ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​គ្រូពេទ្យ​(TYDA)​ប្រគល់​ម៉ាស​ចំនួន​១០​ម៉ឺន ជូន​បញ្ជាការដ្ឋាន​កងទ័ពជើងគោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ដែល​មាន​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ដែល​មាន​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ បាន​ចាត់​ឲ្យ​ក្រុមការងារ​ប្រគល់​ម៉ាស​ចំនួន​១០​ម៉ឺន​ម៉ាស់​ជូន​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ក្រប​ខណ្ឌ​កងទ័ព​ក្នុង​ការ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។

លោក​ឧត្តមសេនីយ៍ទោ កៅ វ​ណ្ណា​រ៉េ​ត នាយសេនាធិការរង នាយការិយាល័យ​សុខាភិបាល កងទ័ពជើងគោក​តំណាង​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ដែល​បាន​ឧបត្ថម្ភ​ម៉ាស​ចំនួន​១០​ម៉ឺន​ម៉ាស​ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ពិធី​ប្រគល់ និង​ទទួល​ម៉ាស​នេះ បាន​ធ្វើ​នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ក្រោម​វត្តមាន​ឧត្តមសេនីយ៍ទោ​ឧត្តមសេនីយ៍ទោ កៅ វ​ណ្ណា​រ៉េ​ត និង​លោក​ទន្ទប​ណ្ឌិ​ត ហោ អូន តំណាង​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ធ្វើ​ពិធី​ប្រគល់​-​ទទួល​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២០​។ ជាមួយ​គ្នា​នេះ​ដែរ​ដើម្បី​ចូលរួម​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្រុម​គ្រូពេទ្យ​សម្ដេច​តេ​ជោ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ បាន​ចុះ​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​បឹង​ឈូក​សហគមន៍​បឹង​ឈូក និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្នង​ផ្ទះ​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ច្បារ​អំពៅ និង​ខណ្ឌមានជ័យ​។

គួរ​រំលឹក​ផង​ដែរ​ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ចូលរួម​អនុវត្ត​នូវ​វិធានការ វិធាន​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ