ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​បើក​បុក​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ហោះ​រំលង​ធ្លាក់​ប្រឡាយ​ទឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បើក​លឿន​ជ្រុល​ចង្កូត​បុក​ឡើង​ឃឿ​ន​សួនច្បារ​ហោះ​រំលង​ផ្លូវ​ធ្លាក់​ប្រឡាយ​ទឹក រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បើក​លឿន​ជ្រុល​ចង្កូត​បុក​ឡើង​ឃឿ​ន​សួនច្បារ​ហោះ​រំលង​ផ្លូវ​ធ្លាក់​ប្រឡាយ​ទឹក រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​កុងតឺន័រ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-3698 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​មិន​ស្គាល់​ម៉ាក​បាន​បើក​វ៉ា​ជែង​ស្ដាំ​ទើប​រថយន្ត​កុងតឺន័រ​បួង​ចង្កូត​ផ្នែក​ខាងឆ្វេង​ជ្រុល​ទៅ​បុក​ឡើង​ឃឿ​ន​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ​ហោះ​រំលង​ផ្លូវ​ពី​ម្ខាង​ទៅ​ផ្លូវ​ម្ខាង​ទៀត បណ្ដាល​ឲ្យ​ធ្លាក់​ប្រឡាយ​ទឹក​ទៅ​មុខ​លែង​រួច រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បាន​មក​អូស​រថយន្ត​ចេញពី​កន្លែង​កើតហេតុ ជាង​១០០​ម៉ែត្រ​ទៅ​ដាក់​អែប​ខាង​ដើម្បី​កុំអោយ​ស្ទះចរាចរណ៍ បន្ទាប់​មក​ក៏​មានកំ​លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​បាន​ចុះ​មក​ដល់​ទាក់ទង​ទៅ​ក្រុមហ៊ុន​ចិន​មក​ចរចា​គ្នា ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​ដោះស្រាយ​សងការ​ខូ​ត​ខាតដើម​ផ្កា​របស់​ក្រុមហ៊ុន​ចិន​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ