ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់​នៃ​ជំងឺ​កូ​វី​ដ​-19

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ខេត្ត​ប៉ៃលិន ៖ ដោយសារ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ទើប​កាលពី​ថ្ងៃអាទិត្យ​ទី​១៣ ខែធ្នូ…

ខេត្ត​ខេត្ត​ប៉ៃលិន ៖ ដោយសារ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ទើប​កាលពី​ថ្ងៃអាទិត្យ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២០ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ប៉ៃលិន បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ ទប់ស្កាត់​នៃ​ជំងឺ​កូ​វី​ដ​-19 និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ដាច់​ស្រយាល និង​ទីប្រជុំជន ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ សូម​បញ្ជាក់​ថា ៖ យើង​ចូលរួម​ត្រេកអរ​! ព្រឹក​នេះ​ជា​ថ្ងៃ​ទី​២ ហើយ​ដែល​កម្ពុជា​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី នៅ​ក្នុង​សហគមន៍​។

គេ​សង្កេត​ឃើញ​ថា វា​មាន​រយៈពេល​១៦​ថ្ងៃ​ហើយ ដែល​ព្រឹត្តិការណ៍​២៨ វិច្ឆិកា បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល ជ្រួលច្របល់​ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​មួយ​ចំនួន ដែល​ត្រូវ​បិទទ្វារ​អាជីវកម្ម​ជា​ច្រើន​កន្លែង និង​ឈប់​ផ្អាក​ដោយសារ​តែ​កូ​វី​ដ​-១៩ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត គ្មាន​លស់​មួយ​ថ្ងៃ​ឡើយ​។ គួរ​ជាទី​ត្រេកអរ​ផង​ដែរ មក​ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ​នេះ ត្រូវ​បានឱ្យ​ដឹង​ថា ជា​ថ្ងៃ​ទី​២​ហើយ ដែល​កម្ពុជា​គ្មាន​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​នោះ​ទេ។

បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​នោះ​ទេ​។ ឯ​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ​នេះ​វិញ ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​២​នាក់ ដែល​ជា​អ្នកដំណើរ​ពី​ក្រៅប្រទេស សរុប​មក​២​ថ្ងៃ​ហើយ ដែល​នៅ​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​ក្នុង​សហគមន៍​។ នេះ​បាន​បង្ហាញ​ពី​ភាព​ធូរស្បើយ​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ នៅ​កម្ពុជា ដូចនេះ​សូម​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ព្យាយាម​រក្សា​សុវត្ថិភាព​ខ្លួន​មិន​ឱ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ព្រោះ​ការ​ការពារ​ខ្លួន​របស់​អ្នក​ទាំងអស់​ក៏​ជា​ផ្នែក​មួយ​ដែល​បាន​ជួយ​ទៅ​ដល់​ប្រទេស​ជាតិ​កុំឱ្យ​មាន​ចលាចល​ដែរ​។ សូម​បងប្អូន​នៅ​តែ​បន្ត​ធ្វើការ​ការពារ​ករណី​នេះ រហូត​ទាល់តែ​ក្រសួង​ឱ្យ​សញ្ញា​ថា កម្ពុជា​យើង​ត្រលប់​មក​ប្រក្រតី​ឡើង​វិញ​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ