ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០១៥ខាង​មុខ​​កម្ពុជា​​រំពឹង​នាំអង្ករ​ចេញក្រៅប្រទេស​​បាន​១លាន​​តោន

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​ ៖ បណ្តាញ​​កសិករនិង​ធម្ម​ជាតិសហការឧបត្ថម្ភ​ដោយRED ​មូលនិធិ​ហ្វ្រី​ឌ្រីច ណៅម៉ាន់​នៅកម្ពុជា​ និងអង្គការ​សេដាក​ បាន​ប្រារព្ធ​​សមាជជាតិ​​បណ្តាញ​កសិករ​និងធម្ម​ជាតិ​ លើកទី៨ កាលពី​​ថ្ងៃទី១៦-១៧​មីនា ២០១១ នៅ​សណ្ឋាគារភ្នំប្រុស​ ក្រុងកំពង់ចាម ក្រោម​អធិបតីភាពលោកអ៊ិត ណូឌី អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ​មានកសិករ​មកពីខេត្ត​ចំនួន១៣គឺកំពង់ចាម ព្រៃវែង​ ​ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់​​ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបង​ពោធិ៍​សាត់ សៀមរាប និងកំពង់ស្ពឺ សរុបរាប់​រយ​នាក់បាន​មក​ចូល​​រួម​ក្នុង​​សមាជ​នេះ​ ។

ខេត្ត​កំពង់​ចាម​​ ៖ បណ្តាញ​​កសិករនិង​ធម្ម​ជាតិសហការឧបត្ថម្ភ​ដោយRED ​មូលនិធិ​ហ្វ្រី​ឌ្រីច ណៅម៉ាន់​នៅកម្ពុជា​ និងអង្គការ​សេដាក​ បាន​ប្រារព្ធ​​សមាជជាតិ​​បណ្តាញ​កសិករ​និងធម្ម​ជាតិ​ លើកទី៨ កាលពី​​ថ្ងៃទី១៦-១៧​មីនា ២០១១ នៅ​សណ្ឋាគារភ្នំប្រុស​ ក្រុងកំពង់ចាម ក្រោម​អធិបតីភាពលោកអ៊ិត ណូឌី អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ​មានកសិករ​មកពីខេត្ត​ចំនួន១៣គឺកំពង់ចាម ព្រៃវែង​ ​ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់​​ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបង​ពោធិ៍​សាត់ សៀមរាប និងកំពង់ស្ពឺ សរុបរាប់​រយ​នាក់បាន​មក​ចូល​​រួម​ក្នុង​​សមាជ​នេះ​ ។​

លោកអួន សុផល ប្រធានបណ្តាញ​កសិករ​និងធម្មជាតិបានថ្លែង​ថា ក្នុង​រយៈ​ពេល​៩ឆ្នាំ​កន្លង​មកនេះ បណ្តាញកសិករនិងធម្ម​ជាតិតែងតែ​សហការយ៉ាងជិតស្និទ្ធ​ជាមួយអង្គការសេដាក​និងស្ថាប័នផ្តល់ជំនួយ​នានា​ធ្វើការរៀបចំសមាជ​ជាតិរបស់ខ្លួនជារៀងរាល់​ឆ្នាំ ដើម្បីឆ្លុះបញ្ចាំង​និង​បង្ហាញ​ពីសកម្មភាពនិងលទ្ធ​ផលដែលសម្រេច​បាននិងលើកផែនការយុទ្ធសាស្រ្ត​សំរាប់ឆ្នាំ​បន្ទាប់។ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំ​២០១០ កន្លងទៅបណ្តាញកសិករនិងធម្មជាតិសំរេច​បាន​លទ្ធផលជាផ្លែផ្កាគួរឱ្យកត់សំគាល់ក្នុងនោះរួម​មាន សហគមន៍ចំនួន១.១០៧ ដែលមានសមា​ជិក​ចំនួន៤០.២៩២នាក់(ស្រ្តី២៣.៥៩១នាក់) នៅ​ក្នុងភូមិចំនួន​១.១០៤ ក្នុង៥១ស្រុក ១៣​ខេត្ត​ ហើយទុនសរុប​មាន​ចំនួនជាង៣លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក ។

អ្នកស្រី សម កញ្ញា សមាជិកាក្រុម​ប្រឹក្សា​ភិបាលនិងជាប្រធានបណ្តាញ​ស្ត្រីថ្នាក់ជាតិ​បាន​គូស​បញ្ជាក់ថា បណ្តាញស្រ្តីថ្នាក់ជាតិនឹង​ត្រូវ​រៀបចំ​ឱ្យមានបណ្តាញនៅថ្នាក់ស្រុក​ទៀត ហើយ​សព្វ​ថ្ងៃ​ស្ត្រីកំពុងតែដើរតួនាទី​យ៉ាង​សំខាន់​ក្នុងនិរន្តរ​ភាពសន្តិសុខស្បៀង ។ ស្រ្តី​បានក្លាយ​ជាអ្នកដឹកនាំនៅតាមបណ្តាខេត្ត​ ក្រុង ស្ត្រី​ក្លាយ​ជាមេឃុំ និងមានតំណែងនៅ​ក្នុង​រាជរដ្ឋ​ភិបាល​ផងដែរ ហើយសកម្មភាពកន្លង​មកនិង​ក្នុង​ពេល​បច្ចុប្បន្ន កំពុងតែមានបំរែបំរួលជាវិជ្ជ​មានច្រើន​គួរឱ្យកត់សំគាល់ និងបានបង្កើតឱ្យ​មានរហូត​ដល់​ទៅ៧១១ក្រុម នៅតាមបណ្តាឃុំ-​ស្រុក ។

លោកបណ្ឌិតយ៉ង សាំងកុមារ ប្រធាន​អង្គ​ការសេដាក និងជាទីប្រឹក្សារបស់បណ្តាញបាន  ថ្លែ​ងថា អង្គការសេដាកបានចាប់ផ្តើមកកើត​នៅ​ឆ្នាំ១៩៩៧ ដោយមានចក្ខុវិស័យអភិ​វឌ្ឍន៍​លើ​គ្រួសារកសិករធ្វើយ៉ាងណាឱ្យកសិករ​ចេះជួយគ្នា​ទៅវិញទៅមក ​មានសិទ្ធិគ្រប់​គ្រាន់ក្នុងការ​កំណត់​​ជោគវាសនាដោយខ្លួនឯង និងដើរតួនាទី​យ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ ផ្តល់ការ​ផលិត​ស្បៀង​អាហារ​ប្រកបដោយសុវត្ថិភាព​ដើម្បីជួយ​ដល់​សង្គម​ជាតិទាំងមូល ។ ម្យ៉ាង​ទៀត​ ដើម្បី​ឱ្យ​កសិកម្មមានលក្ខណៈល្អប្រសើរទៅបាន​នោះ គ្រួសារកសិករមួយត្រូវមានការរីកចម្រើន​។ ការ​អភិវឌ្ឍវិស័យកសិកម្មជាលក្ខណៈគ្រួសារនៅ​កម្ពុជា ត្រូវផ្សារភ្ជាប់នឹង​ការ​កសាងសមត្ថភាព​គ្រួសារ​កសិករ ។ ចាប់តាំងពីដើមទីមក អង្គការ​សេដាបានយកចិត្តទុកដាក់ចងក្រងជា ក្រុម​​​​សហ​គមន៍ដំបូងនៅឃុំម្កាក់ ស្រុកអង្គស្នូល​ ខេត្ត​កណ្តាល នាឆ្នាំ១៩៩៧ បន្ទាប់មកក៏ចេះតែ​មាន​ការ​អភិវឌ្ឍជាបន្តបន្ទាប់​ ។ នៅឆ្នាំ២០០៨ បាន​រៀប​ចំ​ឱ្យមានបណ្តាញកសិករនិងធម្មជាតិ​នៅ​ថ្នាក់ជាតិ ​ដោយបានផ្សារភ្ជាប់សហគមន៍​ពីភូមិ​មួយទៅភូមិ​មួយ ពីខេត្តមួយទៅខេត្តមួយ ​និង​មាន​ការ​គាំទ្រពីមូលនិធិហ្រ្វីឌ្រីចណៅម៉ាន់នៅ​កម្ពុជា ។

លោក អ៊ិត ណូឌី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្នុងរយៈពេលជិត៩ឆ្នាំកន្លងទៅ​នេះ​ បណ្តាញ​​កសិករនិងធម្មជាតិ បានសហការយ៉ាង​ជិតស្និទ្ធ​ជាមួយអង្គការសេដាក ក្រសួង-មន្ទីរ​កសិកម្ម ស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិង​អន្តរជាតិនានា ធ្វើសកម្មភាពការងារជា​ច្រើនប្រកបដោយ​ជោគ​ជ័យគួរឱ្យកត់សំគាល់។ បណ្តាញកសិករ បានចង​ក្រង ដឹកនាំ គាំទ្រនិង​សម្របសម្រួល​សមាគម អង្គ​ការ​កសិករនៅថ្នាក់​មូលដ្ឋានទាំង​អស់ឱ្យ​ក្លាយជាកម្លាំងអភិវឌ្ឍន៍​មូលដ្ឋាន​ពិត​ប្រាកដ មានភាពឯករាជ្យម្ចាស់​ការ ចេះសហ​ការ​និងចេះ​ចែករំលែកព័ត៌មាន បទ​ពិសោធន៍ល្អៗលើវិស័យ​កសិកម្មនិងអភិវឌ្ឍន៍​ជនបទ  ក៏ដូចជា​ជួយជំរុញ​ឱ្យមានការផ្លាស់ប្តូរ​នូវទម្លាប់ចាស់​បែបអវិជ្ជ​មានឱ្យប្រែទៅជាការ​ផ្តួចផ្តើមនិងការ​អនុវត្តនូវ​គំនិតថ្មីបែបវិជ្ជមាន តាមរយៈការ​ងារ​ពិសោធន៍​និងទស្សនកិច្ចសិក្សា​នានាទាំងក្នុង​និង​ក្រៅ​ប្រទេស ។

លោក​អ៊ិត ណូឌី បានបញ្ជាក់ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រាជរដ្ឋាភិបាលកម្ពុជា​បានចេញ​ព្រះរាជ​ក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់និងការ​អនុវត្តសហគមន៍អភិវឌ្ឍន៍កសិកម្ម ដែលក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសាមី​ក្រសួង​ទទួលខុសត្រូវដោយផ្ទាល់ ។ ដោយមាន​ការ​សហការល្អនិងមានការជួយជ្រោមជ្រែងពី​ក្រសួងកសិកម្ម អង្គការសេដាកនិងដៃគូអភិ​វឌ្ឍន៍​ផ្សេងទៀតផងនោះ បណ្តាញកសិករនិង​ធម្ម​ជាតិមកទល់ពេលនេះ បង្កើតបាន​សហគមន៍​ជំនួញស្រូវចំនួន២៥សហគមន៍(៨​សហគមន៍​បានចុះឈ្មោះជាផ្លូវការនៅមន្ទីរ-​ក្រសួង​កសិកម្ម) នៅក្នុង៨ខេត្ត ១៨ស្រុក មាន​សមា​ជិក​សរុបចំនួន១.៨៨១នាក់ មានទុន​ភាគហ៊ុន​សរុបចំនួន៧៧.២៥៨ដុល្លារ ។
ក្រៅពីនេះ បណ្តាញកសិករនៅមានក្រុម​សន្សំ​ប្រាក់ ដើម្បីភាពអាស្រ័យលើខ្លួនឯងនិងការ​​ងារ​សហគមន៍​ជាច្រើនទៀតផង។​ ចំណុចនេះ​ស្តែងឱ្យឃើញពីការយកចិត្តទុក​ដាក់របស់​រាជ​រដ្ឋាភិបាល លើការអភិវឌ្ឍវិស័យ​កសិកម្ម ពិសេស​ស្របតាមគោលនយោបាយ​នាំ​អង្ករចេញ​ឱ្យបាន១.០០០.០០០តោននៅឆ្នាំ​២០១៥ ៕