ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​អង្គុយ​លេង​សុខ​ៗ ស្រាប់តែ​បុរស​ជិត​២០​នាក់​ប្រដាប់​ដោយ​កាំបិត​កា.ប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ទៅ​អង្គុយ​លេង​តាម​ចិញ្ចើម​ផ្លូវ​រួម​ជា​មួយ​មិត្តភក្តិ​៥​ទៅ​៧​នាក់​ទៀត ដោយ​ជិះ​ម៉ូតូ​៣​គ្រឿង​ក៏​ត្រូវ​ក្មេង​ទំនើង​យក​ដាវ​កាប់​ច្រើន​កាំបិត បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៥​អា​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ទៅ​អង្គុយ​លេង​តាម​ចិញ្ចើម​ផ្លូវ​រួម​ជា​មួយ​មិត្តភក្តិ​៥​ទៅ​៧​នាក់​ទៀត ដោយ​ជិះ​ម៉ូតូ​៣​គ្រឿង​ក៏​ត្រូវ​ក្មេង​ទំនើង​យក​ដាវ​កាប់​ច្រើន​កាំបិត បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៥​អា​ផ្លូវ ៤៦៤ ស្ថិត​ក្នុងភូមិ​២ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌ ទឹកមាស ទៅ​អង្គុយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជាមួយ​មិត្តភក្តិ​៥​ទៅ​៧​នាក់ ស្រាប់តែ​មាន​ជន​ដៃដល់​មាន​គ្នា​ជិត​២០​នាក់​ជិះ​ម៉ូតូ​១០​គ្រឿង​ប្រដាប់​ដោយ​កាំបិត​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​តែ​អង្គុយ​លើ​ម៉ូតូ​របស់​មិត្តភក្តិ​ធ្វើ​ឱ្យ​រង​របួសធ្ងន់ ដោយសារ​តែ​ជន​រង​គ្រោះ​រត់គេច​មិន​ទាន់ ចំណែក​មិត្តភក្តិ​ផ្សេង​ទៀត​បាន​នាំ​គ្នា​រត់​ចែក​ជើង​គ្នា ក៏​ត្រូវ​ជន​ដៃដល់​កាប់​មួក​សុវត្ថិភាព និង​ម៉ូតូ​៣​គ្រឿង​ខូចខាត ទើប​ជន​ដៃដល់​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ហ៊ុ​ល សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត ស្នាក់​នៅ​ផ្ទះ​លេខ​២៨​សេ តាម​ផ្លូវ​៤៣២ ក្រុម​៣៥ ភូមិ​៥ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រង​របួស​ក្រោម​ដោះ​ខាងស្ដាំ ដៃ​ខាងស្ដាំ និង​ក្បាល​យ៉ាងដំណំ ត្រូវ​បាន​មិត្តភក្តិ​ដាក់​តាម​រថយន្ត​ព្រូស ដើម្បី​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។

នគរបាល​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម នគរបាល​បាន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ចុះ​អន្តរាគមន៍ តែ​ចៃដន្យ​ពេល​ដែល​នគរបាល​មក​ដល់​កន្លែង​កើតហេតុ ជន​បង្ក​បាន​រត់​បាត់​អស់ បន្សល់​ទុក​តែ​អ្នក​រង​គ្រោះ​បញ្ជូន​ទៅ​ព្យាបាល​រួច​ហើយ សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ដាក់ទោស​តាម​ក្រមព្រហ្មទណ្ឌ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ