ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​92​ឆ្នាំ​មាន​ម៉ាំ​មី​ទារក​50​ឆ្នាំ​ក្នុង​ផ្ទៃ

8 ឆ្នាំ មុន

AFP ផ្សាយ​ថា គ្រូពេទ្យ​ប្រទេស​ស៊ី​លី បាន​ប្រទះ​ឃើញ​ម៉ាំ​មី​ទារក​នៅ​ក្នុង​ផ្ទៃ​លោកយាយ​អាយុ​៩២​ឆ្នាំ ដោយ​សន្និដ្ឋាន​ថា ម៉ាំ​មីនោះ​មាន​អាយុ​យ៉ាងតិច​៥០​ឆ្នាំ ។

AFP ផ្សាយ​ថា  គ្រូពេទ្យ​ប្រទេស​ស៊ី​លី បាន​ប្រទះ​ឃើញ​ម៉ាំ​មី​ទារក​នៅ​ក្នុង​ផ្ទៃ​លោកយាយ​អាយុ​៩២​ឆ្នាំ ដោយ​សន្និដ្ឋាន​ថា ម៉ាំ​មីនោះ​មាន​អាយុ​យ៉ាងតិច​៥០​ឆ្នាំ ។

សព​ទារក​ដែល​មាន​ទម្ងន់​ជិត​២​គីឡូក្រាម ពិនិត្យ​ឃើញ​ដោយ​គ្រូពេទ្យ​ក្រោយ​ពី​លោកយាយ​រូប​នោះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ដើរ​ដួល ។ គ្រូពេទ្យ​ជំនាញ​បាន​ថត​អេ​ក្ស​រ៉េ (X-Ray) ត្រង់​ត្រគាក​របស់​លោកយាយ​នោះ ហើយ​ប្រទះ​ឃើញ​សព​ទារក​ស្ថិត​ក្នុង​ផ្ទៃ​របស់​គាត់ តែ​កន្លង​មក​មិន​បង្ក​ឱ្យ​គាត់​ឈឺចាប់​ទេ ។ គ្រូពេទ្យ​សន្និដ្ឋាន​ថា​ទារក​នោះ​ស្លាប់​នៅ​មុន​ពេល​សម្រាល និង​មាន​កាល់ស្យូម​រុំ​ព័ទ្ធ ដោយ​បង្កប់​នៅ​ខាងក្រៅ​ស្បូន ។

តាម​ប្រវត្តិ​វេជ្ជសាស្ត្រ បាន​ប្រទះ​ឃើញ​ករណី​បែប​នេះ​តិចតួច​បំផុត ។

ក្រោយ​ពី​ពិនិត្យ​រួចរាល់ ស្ត្រី​ចំណាស់​រូប​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ ដោយ​មិន​ឱ្យ​គ្រូពេទ្យ​វះកាត់​យក​ម៉ាំ​មី​ទារក​នោះ​ចេញពី​ផ្ទៃ​របស់​ខ្លួន​ឡើយ ៕