ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាក់​គីជា​ដំរី​មួយ​ក្បាលក្នុង​ចំណោម​​១៥​ក្បាលលើពិភពលោកជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហា.វមួយ

3 ឆ្នាំ មុន

ខេត្តតាកែវ ៖ យោង​តាម​រយៈ​អង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃ​កម្ពុជា (Wildlife Alliance Cambodia) បានឱ្យ​ដឹង​ថ្មី​ៗ​នេះ​ថា ឡាក់​គី ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ​តែ​ម្នាក់ឯង កាលពី​ឆ្នាំ​១៩៩៩…

ខេត្តតាកែវ ៖ យោង​តាម​រយៈ​អង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃ​កម្ពុជា (Wildlife Alliance Cambodia) បានឱ្យ​ដឹង​ថ្មី​ៗ​នេះ​ថា ឡាក់​គី ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ​តែ​ម្នាក់ឯង កាលពី​ឆ្នាំ​១៩៩៩ តាំងពី​នាង​នៅ​ជា​កូន ដំរី​តូច​ម្ល៉េះ​។ អំឡុង​ពេល​ពីរ​ឆ្នាំ គិត​ចាប់តាំងពី​ពេល​ដែល​នាង​បាន​មក​ដល់​ម​ជ្ឈ​ម​ណ្ឌ​សង្គ្រោះ សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ដំបូង ឡាក់​គី និង​ស៊ី​ថេ​ង ដែល​លោក​ជា​ប្រធាន​ផ្នែក​ថែទាំ​សត្វ​នៅ​ទីនោះ មិន​ដែល​ឃ្លាតឆ្ងាយ​ពី​គ្នា​ម្តងណា​ឡើយ​។

អង្គការ បាន​បន្ត​ថា កាល​៥​ឆ្នាំ​មុន​នេះ ឡាក់​គី​បាន​រង​ការ​បៀតបៀន​ដោយ​ជំងឺ​ម្យ៉ាង ដែល​បង្ក​ឡើង​ដោយ​វីរុស​មួយ ប្រភេទ មានឈ្មោះ​ថា EEHV – ដែល​វីរុស​ប្រភេទ​នេះ កើត​មាន​តែ​នៅ​លើ​ប្រភេទ​សត្វ​ដំរី តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​វា​ធ្វើកា​រវិ​វត្ត បង្ក​ជា​ជំងឺ​ដល់​ដំរី​ណាមួយ​ហើយ អត្រា​ស្លាប់​របស់ ដំរី​នោះ​មាន​រហូត​ដល់ ៨០​ភាគរយ ឯណោះ​។

ប្រការ​នេះ​បាន​តម្រូវ​ឲ្យ​នាង ត្រូវ​តែ​ទទួល​បាន​នូវ​ការ ព្យាបាល​ល្អិតល្អន់ ភ្លាម​ៗ​ពី​សំណាក់​គ្រូពេទ្យ និង​បុគ្គលិក​ថែទាំ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ប្រើ​ពេល​រហូត​ដល់​៩​ខែ ហើយ​រឿង​ដែល​យើង​មិន​នឹង​ស្មាន​ដល់​នោះ​គឺ ឡាក់​គី​អាច​ជា​សះស្បើយ ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ ពួក​យើង​មាន​មោទកភាព​ដែល​ថា ៖ បច្ចុប្បន្ន​នេះ ឡាក់​គី​គី​ជា​ដំរី មួយ​ក្បាល​ក្នុង​ចំណោម​ដំរី​១៥​ក្បាល នៅ​ទូ​ទាំ​ពិភពលោក​ដែល​អាច​ជា​សះស្បើយ និង​អាច​បន្ត នៅ​រស់រាន​មានជីវិត​ពី​ជំងឺ​មួយ​ប្រភេទ​នេះ​។

(រូបឆ្វេង) ដំរីញីឈ្មោះ ឡាក់​គី និង ដំរីឈ្មោល ឈូក

ពេល​នេះ នាង​រស់នៅ​ជាមួយ​ដំរី​ឈ្មោល​មួយ​ក្បាល​ឈ្មោះ​ថា “​ឈូក​” ហើយ​កំពុង​តែ​រីករាយ ជាមួយនឹង​ការ​ដើរ​លេង​នៅ​ក្នុង​ព្រៃ (​ព្រឹក​-​ល្ងាច​) និង​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​ទេសចរ​មួយ ចំនួន​ទៀត​ផង​។

ដំរី ឈូក ជាមួយនឹងជើងសិប្បនិម្មិត​
នៅពេលដោះជើងសិប្បនិម្មិត​ របស់ដំរី ឈូក


សូម​ជម្រាប​ជូន​ពី​ប្រ​វ​ប​ត្តិ​ដ៏​កំស្សត់​របស់​ដំរី​ឈ្មោះ ឈូក បន្តិច នៅ​ពេល “​ឈូក​” អាយុ​ទើបតែ​បាន​មួយ​ឆ្នាំ វា​បាន​ដើរទៅ​ជាប់​នឹង​អន្ទាក់​ចាប់​សត្វព្រៃ​មួយ ប្រភេទ ដែល​បណ្តាល​ឲ្យ​គ្រួសារ​របស់​វា​ចាកចោល​វា​ទៅ និង​បង្ក​ឲ្យ​វា​ពិការ​ជើង​មុខ​ម្ខាង​ទៀត ផង​។ ក្រុម​បសុពេទ្យ​បាន​តាមដាន​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ នៅ​ពេល​ដែល​វា​ត្រូវ​បាន បញ្ជូន​មក​ដល់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដោយ​រួម​បញ្ចូល​ជាមួយនឹង​ការ​ច្នៃប្រឌិត ថ្មី​មួយ​ពី​ក្រុមការងារ​នៃ​សមាគម​ផលិត​អវយវៈ​សិប្បនិម្មិត និង​រណប កម្ពុជា ដែល​នេះ​មាន​ន័យ​ថា ៖ រហូត​មក​ដល់​ពេល​នេះ​គឺ​រយៈពេល ១៣ ឆ្នាំ​ហើយ “​ឈូក​” អាច​ដើរ​បាន​ដោយ​រីករាយ​។ វា​ស្ថិត​នៅ​ក្នុង​វ័យ​កំពុង​លូតលាស់ ដូច្នេះ​ហើយ តម្រូវ​ឲ្យ​ពួក​យើង​ធ្វើ​ជើងសិប្បនិម្មិត​ថ្មី រាល់ ៦ ខែ​ម្តង​។

អង្គការ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ថា សូម​ចូលរួម​គាំពារ​សត្វព្រៃ​ទាំងអស់​គ្នា​នៅ​ថ្ងៃនេះ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ឡាក់​គី និង​ជើងសិប្បនិម្មិត​របស់​ឈូក និង​សត្វ​ជាង ១,៣០០ ក្បាល​ផ្សេង​ទៀត ដែល​កំពុង​រស់នៅ​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​៕

អត្ថបទសរសេរ ដោយ