រាជធានីភ្នំពេញ ៖ ពេលវេលាដែលអ្នកកំពុងរង់ចាំ បានមកដល់ហើយ ដោយគណ:កម្មការនិងក្រុមការងារស្ម័គ្រចិត្ត ពិព័រណ៍សៀវភៅកម្ពុជា បានសម្រេចចិត្តរៀបចំកម្មវិធី «សប្តាហ៍សៀវភៅ» នេះឡើងមកគឺដើម្បីឧទ្ទិសដល់សៀវភៅក្នុងបរិបទមួយ ដែលយើងមិនអាចរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិបាន ដោយមានការគំរាមកំហែងពីជម្ងឺកូវីដ១៩។ ពិព័រណ៍សៀវភៅកម្ពុជា ថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ តាមរយ:ប្រព័ន្ធអនឡាញ នៅលើគេហទំព័រ Cambodia Book Fair
ក្នុងរយ:ពេល៧ថ្ងៃនេះ យើងនឹងមានរួមបញ្ចូលសកម្មភាពមួយចំនួន ដែលនឹងរៀបចំតាមប្រព័ន្ធអនឡាញ មានដូចជា ការផ្សព្វផ្សាយសៀវភៅ និងវីឌីអូរបស់កវីអ្នកបោះពុម្ពផ្សាយ បណ្ណាគារិក អ្នកលក់សៀវភៅ ដៃគូអភិវឌ្ឍវិស័យសៀវភៅ និងអំណានគ្រឹះស្ថានអប់រំ នៅលើគេហទំព័ររបស់ពិព័រណ៍សៀវភៅកម្ពុជា៕
ចែករំលែកព័តមាននេះ