ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សន្លប់​មនុស្ស​ច្រើន​ខំ​ជួយ​ស្រាប់តែ​មាន​ជន​ឆ្លៀត​ឪ​កាស​លួច​ទូរស័ព្ទ​បាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង​នៅ​កន្លែង​កើតហេតុ​ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ចាក់​ជ្រូក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង​នៅ​កន្លែង​កើតហេតុ​ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក ស្មាស​វី ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1AZ-4012​បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មធ្យម​ហើយ ស្រវឹងស្រា​លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បែកក្បាល​សន្លប់​ស្ដូកស្ដឹង ភ្លាម​ៗ​នោះ​ដែរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​បន្ទាប់​មក​បានដឹង​ខ្លួន​ហើយ​ក៏​សន្លប់​ម្តងទៀត ។

បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​ឯកជន​សម្ភព​ស​ង្គ​ម៉ា​រី មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម យក​ទៅ​រក្សា​ទុក ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​តែ​រង​របួសធ្ងន់​ក៏​ស្រាប់តែ​ជន​ឆ្លៀតឱកាស​បាន​បន្លំ​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​គេចខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើត​ហេតុតែ​ម្ដង​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​យក​ទៅ​រក្សា​ទុក​អោយ​ជន​រង​គ្រោះ​យក​ឯកសារ​គ្រប់គ្រាន់​និង​ប្រគល់​អោយទៅ​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ