ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឲ្យស្ងើចសរសើរ៖ អ្នកស្រុក​អង្គរ​បន្ត​ប្រមូល​ផល​ស្រូវ​ប្រវាស់ដៃ​គ្នា​តាម​ទម្លាប់​បុរាណ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​សៀ​ម​រាប ៖ រដូវរំហើយ​មក​ដល់ វាលស្រែ​ពេញ​ដោយ​ស្រូវ​បាន​ប្តូរ​ពី​បៃតង​ទៅ​ជា​ពណ៌​មាសឆ្អិន​ឆ្អៅ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​យ៉ាង​ស្រស់​ស្អាត​។ ប្រជា​កសិករ​ក៏​កំពុង​មមាញឹក​ក្នុង​ការ​ប្រមូល​ផល​ស្រូវ បើ​ទោះជា​ហត់នឿយ តែ​ទឹកមុខ​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម​។ បច្ចុប្បន្ន បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម​បាន​រីក​ចម្រើន ទំនើប​ជា​ខ្លាំង​ក៏​ពិតមែន…

ខេត្ត​សៀ​ម​រាប ៖ រដូវរំហើយ​មក​ដល់ វាលស្រែ​ពេញ​ដោយ​ស្រូវ​បាន​ប្តូរ​ពី​បៃតង​ទៅ​ជា​ពណ៌​មាសឆ្អិន​ឆ្អៅ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​យ៉ាង​ស្រស់​ស្អាត​។ ប្រជា​កសិករ​ក៏​កំពុង​មមាញឹក​ក្នុង​ការ​ប្រមូល​ផល​ស្រូវ បើ​ទោះជា​ហត់នឿយ តែ​ទឹកមុខ​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម​។

បច្ចុប្បន្ន បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម​បាន​រីក​ចម្រើន ទំនើប​ជា​ខ្លាំង​ក៏​ពិតមែន ហើយ​កសិករ​បាន​ផ្លាស់​ប្តូរ​ទម្លាប់​ពី​ការ​ប្រើប្រាស់​កម្លាំង​មនុស្ស សត្វពាហនៈ មក​ប្រើ​ម៉ាស៊ីន​ដើម្បី​បង្កបង្កើន​ផល​ក៏​ដោយ ក៏​អ្នក​ភូមិ​ក្នុង​តំបន់​អង្គរ​នៅ​តែ​បន្ត​រក្សា​បាន​នូវ​ប្រពៃណី​ប្រវាស់ដៃ​គ្នា​ច្រូតកាត់​តាម​ទម្លាប់​ដែល​មាន​តាំង​យូរណាស់​មក​ហើយ ហើយ​ការ​ប្រវាស់ដៃ​គ្នា​នេះ ក៏​មាន​តាំងពី​ដក​ស្ទូង ភ្ជួរ​រាស់ និង​ដឹក​ជញ្ជូន​ដែរ​។


ការ​ប្រវាស់ដៃ​គ្នា​ច្រូតកាត់ គឺ​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​សហគមន៍ ដែល​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ចំណាយ​តិច សប្បាយ​រីករាយ និង​ច្រូតកាត់​បាន​ស្អាត​ល្អ​ជាង​ប្រើ​ម៉ាស៊ីន​។
អាជ្ញាធរ​ជាតិ​អប្សរា សូម​សម្តែង​នូវ​ការ​កោតសរសើរ​និង​ការ​គាំទ្រ​ចំពោះ​ការ​ថែរក្សា​បាន​នូវ​សាមគ្គីភាព​ក្នុង​ការ​ច្រូតកាត់ ការ​ប្រើ​ឧបករណ៍​បុរាណ រួម​ទាំង​ទំនៀមទម្លាប់​របស់​អ្នកស្រុក​អង្គរ​ទាំង​ការ​រស់នៅ ពិធីបុណ្យ និង​ជំនឿ​ផ្សេង​ៗ​ឱ្យ​នៅ​តែ​រស់​រវើក មានជីវិត​ដល់​សព្វថ្ងៃ​៕

អត្ថបទសរសេរ ដោយ