ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជិះ​ម៉ូតូ​ទៅ​កោះ​ពេជ្រ ស្រាប់តែ​លេចមុខ​ក្មេង​ទំនើង​មួយ​ក្រុម​វាយ​ប្លន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច គោលបំនង​ជិះ​ទៅ​លេង​កោះ​ពេជ្រ ខណៈ​ពេល​ដែល​ជិះ​សុខ​ៗ ស្រាប់តែ​លេចមុខ​ជន​បង្ក​មួយ​ក្រុម​ធ្វើការ​ដេញ​វាយ​យក​ម៉ូតូ​បាន​សម្រេច ហើយ​បំរុង​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​បាន​៩​នាក់ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​យប់…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច គោលបំនង​ជិះ​ទៅ​លេង​កោះ​ពេជ្រ ខណៈ​ពេល​ដែល​ជិះ​សុខ​ៗ ស្រាប់តែ​លេចមុខ​ជន​បង្ក​មួយ​ក្រុម​ធ្វើការ​ដេញ​វាយ​យក​ម៉ូតូ​បាន​សម្រេច ហើយ​បំរុង​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​បាន​៩​នាក់ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​178 កែង​ផ្លូវ​ព្រះ​នរោត្តម​នៅ​ចំណុច​កែង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់ ជា​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1IM4940 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​គោលបំនង​ជិះ​ទៅ​លេង​នៅ​ក្នុង​កោះ​ពេជ្រ ខណៈ​ពេល​ដែល​ជិះ​បាន​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​លេចមុខ​ជន​បង្ក​មួយ​ក្រុម​មាន​គ្នា​ជាង​៣០​នាក់ បាន​ធ្វើ​សកម្មភាព​ព្រួត​វាយ​ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ផ្តួល​ម៉ូតូ ហើយ​រត់គេច​ខ្លួន​ទើប​ជន​បង្ក​បាន​នាំ​គ្នា​លើកយក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បំរុង​គេចខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា ប្រទះ​ឃើញ​ធ្វើការ​ឃាត់​បាន​ម៉ូតូ​យក​មក​ប៉ុស្តិ៍​អូរ​ឬ​ស្សី​៤ និង​បក្សពួក​ជន​បង្ក​វិញ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ឃាត់​បាន​ចំនួន​សរុប​ទាំងអស់​៩​នាក់ ។

ក្នុង​នោះ​២​នាក់ មានឈ្មោះ មុត ឧត្តម អាយុ​17​ឆ្នាំ និង​ម្នាក់​ទៀត​មានឈ្មោះ វិបុល ខេន​វិ​ដេ​ល ភេទ​ប្រុស អាយុ​17​ឆ្នាំ ចំណែកឯ​៧​នាក់​ទៀត មិន​ទាន់​ស្គាល់ឈ្មោះ​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដោយឡែក​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​រង​របួស​បែកក្បាល ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ​ដើម្បី​អោយ​សមត្ថកិច្ច​ធ្វើ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ