ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តល់អំណោយមណ្ឌលកុមារកំព្រានិងមណ្ឌលកុមារគរថ្លង់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​​ ៖ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ ពេ​ជ ចន្ទ​មុន្នី ផ្តល់​អំណោយ​ជា​គ្រឿង​បរិភោគ​ដល់​មណ្ឌលកុមារ​កំព្រា​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)…

រាជធានីភ្នំពេញ​​ ៖ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ ពេ​ជ ចន្ទ​មុន្នី ផ្តល់​អំណោយ​ជា​គ្រឿង​បរិភោគ​ដល់​មណ្ឌលកុមារ​កំព្រា​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​មណ្ឌល​កុមារ​គរ​ថ្លង់​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​។

នៅ​ព្រឹក​ថ្ងៃ​​ទី​១១ ខែធ្នូ ឆ្នាំ​២០២០ នេះ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ពេ​ជ ចន្ទ​មុន្នី​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន ​សម្ដេច​តេ​ជោ​(TYDA) បាន​ចាត់​ក្រុមការងារ​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ ដើម្បី​ផ្តល់​ជូន​ក្មួយ​ៗ​នៅ​ក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) និង​ក្មួយ​ៗ​នៅ​មណ្ឌលកុមារ​គរ​ថ្លង់​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​។

ការ​យកចិត្តទុកដាក់​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ពេ​ជ ចន្ទ​មុន្នី ចំពោះ​
ក្មួយ​ៗ​ដែល​កំព្រា​ឪពុក​ម្ដាយ និង​កំពុង​សិក្សា​នៅ​ក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ក៏​ដូច​ជា​ក្មួយ​ៗ ដែល​មាន​ពិការ​ភាព​នា​ពេល​នេះ គឺ​ពិតជា​បាន​បង្ហាញ​នូវ​ទឹកចិត្ត​ដ៏​សប្បុរស ការ​សណ្តោស​ប្រណី និង​ការ​អាណិត​ស្រលាញ់ ដែល​បាន​ផ្តល់​ភាព​កក់ក្តៅ​មួយ​ផ្នែក​ដល់​ក្មួយ​ៗ​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​​ នៅ​រៀង​រាល់​ឆ្នាំ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់ និង​បាន​ចុះ​សាកសួរ​សុខទុក្ខ​ដោយ​ផ្ទាល់ ដោយ​ថែម​ទាំង​រៀបចំ​អាហារ​ជូន​ក្មួយ​ៗ​កុមារ​គរ​ថ្លង់​ជា​និច្ច ហើយ​នេះ​ពិតជា​បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ​មួយ​ផ្នែក​ធំ​ដល់​ក្មួយ​ៗ​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ