ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ធំ​ថយក្រោយ​អត់​មើល​ប៉ះ​ម៉ូតូ​អូស​ចូល​ក្រោម​ឡាន​ប្រហែល​១០​ម៉ែត្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​រ​យ៉ែ​ថយក្រោយ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​កិន​ម៉ូតូ ZOOMER X ដែល​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​អូស​ម៉ូតូ​ចូល​ក្រោម​រថយន្ត…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​រ​យ៉ែ​ថយក្រោយ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​កិន​ម៉ូតូ ZOOMER X ដែល​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​អូស​ម៉ូតូ​ចូល​ក្រោម​រថយន្ត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ZOMER X ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1M 4152 បាន​ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំនុច​កើតហេតុ បាន​បន្ថយល្បឿន​ម៉ូតូ​តិច​ៗ ហើយ​គាប់​ជួន​ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​បុរស​ម្នាក់​បាន​បើករថយន្ត​ដឹក​ទំនិញ​ធន់​ធំ​មួយ​គ្រឿង ម៉ាក​ហ៊ី​យុន​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3E 0238 បាន​បើករថយន្តរ​យ៉ែ​ថយក្រោយ ដោយ​មិន​បាន​មើល​ក្រោយ​អោយ​បាន​ច្បាស់លាស់ ក៏​ជ្រុល​ទៅ​បុក​កិន​ម៉ូតូ​អូស​ចូល​ពីក្រោម​រថយន្ត ប្រហែល​១០​ម៉ែត្រ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ ដោយ​មនុស្ស​វិញ មិន​មាន​រង​របួស​ដោយសារ លោត​ចេញ​ពីលើ​ម៉ូតូ​ទាន់​ពេល​ផង​ដែរ ។

ក្នុង​ហេតុការណ៍​នេះ ម្ចាស់​រថយន្ត​មិន​បាន​ពឹង​សមត្ថកិច្ច​នោះ​ទេ ព្រោះ​អាង​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មក​ដោះស្រាយ​ជាមួយ​ខាង​ម៉ូតូ ។ លុះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មក​ដោះស្រាយ​និង​យាយ​មិន​ត្រូវ ទើប​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ​ចុះ​ទៅ​កន្លែង​កើតហេតុ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា ជំនាញ​ចរាចរណ៍​ខណ្ឌ​ចុះ​ទៅ ស្រាប់តែ​ភាគី​ទាំង​សងខាង​បាន​សម្របសម្រួល​គ្នា​យ៉ាង​លឿន​ដោយ​ខាង​ក្រុមហ៊ុន​ធានា​រ៉ាប់រង សុខចិត្ត​ជួសជុល​ម៉ូតូ​អោយ​ស្អាត​ដូច​ដើម​វិញ ដើម្បី​បញ្ចប់រឿង​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ