ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តារាកំប្លែង នាង​ឃ្មឹប ដើរឡើង​ស្ពានជ្រោយចង្វាទាំងទឹកភ្នែក រួចធ្វើរឿង​មួយផ្អើល​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តារា​កំប្លែង​នាង​ឃ្មឹប ​សង្ស័យ​តូចចិត្ត​​រឿង​ទើប​ចេញពី​មណ្ឌល​កែប្រែ​ មិន​មាន​អ្នក​រាប់រក​ សូ​ម្បី​តែ​ទៅ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ក៏​មិន​មាន​អ្នក​ជួល​ឲ្យ​ដែរ​ ក៏​បាន​សម្រេចចិត្ត​គិត​ខ្លី​ដើរឡើង​មកលើ​​ស្ពាន​ជ្រោយចង្វារ​ចាស់​រួច​លោត​ចុះ​ទឹក​ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​តែ​មាន​បងប្អូន​ប្រជាពលរដ្ឋជួយ​​ឃាត់​ទាន់​ពេលវេលា ។ ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២​និង៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨…

​រាជធានីភ្នំពេញ ៖ តារា​កំប្លែង​នាង​ឃ្មឹប ​សង្ស័យ​តូចចិត្ត​​រឿង​ទើប​ចេញពី​មណ្ឌល​កែប្រែ​ មិន​មាន​អ្នក​រាប់រក​ សូ​ម្បី​តែ​ទៅ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ក៏​មិន​មាន​អ្នក​ជួល​ឲ្យ​ដែរ​ ក៏​បាន​សម្រេចចិត្ត​គិត​ខ្លី​ដើរឡើង​មកលើ​​ស្ពាន​ជ្រោយចង្វារ​ចាស់​រួច​លោត​ចុះ​ទឹក​ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​តែ​មាន​បងប្អូន​ប្រជាពលរដ្ឋជួយ​​ឃាត់​ទាន់​ពេលវេលា ។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២​និង៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ​ខែធ្នូ​ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​​ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិះ​ម៉ូតូ​កាត់​តាម​បណ្តោយ​ផ្លូវ​លើ​ស្ពាន​ជ្រោយចង្វារ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ស្ត្រី​ដែល​គេ​ធ្លាប់​ស្គាល់​ថា​ជា​អតីត​តារា​កំប្លែង​ គឺ​អ្នក​នាង​ឃ្មឹប​ បាន​ដើរ​ឡើង​ស្ពានជ្រោយចង្វាចាស់​​ទាំង​ទឹកភ្នែក​ លុះ​បាន​ពាក់កណ្តាល​ស្ពាន​​ ស្រាប់តែ​នាង​ឈរ​យំ​មួយសន្ទុះ ​រួច​ហើយ​ក៏​តោង​បង្កាន់ដៃស្ពាន​បំរុង​នឹង​លោត​ចុះចូល​ទឹកទន្លេ ប៉ុន្តែ​ចៃដន្យ​អី​ត្រូវ​បាន​គេ​តាម​ជួយ​ទាន់​ រួច​រត់​ចូល​ទៅ​ចាប់​​ហើយ​ទាញ​នាង​​ចុះ​មក​ក្រោម និងនាំគ្នា​​សួរនាំ​​ ។​

អ្នក​នាង​ឃ្មឹប បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា​ ​គាត់​​ទើបតែ​ចេញ​មក​ពី​មណ្ឌល​កែប្រែ​ ហើយ​មិន​មាន​អ្នក​ណា​ម្នាក់​អើពើ​ និង​ជួយ​សុខ​ទុក្ខ​គាត់​​នោះ​ទេ សូ​ម្បី​តែ​ទៅ​ជួល​ផ្ទះ​គេ​ក៏​គេ​មិន​ជួល​អោយ​ដែរ ដោយ​មិនដឹង​ថា​ស្នាក់​នៅ​កន្លែង​ណា​ និង​ទីពឹង​អ្នក​ណា​នោះ​ទេ ទើប​គាត់​សម្រេចចិត្ត​គិត​ខ្លី​លោតទឹក​​បញ្ចប់ជីវិត​តែ​ម្តង​ទៅ ។

ជា​ចុង​ក្រោយ ​អ្នក​នាង​​ឃ្មឹប​ គ្រាន់តែ​ចង់អោយ​មាន​គេ​ហៅនាង​​ទៅ​សម្តែង​ និ​ង​ច្រៀង​តាម​ភោ​ជនី​ដ្ឋា​ន​តែ​ប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ