ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ខ្មែរ ​ចាញ់​ប្រៀប​ដុល្លារ​សាំង​ហ្គា​ពួរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៥​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​សាំង​ហ្គា​ពួរ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៥​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ ចូល​រហូត​ដល់ ៣០៣៣ រៀល លក់​ចេញ ៣០៦៣ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ត្រឹមតែ ៣០៣០ រៀល និង​លក់​ចេញ​តែ ៣០៦០ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ សូម​មក​តាមដាន​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន ផ្សេង​ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៥ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩១៤ រៀល លក់​ចេញ ៤៩៦៣ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៥០ រៀល លក់​ចេញ ៣០៨០ រៀល ។

សម្រាប់​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​យន់​ចិន ទិញ​ចូល ៦១៨ រៀល លក់​ចេញ ៦២៤ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៨៩ រៀល លក់​ចេញ ៣៩២៨ រៀល ។ ដោយឡែក ១០០​វុន​កូរ៉េ ទិញ​ចូល ៣៧០ រៀល លក់​ចេញ ៣៧៤ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ