ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ស្វាគមន៍​រដូវ​កាន់សីល​បង្អត់អាហារ​របស់​មូ​ស្ល៊ី​ម យុវជន​ឥណ្ឌូ​ណេ​ស៊ី​នាំ​គ្នា​សម្អាត​ដំបូល​វិហារ​រាង​មូល​មួយ​នៅ​ក្រុង​ហ្សា​ការ​តា ដើម្បី​ត្រៀម​អបអរ​ពិធីបុណ្យ «​រ៉ា​ម៉ា​ដ​ន​» នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។ ២-​ដណ្តើម​គ្នា​ទិញ​អាហារ​ពេល​ហាង​បញ្ចុះ​ថ្លៃដណ្តើម​ទិញ​អាហារ​ដែល​បញ្ចុះ​ថ្លៃ​នៅ​ក្នុង​ផ្សារ​ទំនើប Tesco ក្រុង​ន័​រ​ថេ​ម​តុ​ន ចក្រភព​អង់គ្លេស…

១-​ស្វាគមន៍​រដូវ​កាន់សីល​បង្អត់អាហារ​របស់​មូ​ស្ល៊ី​ម
យុវជន​ឥណ្ឌូ​ណេ​ស៊ី​នាំ​គ្នា​សម្អាត​ដំបូល​វិហារ​រាង​មូល​មួយ​នៅ​ក្រុង​ហ្សា​ការ​តា ដើម្បី​ត្រៀម​អបអរ​ពិធីបុណ្យ «​រ៉ា​ម៉ា​ដ​ន​» នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។

២-​ដណ្តើម​គ្នា​ទិញ​អាហារ​ពេល​ហាង​បញ្ចុះ​ថ្លៃ
ដណ្តើម​ទិញ​អាហារ​ដែល​បញ្ចុះ​ថ្លៃ​នៅ​ក្នុង​ផ្សារ​ទំនើប Tesco ក្រុង​ន័​រ​ថេ​ម​តុ​ន ចក្រភព​អង់គ្លេស ខណៈ​ពេល​បុគ្គលិក​នៅ​ក្នុង​ផ្សារ​បង្ហាញ​ក្តី​បារម្ភ​ដល់​អតិថិជន ។

៣-​ភី​ហ្សា​រូប​មុខ​ដេ​វី​ដ បេ​ក​ខាំ
លោក​ណេ​ថា​ន វាយ​ប៊េ​ន វិចិត្រករ​ជនជាតិ​អង់គ្លេស​បាន​ច្នៃប្រឌិត​ភី​ហ្សា​ជា​រូប​មុខ​ដេ​វី​ដ បេ​ក​ខាំ អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បី​របស់​អង់គ្លេស ដាក់​លក់​ក្នុង​ទិវា​ឪពុក​របស់​អង់គ្លេស ។ 

៤-​រដូវ​ព្យុះ​នៅ​ឥណ្ឌា
ជនជាតិ​ឥណ្ឌា​នាំ​គ្នា​ដើរ​គេច​ទឹក​រលក​ដ៏​ធំ​ដែល​បោកបក់​ខ្ទប់​ច្រាំង​សមុទ្រ អា​រ៉ា​បៀ​ន ជា​សញ្ញា​មួយ​បញ្ជាក់​ថា ព្យុះ​នៅ​ក្រុង​បុ​ម​បៃ បាន​មក​ដល់​រៀង​រាល់​ឆ្នាំ​ក្នុង​អំឡុង​ពី​ខែមិថុនា ដល់​ខែកញ្ញា ។

៥-​ក្តាន់​តូច​បំផុត​នៅ​ក្នុង​លោក
កូន​ក្តាន់​តូច​មួយ​ក្បាល​នៅ​ទ្វីបអាមេរិក​ខាងត្បូង ជា​ពូជ​ក្តាន់​តូច​បំផុត​នៅ​លើ​ពិភពលោក ដែល​ទើប​កើត​ក្នុង​ឧទ្យាន​សត្វ​គ្វី​ន ក្រុង​ផ្លា​ច​ឈី​ង រដ្ឋ​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​១២ ឧសភា ២០១៥ មាន​កម្ពស់​៦​អុ​ី​ញ ទម្ងន់​០,៩​គីឡូក្រាម​។

៦-​ក្តាម​ក្រហម​ធូ​ណា
អ្នកនេសាទ​បង្ហាញ​ហ្វូង​ក្តាម​ក្រហម​ធូ​ណា ជា​ច្រើន​ពាន់​ក្បាល ត្រូវ​រលក​បោកបក​ក់​ទើរ​លើ​ឆ្នេរ «​អូ​រ៉េ​ន ពាន​ទី​» សហរដ្ឋអាមេរិក ដោយ​មិនដឹង​ពី​មូលហេតុ ។ 

៧-​ស្វាគមន៍​លោក​«​បប់​»
បុគ្គលិក​បាន​ជួយ​គ្នា​បង្ហាញផ្លូវ​ដល់​លោក បប់ តួ​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​មីន​នៀ​ន ចេញពី​រថភ្លើង​» នៅ​ស្ថានីយ​រថភ្លើង​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្នុងអំឡុងពេល​ឃោសនា​ភាពយន្ត ។

៨-​បំផ្លាញ​ដប​ស្រា​ជា​វត្ថុ​នាំ​បាប​ដាក់ខ្លួន
អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី យក​ដប​ស្រា​ដែល​រឹបអូស​នៅ​មុន​ពិធីបុណ្យ «​រ៉ា​ម៉ា​ដ​ន​» បំផ្លាញ​ចោល​នៅ​បរិវេណ​ខាង​មុខ​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ក្រុង​ហ្សា​ការ​តា ៕