ហើយ​ក៏​បាន​បង្កើត​គណនី​ក្លែង​ក្លាយជា​ឈ្មោះ​របស់​នារី​ខាងលើ ឬ ជា​ឪពុក ឬ​ជា​មិត្ត​ភ័​ក្រ របស់​នាង​ជា​ច្រើន​ទៀត ដើម្បី​វាយប្រហារ​ថ្នាក់ដឹកនាំ​កំពូល​ៗ ចេតនា​ដើម្បី​ទំលាក់​កំហុស អោយ​នាង ទ្រ​. ស​.​ម ព្រមទាំង​មិត្ត​ភ​ក្កិ​ដៃគូរ​ស្នេហា និង​គ្រួសារ​របស់​នាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ