ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​កូ​វី​ដ មនុស្ស​កាន់តែ​ស្និទ្ធ ​និង​មាន​ឳ​កាស​ច្រើន​ក្នុង​ការ​អាន​សៀវភៅ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​យើង​ជួបជុំ​គ្នា​ក្នុង​បរិយាកាស​ដ៏​ពិសេស​មួយ ដែល​យើង​ហៅ​ថា​ជាស​ប្តា​ហ៍​នៃ​សៀវភៅ ជា​រៀង​រាល់​ឆ្នាំ​កន្លង​មក យើង​បាន​រៀបចំ​នូវ​ពិ​ព័ណ៌​សៀវភៅ ដោយ​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ដែល​មាន​អ្នកចូលរួម​នៅ​ក្នុង​ការ​ទស្សនា​ក្នុង​ពិ​ព័ណ៌​នីមួយ​ៗ រាប់​ម៉ឺន​នាក់ ។…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​យើង​ជួបជុំ​គ្នា​ក្នុង​បរិយាកាស​ដ៏​ពិសេស​មួយ ដែល​យើង​ហៅ​ថា​ជាស​ប្តា​ហ៍​នៃ​សៀវភៅ ជា​រៀង​រាល់​ឆ្នាំ​កន្លង​មក យើង​បាន​រៀបចំ​នូវ​ពិ​ព័ណ៌​សៀវភៅ ដោយ​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ដែល​មាន​អ្នកចូលរួម​នៅ​ក្នុង​ការ​ទស្សនា​ក្នុង​ពិ​ព័ណ៌​នីមួយ​ៗ រាប់​ម៉ឺន​នាក់ ។ ប៉ុន្តែ​ឆ្នាំ​នេះ​គឺ​នៅ​ក្នុង​ក្រប​ខណ្ឌ​ពិសេស​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ពិ​ព័ណ៌​សៀវភៅ​របស់​យើង​បាន​ក្លា​យមក​ជា ស​ប្ដា​ហ៍​សៀវភៅ ចាប់ពី​ថ្ងៃ​ទី ១២ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ តាម​រយៈ​អ​ន​ឡាញ​វិញ​ ។

យោង​តាម​ប្រសាសន៍ របស់​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ថ្លែង​អបអរសាទរ​ក្នុង​ឱកាស ស​ប្ដា​ហ៍​សៀវភៅ ដោយ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​សម័យ​កូ​វី​ដ កាន់តែ​ស្និទ្ធ​នឹង​សៀវភៅ​» ដូចនេះ​ថា «​ឆ្លៀត​ក្នុង​ឳ​កាស​នេះ​ដែរ ខ្ញុំ​សូម​ជម្រាប​ថា ប្រធានបទ​ដែល​យើង​ជ្រើសរើស​នៅ​ក្នុងឆ្នាំនេះ​គឺ «​សម័យ​កូ​វី​ដ កាន់តែ​ស្និទ្ធ​នឹង​សៀវភៅ​» យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា សៀវភៅ​គឺជា​មធ្យោបាយ​មួយ ដែល​នាំ​យើង​ទៅ​កាន់​គ្រប់​ទីកន្លែង គ្រប់ពេលវេលា នៅ​ក្នុង​លំហ តាំងពី​ប្រទេស​មួយ​ទៅ​កាន់​ប្រទេស​មួយទៀត ដើម្បី​បាន​យល់​បានដឹង អំពី​ទំនៀមទំលាប់ អំពី​អាថ៌​កំបាំង​របស់​ធម្មជាតិ អំពី​ជនជាតិ អំពី​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ជា​ចំណេះដឹង​ជុំវិញ​ពិភពលោក ក៏​ដូច​ជា​នាំ​យើង​កាន់​ពេលវេលា​ដែល​កន្លង​មក ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​»​។


លោក​ជំទាវ​បណ្ឌិត​បន្ត​ថា «​ថ្វី​ត្បិត​តែ​ក្នុង​ពេល​បច្ចុប្បន្ន យើង​មាន​មធ្យោបាយ​ច្រើន ដូច​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ទូរទស្សន៍ កុំ​ព្យូ​រ​ទ័​រ ដែល​យើង​អាច​ចាត់ទុកជា​មិត្ត​ភ័​ក្ត ក៏​ប៉ុន្តែ​សៀវភៅ​ជា​និច្ចកាល​នៅ​តែ​ជា​មិត្ត​មួយ​ដ៏​ស្មោះត្រង់ ហើយ​តាម​ជាប់​ជាមួយ​ប្រជាជន​និង​ប្រជាជាតិ​នៅ​គ្រប់​តំបន់ តាំង​តែ​ពី​យូរលង់​ណាស់​មក​ហើយ អ្វី​ទាំងអស់​ដែល​នៅ​ក្នុង​សៀវភៅ គឺ​បាន​ផ្តល់​នូវ​ចំណេះដឹង​ដ៏​ល្អិតល្អន់ ដ៏​ទូលាយ​ហើយ​ជ្រៅជ្រះ ដោយ​ការ​រៀនសូត្រ និង​ការ​អាន​សៀវភៅ​នីមួយ​ៗ រមែង​ផ្តល់​នូវ​ការ​រីករាយ រមែង​នាំ​នូវ​ចំណេះដឹង​ដ៏​ពិតប្រាកដ សម្រាប់​អ្នក​អាន​បើ​ទោះជា​ការ​ស្រាវជ្រាវ​ក្តី ឬ​ក៏​ជា​ការ​សិក្សា​នានា​ក្តី និង​ជា​ការ​កំសាន្ត​ក្តី ដូច្នេះ​ខ្ញុំ​ជឿ​ថា ពិតមែនតែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​ទទួល​រង​នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វី​ដ ក៏​ប៉ុន្តែ​កូ​វី​ដ​១៩ មិនមែន​ជា​ឧបសគ្គ​ធំ​សម្រាប់​បំបាត់​ឬ​ក៏​លុប​នូវ​បំណងប្រាថ្នា​របស់​យើង​ក្នុង​ការ​ចង់​ចេះ ចង់​ដឹង ក្នុង​ការ​ស្វែងរក​សៀវភៅ​មក​អាន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ជា​ឳ​កាស​មួយ​ដែល​យើង​ទាំងអស់​គ្នា​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ជាមួយនឹង​សៀវភៅ​របស់​យើង ដើម្បី​ប្រើប្រាស់​ពេលវេលា​របស់​យើង ឱ្យ​កាន់តែ​មាន​តំលៃ មាន​ប្រយោជន៍ សម្រាប់​ខ្លួន​យើង​ផ្ទាល់​ក៏​ដូច​ជា​គ្រួសារ​របស់​យើង​»​។

លោក​ជំទាវ​បណ្ឌិត​បន្ថែម​ថា «​ខ្ញុំ​សូម​ជូនពរ​ដល់​ប្អូន​ៗ​ទាំងអស់​បន្ត​នូវ​ស្មារតី នៅ​ក្នុង​ការ​អាន​សៀវភៅ ពីព្រោះ​សៀវភៅ​នេះ​ហើយ​គឺ​អ្វី ដែល​ធ្វើ​ឱ្យ​យើង​មាន​អនាគត​ទៅ​ថ្ងៃក្រោយ តាម​រយៈ​ចំណេះ​ចេះ​ដឹង​យើង ហើយ​សូមកុំ​ភ្លេច​ការពារ​ខ្លួន​នៅ​ក្នុង​រយៈពេល​នេះ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​»៕

អត្ថបទសរសេរ ដោយ