ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​កើតឡើង​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​មនុស្ស​យន្ត​បម្រើភ្ញៀវ
មនុស្ស​យន្ត​ប្រុស​-​ស្រី​ជា​អ្នកបម្រើ​ភ្ញៀវ​ឈ្មោះ​សៀវ​ឡាន និង​សៀវ​ថៅ កាន់​ថាស​ម្ហូបអាហារ និង​ភេសជ្ជៈ​បម្រើ​អតិថិជន​ក្នុង​ភោជនីយដ្ឋាន​ក្រុង​ជី​ន​ហួ ខេត្ត​ជឺ​ជាំ​ង ភាគ​ខាងកើត​ប្រទេស​ចិន ។

១-​មនុស្ស​យន្ត​បម្រើភ្ញៀវ
មនុស្ស​យន្ត​ប្រុស​-​ស្រី​ជា​អ្នកបម្រើ​ភ្ញៀវ​ឈ្មោះ​សៀវ​ឡាន និង​សៀវ​ថៅ កាន់​ថាស​ម្ហូបអាហារ និង​ភេសជ្ជៈ​បម្រើ​អតិថិជន​ក្នុង​ភោជនីយដ្ឋាន​ក្រុង​ជី​ន​ហួ ខេត្ត​ជឺ​ជាំ​ង ភាគ​ខាងកើត​ប្រទេស​ចិន ។

២-​ប្រារព្ធ​ទិវា​បុណ្យផ្កា
តារា​សម្តែង​បង្ហាញ​ក្បាច់​រេ​រាំ​ក្នុង​អាង​ទឹក​នៃ​ទិវា​បុណ្យផ្កា «​ឆែ​ល​ស៊ី​» ប្រចាំឆ្នាំ​នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ។ ពិធី​នោះ​មាន​អ្នក​ថែទាំ​ឧទ្យាន​ពី​ទូ​ទាំង​ពិភពលោក​ចូលរួម​រៀប​ចំការ​កម្សាន្ត និង​បើក​ឱ្យ​ចូល​ទស្សនា​រយៈពេល​៥​ថ្ងៃ ។

៣-​តោង​មេ
កូន​សត្វ​លី​ម័​រ (Lemur) អាយុ​៣​ស​ប្តា​ហ៍​តោង​ក្បាលពោះ​មេ​នៅ​ឧទ្យាន «​វែ​ល អ៊ែន​ណា រៃ​ឌ័​រ រី​ឆា​ដ​សុ​ន​» ក្រុង​ថេ​ន​ប៊ី តំបន់​វែ​ល ចក្រភព​អង់គ្លេស ។ Lemur ជា​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ រូបរាង​ស្រ​ដៀង​ស្វា និង​មាន​កន្ទុយ​វែង​រាង​ជា​រង្វង់​ដូច​កំប្រុក ស៊ី​ស្លឹកឈើ និង​សត្វល្អិត​ជា​ចំណី បច្ចុប្បន្ន​ស្ថិត​ក្នុង​សភាព​ជិត​ផុត​ពូជ ។

៤-​សត្វល្អិត​ពិភព​ផ្កាយ
អ្នកជំនាញ​ផ្នែក​សត្វល្អិត​ក្នុង​មហាវិទ្យាល័យ​កូ​ឡុំ​ប៊ី បាន​បង្ហាញ​គំរូ​សត្វ​មួយ​ប្រភេទ ហៅ​ថា «​មេអំបៅ​ពិភព​ផ្កាយ​» ដោយ​សត្វល្អិត​នេះ​ស៊ី​កូ​កា​អុ​ី​ន ជា​ចំណី ខណៈ​ពេល​អ្នកឯកទេស​បាន​ណែនាំ​ឱ្យ​ប្រើ​សម្រាប់​បំផ្លាញ​ដើម​កូ​កា​អុ​ី​ន ។

៥-​រូប​ក្បូរក្បាច់​សិល្បៈ
ស្ត្រី​ម្នាក់​ថតរូប​ជាមួយ​រូប​សិល្បៈ​ពណ៌​មាស មាន​តម្លៃ​ខ្ពស់​ជា​ស្នាដៃ​របស់​វិចិត្រករ​ដ៏​ល្បីឈ្មោះ​ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​រំពឹង​ទុក​ថា​សមិទ្ធផល​នេះ​នឹង​លក់​បាន​តម្លៃ​ខ្ពស់​ក្នុង​ការ​ដេញថ្លៃ​នៅ​ក្រុង​ឡុ​ង​ដ៍  ។

៦-​សិល្បៈ​ផ្តុំ​ពី​កំណាត់ឈើ​ក្នុង​សមុទ្រ
សមិទ្ធផល​ផ្គុំ​ពី​កំណាត់ឈើ​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ ធ្វើ​ឱ្យ​ទឹកសមុទ្រ​ស្អាត នៅ​មជ្ឈមណ្ឌល​ជីវសាស្ត្រ​ក្រុង Busturea ប្រទេស​អេ​ស្ប៉ា​ញ ។ 

ផលិតផល​នេះ​បង្កើត​ឡើង​ដោយ​ក្រុម​វិចិត្រករ និង​អ្នក​ជិះ​ស្គី​ប្រឆាំង​រលក​បាន​យក​សំរាម​សមុទ្រ​នៅ​លើ​ពិភពលោក​ច្នៃ​ជា​រូប​គួរ​ឱ្យ​គយគន់ ដើម្បី​ឱ្យ​យល់​កាន់តែ​ច្បាស់​ពី​គ្រោះថ្នាក់​នៃ​ការ​នេសាទ​ដែល​ច្រើន​បង្ក​ជាតិពុល​ក្នុង​សមុទ្រ ។

៧-​អគារ​នៅ​កណ្តាលផ្លូវ
អគារ​៣​ជាន់​មួយ​ខ្នង​ស្ថិត​នៅ​កណ្តាលផ្លូវ​នៅ​ខេត្ត​ហុ​ឺ​ណា​ន ប្រទេស​ចិន អាជ្ញាធរ​បញ្ជាក់​ថា បច្ចុប្បន្ន​ម្ចាស់ផ្ទះ និង​អាជ្ញាធរ​កំពុង​មាន​ទំនាស់ ព្រោះ​មិន​ទាន់​ត្រូវ​ថ្លៃ​គ្នា ។

៨-​ទិវា​លុប​បំបាត់​ការ​ជក់បារី​ពិភពលោក
វិចិត្រករ​ល្បីឈ្មោះ​ជនជាតិ​ឥណ្ឌា​បង្កើត​រូបសំណាក​ខ្សាច់​ជា​រូប​មនុស្ស​ជក់បារី​ដ៏​ធំ​នៅ​តំបន់ឆ្នេរ «​បុរី​» ឆ្ងាយ​ពី​ក្រុង​ភូ​បាន​ណេ​ច​ឆា​វ៉ា ប្រហែល​៦៥​គីឡូម៉ែត្រ ក្នុង​ទិវា​លុប​បំបាត់​ការ​ជក់បារី​ពិភពលោក ៕