ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​បង្ហាញ​សុដន់​ប្រឆាំង​នឹង​រដ្ឋាភិបាល
ក្រុម​ស្ត្រី​ជា​ច្រើន​នាក់​បាន​បង្ហាញ​សុដន់ និង​បំបៅ​ដោះ​កូន​នៅ​ទី​សាធារណៈ​តវ៉ា​នៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ ប្រទេស​អា​ហ្ស​ង់​ទី​ន ដោយ​ចោទប្រកាន់​អាជ្ញាធរ​ប្រើ​

១-​បង្ហាញ​សុដន់​ប្រឆាំង​នឹង​រដ្ឋាភិបាល
ក្រុម​ស្ត្រី​ជា​ច្រើន​នាក់​បាន​បង្ហាញ​សុដន់ និង​បំបៅ​ដោះ​កូន​នៅ​ទី​សាធារណៈ​តវ៉ា​នៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ ប្រទេស​អា​ហ្ស​ង់​ទី​ន ដោយ​ចោទប្រកាន់​អាជ្ញាធរ​ប្រើ​ច្បាប់​កំណត់​ការងារ​របស់​ពួក​គេ រួម​ទាំង​មាន​បញ្ហា​ដល់​សុខភាព​របស់​ម្តាយ​និង​កុមារ ។

២-​មនុស្ស​យន្ត​ស្នាដៃ​និស្សិត
សិស្ស​-​និស្សិត​តែងតែ​បង្ហាញ​មនុស្ស​យន្ត​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ប្រកួត​មនុស្ស​យន្ត​ស៊ូ​ម៉ូ ជុំ​ចុង​ក្រោយ​នៅ​ក្រុង​ប៊ុ​យ​កា​រ៉េ​ស ប្រទេស​រ៉ូ​ម៉ា​នី ដោយ​ការ​ប្រកួត​នេះ​មាន​មនុស្ស​យន្ត​កើត​ចេញពី​ការ​ច្នៃប្រឌិត​របស់​និ​សិ​ត្ស​បរទេស​ជាង​២០​ប្រទេស​ចូលរួម​ប្រកួត ។

៣-​ផ្លូវ​ដើរ​សម្រាប់​ទា
ផ្លូវ​ទាំងឡាយ​មិនមែន​មាន​សម្រាប់​តែ​មនុស្ស​ទេ សូ​ម្បី​តែ​ទា​ក៏​មាន​ផ្លូវ​ដែរ ។ អង្គការ​សប្បុរសធម៌​មួយ​នៅ​អង់គ្លេស​បាន​បង្កើត​ផ្លូវ​សម្រាប់​មាន់ ទា និង​បក្សី​ដើរ​ដោយ​ផ្លូវ​នោះ​បាន​កាត់​ខណ្ឌ​ចែក​ចេញពី​ផ្លូវ​ដើរ​សម្រាប់​មនុស្ស​នៅ​មាត់ទន្លេ​ក្នុង​ក្រុង​ឡុ​ង​ដ៍ និង​ក្រុង​មេន​ឆេ​ស្ទ័​រ ។

៤-​ត្រី​ព្រះ​ចន្ទ
អ្នក​ជីវវិទ្យា​ក្នុង​មជ្ឈមណ្ឌល​នេសាទ របស់​អា​មេ​រិ​ក​បង្ហាញ​ត្រី​ឈាម​ក្តៅ ឬ​ត្រី​ព្រះ​ចន្ទ​ដែល​ជា​និច្ចកាល​ត្រី​ប្រភេទ​នេះ​រស់នៅ​ក្នុង​សមុទ្រ​ជ្រៅ​។

៥-​ប្រារព្ធ​ពិធី​សាទរ​ប្រទេស​គ្មាន​មេរោគ អេ​បូ​ឡា
ក្រុម​អ្នកចូលរួម​បាន​បង្ហាញ​ក្តី​ត្រេកអរ​របស់​ខ្លួន​នៅ​ក្នុង​ពិធី​អបអរសាទរ​មួយ​នៅ​ប្រទេស​លី​បេ​រី ដែល​គ្មាន​មេរោគ​អេ​បូ​ឡា ខណៈ​ពេល​មុន​នេះ​មានការ​រាតត្បាត​នៅ​តាម​ប្រទេស​ក្នុង​អាហ្វ្រិក​ខាងលិច បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ពលរ​រដ្ឋ ។

៦-​វិជ្ជា​គុន​ការពារ​ខ្លួន
បុរស​វៀតណាម​អាយុ​២៨​ឆ្នាំ បាន​យក​លោហៈ​រឹប​លើ​ក្បាល ក្នុង​ពេល​បង្ហាញ​ក្បាច់គុន កុង​ហ្វ៊ូ ធៀន មុន​ដាវ​អាន ជា​វិជ្ជា​គុន​ការពារ​ខ្លួន​បែប​បុរាណ​របស់​វៀតណាម ។ វិជ្ជា​គុន​នេះ ក្រៅពី​ធ្វើ​ឱ្យ​រាង​កាយ​មាំមួន​ល្អ​នោះ ក៏​ជួយ​ការពារ​ពី​ការ​វាយប្រហារ​របស់​សត្រូវ ។

៧-​ដេក​ក្បែរ​មឈូស​សព​ប្រពន្ធ​៦​ខែ
បុរស​ម្នាក់​នៅ​ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន បាន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ដែល​ថា នឹង​មិន​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ ដោយ​រក្សា​ទុក​សព​ប្រពន្ធ​នៅ​ក្នុង​មឈូស​ក្លា​ស្សេ​ទុក​ក្នុង​បន្ទប់ដេក​អស់​រយៈពេល​៦​ខែ ។ បុរស​នោះ​បាន​ប្រតិបត្តិ​តាម​បណ្តាំ ដោយ​រក្សា​ទុក​សព​ប្រពន្ធ​កាលពី​ខែធ្នូ ២០១៤ ទោះបី​ខុសច្បាប់​ដែល​គេ​តម្រូវ​ឱ្យ​រក្សា​ទុក​សព​ត្រឹមតែ​៥​ថ្ងៃ​ក៏​ដោយ ។

៨-​ខ្លាឃ្មុំ​ផេ​ន​ដា ចំនួន​១.៦០០​ក្បាល
មិនមែន​ជា​ផេ​ន​ដា​ពិត​ទេ តែ​ជា​រូបចម្លាក់​ខ្លាឃ្មុំ​ផេ​ន​ដា​១.៦០០​ក្បាល ដាក់​តាំង​បង្ហាញ​នៅ​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង គឺជា​តួលេខ​ប៉ាន់ស្មាន​ចំនួន​ខ្លាឃ្មុំ​ផេ​ន​ដា​ស្ថិត​នៅ​ក្នុង​ព្រៃ និង​ទាមទារ​ឱ្យ​ជួយ​អភិរក្ស ៕