ប៉ូលិសក្រុងពោធិ៍សាត់ ទទួលបានរថយន្ដភីកអាប់ ១គ្រឿង ឯខេត្ត ទទួលម៉ាស់ ៥០.០០០ អាល់កុល និងជែល ២.០០០ដប
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ រួមនឹងសហការី បាននាំយកម៉ាសចំនួន ២០កេសធំ ស្មើនឹង…
ខេត្តពោធិ៍សាត់៖ លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ រួមនឹងសហការី បាននាំយកម៉ាសចំនួន ២០កេសធំ ស្មើនឹង…
ខេត្តពោធិ៍សាត់៖ លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ រួមនឹងសហការី បាននាំយកម៉ាសចំនួន ២០កេសធំ ស្មើនឹង ៥០.០០០ ម៉ាស់ អាល់កុល និងជែល ចំនួន ២.០០០ដប ឧបត្ថម្ភដល់រដ្ឋបាលខេត្ត សម្រាប់ទុកប្រើប្រាស់ ការពារ និងទប់ស្កាត់ការឆ្លងកូវីដ១៩។ ជាមួយគ្នានេះ លោកឧកញ៉ា ទុយ គី ក៏បានផ្ដល់រថយន្ដម៉ាក ISUZU ភីកអាប់ ១គ្រឿង ដល់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សម្រាប់ទុកប្រើប្រាស់ ក្នុងការចុះបង្ក្រាបបទល្មើស និងសកម្មភាពផ្សេងៗផងដែរ។
ក្នុងពិធី នៅសាលាខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្ដែងនូវការអរគុណចំពោះលោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តនិងសហការី ដែលបាននាំយកម៉ាស់ ជែល និងអាល់កុល មកផ្ដល់ជូនរដ្ឋបាលខេត្តនាពេលនេះ។ ម៉ាស់ និងអាល់កុលទាំងនេះ រដ្ឋបាលខេត្ត នឹងទុកចាត់ចែងប្រើប្រាស់ សម្រាប់ពាក់ និងលាងដៃសម្លាប់មេរោគ ជូនដល់ថ្នាក់ដឹកនាំ និងភ្ញៀវ ដែលចូលរួមក្នុងកម្មវិធីប្រជុំផ្សេងៗ ដើម្បីការពារការឆ្លងមេរោគកូវីដ១៩ ដែលកំពុងរាត្បាតជាសកលពាសពេញពិភពលោកនាពេលបច្ចុប្បន្ននេះ។
លោកអភិបាលខេត្ត បន្តទៀតថា ការផ្ដល់រថយន្ដម៉ាក ISUZU ភីកអាប់មួយគ្រឿង ដល់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់, ម៉ាស និងអាល់កុល របស់សភាពាណិជ្ជកម្មខេត្ត ជូនដល់រដ្ឋបាលខេត្ត នាពេលនេះ ពិតជាបានរួមចំណែកការងារសង្គម ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់យើង។
លោក ម៉ៅ ធនិន ក៏បានណែនាំឲ្យលោកអធិការនគរបាលក្រុង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ០៧ ក្នុងក្រុងពោធិ៍សាត់ បង្ក្រាបឲ្យខាងតែបាននូវករណីគ្រឿងញៀន និងល្បែងស៊ីសង ដែលកើតមានក្នុងអាណាចក្រក្រុងពោធិ៍សាត់នេះ ដើម្បីផ្ដល់សេចក្ដីសុខជូនប្រជាពលរដ្ឋ។
លោកវរៈសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ទុយ គី ដែលបានផ្ដល់រថយន្តដល់អធិការដ្ឋានគរបាលក្រុងពោធិ៍សាត់ ចំពេលដែលអធិការដ្ឋាន កំពុងខ្វះខាត និងត្រូវការជាចាំបាច់។ រថយន្ដ ដែលជាអំណោយរបស់សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់នេះ នឹងបានជាមធ្យោបាយសម្រាប់ប្រើប្រាស់នៅក្នុងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ក្នុងការដឹកជញ្ជូនសម្ភារៈផ្សេងៗ ពិសេសការបង្ក្រាបបទល្មើសទាន់ហេតុការណ៍ ទៅតាមបទបញ្ជាររបស់លោកស្នងការ និងអភិបាលខេត្ត៕ សែម សុគន្ធ
ចែករំលែកព័តមាននេះ