ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ភ្លេចខ្លួន​មួយ​ភ្លែត​សោះ ពិតជា​លឿន​មែន តែ​សំណាង​មិន​ជួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ឆ្លៀតឱកាស​ជន​រង​គ្រោះ​មិន​នៅ​ទុក​ម៉ូតូ​ចោល​មួយ​ភ្លែត ស្រាប់តែ​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​បាន​សម្រេច រួច​បើក​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​កណ្តាល​១ កាលពី​វេលា​ម៉ោង ៨​នឹង​១៥​នាទី​យប់ ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ឆ្លៀតឱកាស​ជន​រង​គ្រោះ​មិន​នៅ​ទុក​ម៉ូតូ​ចោល​មួយ​ភ្លែត ស្រាប់តែ​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​បាន​សម្រេច រួច​បើក​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​កណ្តាល​១ កាលពី​វេលា​ម៉ោង ៨​នឹង​១៥​នាទី​យប់ ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​១៣​កែង​ផ្លូវ​១០៨ នៅ​ចំណុច​ក្រោយ​ផ្សារ​រាត្រី ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

ជនសង្ស័យ​មានឈ្មោះ មិន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​ទួល​គោក ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​របស់​គាត់​ចោល​នៅ​លើ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​១១០ គឺ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក​ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AR 5084 លុះដល់​ម៉ោង​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​បាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន ចៃដន្យ​សំណាងល្អ​ហើយ​ដែល​មាន​កម្លាំង​ល្បាត​របស់​ខាង​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ ឃើញ​ទាន់​ទើប​សមត្ថកិច្ច​ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ផី​ញ​ទៅ​ដល់​ផ្លូវ​១៣ ក្រោយ​នឹង​ផ្សារ​រាត្រី​ជនសង្ស័យ​ក៏​ផ្តួល​ម៉ូតូ​ហើយ​បម្រុង​នឹង​រត់​ចោល​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​ជាប់​ភ្លាម​ៗ ហើយ​ឆែកឆេរ រក​ឃើញ​ឧបករណ៍​ដែក​កាច់ក​ចំនួន​២ សំណាងល្អ​ហើយ​ដែល​មិន​មាន​ប្រជាពលរដ្ឋ​វាយ​មួយ​ដៃ​វាយ​មួយ​ជើង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្រោយ​ផ្សារ​រាត្រី ។

ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​លួច​កាច់ក​ពិតមែន ។ ចំណែកឯ​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ ដើម្បី​ដាក់​ពាក្យបណ្តឹង​ដូច​គ្នា ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលា​ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ