ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់​​ជិះ​ម៉ូតូ​បណ្តើរ​ឆាតបណ្តើរ​ ក៏៏​ត្រូវបុរសម្នាក់ធ្វើសកម្ម​ភាព​បាន​សម្រេច​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​មួយ​គ្រឿង​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព បន្ទាប់​ពី​នារីរងគ្រោះ​​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ជាមួយ​ប្អូនប្រុស​ចេញពី​កន្លែងធ្វើការ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២០​ ត្រង់​ចំណុច​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង…

​រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​មួយ​គ្រឿង​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព បន្ទាប់​ពី​នារីរងគ្រោះ​​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ជាមួយ​ប្អូនប្រុស​ចេញពី​កន្លែងធ្វើការ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២០​ ត្រង់​ចំណុច​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

តាម​​ប្រភព​ពី​នារី​រង​គ្រោះ​ដែល​សុំ​​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រូប​នាង​និង​ប្អូនប្រុស​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក TODAY ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង​ 1P-4950 ជិះ​ចេញ​មក​ពី​កន្លែងធ្វើការ​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​​ក្នុង​គោលបំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ប្អូនប្រុស​របស់​នាង​ជា​អ្នក​បើក​ម៉ូតូ ចំណែក​នាង​អង្គុយ​ខាងក្រោយ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

តាម​ប្រភពដដែលបានបន្ត​ថា ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ នាង​ក៏​បាន​យក​ទូរស័ព្ទ​ដៃ​ស៊េរីទំនើប​មួយ​គ្រឿង​មក​ចុច​ឆ្លើយឆ្លង​តាម​ឆាត​ជាមួយ​មិត្តភក្តិ​របស់​នាង
បណ្តើរ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លីក​ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​ បាន​ជិះ​តាម​មក​ពីក្រោយ និង​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​នាង​ដែល​កំពុង​តែ​កាន់​ចុចបាន​សម្រេចតែម្តង​​។ ភ្លាម​ៗ​នោះ​នាង​ក៏​បាន​ស្រែក​ចោរ​ៗ និង​ជិះ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យដែរ​ ​ប៉ុន្តែ​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង​ដើម្បី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ