ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​បុរស​ខ្មែរ​ម្នាក់​រស់នៅ​ជិត​វត្ត​សន្សំ​កុសល​ឆ្លង​កូ​វី​ដ​​ពី​ព្រឹត្តិការ​ណ៍​សហ​គមន៍​២៨ ​វិច្ឆិកា

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​បុរស​ម្នាក់​ជនជាតិ​ខ្មែរ​អាយុ​២១​ឆ្នាំ​ រស់​នៅ​ជិត​វត្ត​សន្សំ​កុសល​ ក្នុង​សង្កាត់​បឹង​ទំពន់​ ខណ្ឌមានជ័យ​ ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ពី​ព្រឹត្តិការណ៍​សហគមន៍​២៨​ វិច្ឆិកា សរុប​អ្នក​ឆ្លង​ពី​ព្រឹត្តិការណ៍​ចំនួន​៣០​នាក់​។ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦​…

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​បុរស​ម្នាក់​ជនជាតិ​ខ្មែរ​អាយុ​២១​ឆ្នាំ​ រស់​នៅ​ជិត​វត្ត​សន្សំ​កុសល​ ក្នុង​សង្កាត់​បឹង​ទំពន់​ ខណ្ឌមានជ័យ​ ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ពី​ព្រឹត្តិការណ៍​សហគមន៍​២៨​ វិច្ឆិកា សរុប​អ្នក​ឆ្លង​ពី​ព្រឹត្តិការណ៍​ចំនួន​៣០​នាក់​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦​ ​ធ្នូ​ ឆ្នាំ​២០២០​ បាន​ឲ្យ​ដឹង​ថា​ ករណី​វិជ្ជមាន​វីរុស​កូ​រី​ដ​១៩​ចំនួន​១​នាក់ ជា​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២៨ ​វិច្ឆិកា ។​

បុរស​ជនជាតិ​ខ្មែរ​​ម្នាក់​ខាងលើ​មាន​អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Burger ទួល​ទំពូង ធ្លាប់​រស់នៅ​ជាមួយ​បុរសជា​អ្នកជំងឺ​​ម្នាក់ទៀត​មាន​អាយុ​២២ មុន​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​២០២០ ធ្វើការ​នៅ Pedro ផ្លូវ​ព្រះ​សី ហ​នុ ដែល​បាន​រក​ឃើញ​មាន​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២០ កំពុង​តែ​ស​ម្រា​ក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ។

ក្រសួង​បន្ត​ថា​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើ​នេះ ផ្ត​ល់​ដោយ​វិទ្យា ស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់ ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា​នៅ​ថ្ងៃ​ទី​​៥ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅ​សល់​ពី​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០ ចំនួន​៥១​សំណាក បូក​បន្ថែមចំនួន​វត្ថុ​សំ​ណា​ក​ទទួល​បាន​បន្ថែម​នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន​៦២៥សំណាក ត្រូវ​បាន​​ធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​មាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី ចំនួន១
នាក់ (​ដែល​ជា​អ្នក​ជំងឺ​ខាងលើ​នេះ​)​។ ដោយឡែក មាននៅ​សល់​វត្ថុ​សំណាក​ចំនួន​១០៧​សំណាក​ផ្សេង​ទៀតដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២០​។

ក្រសួង​បាន​គូសបញ្ជាក់​ថា​៖«​គិត​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​ដល់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០​២០​ ក្រសួងសុខាភិបាល​បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​សរុប ទាំងអស់​បាន​ចំនួន​១០,៧៧២​សំណាក​ដែល​នៅ​ក្នុង​ចំនួន​នេះ​មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ថ្មី សរុប​ចំនួន៣០​នាក់ ដែល កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់​អង្រែ​»​។

ក្រសួង​បាន​អំពាវនាវ​សូមអ្នក​ប៉ះពាល់​ទៅ​នឹង «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» ទាំងអស់ អញ្ជើញ​ទៅ​ធ្វើតេស្ត​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២០ ខាង​មុខ​នេះ ដែល ក្រសួងសុខាភិបាល នឹង​រៀបចំ​ទី តាំងនៅ​បរិវេណ​ក្រសួងមហាផ្ទៃ ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច រាជធានី​ភ្នំពេញ និង​នៅ​តាម​មន្ទីរ​សុខាភិបាល រាជ​ខេត្ត (​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ ទីកន្លែង​នៅ​ពេល​នោះ សម្រាប់​អ្នក​ពាក់ព័ន្ធ​នៅ​តាម​ខេត្ត​)​។

សូម​ជម្រាប​ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៦ ​ខែធ្នូ ឆ្នាំ​២០២០​ស្ថានភាព​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស​មាន​៣០៦​នាក់ ស្មើនឹង​៨៨.៤៤% ធៀប​នឹង​អ្នកមាន​វីរុស​កូ​វី​ដ​១៩​ទាំងអស់ នៅ​ក្នុង​ចំនួន​នេះ​មាន​ស្រី​៦២​នាក់ និង​បុរស​២៤៤​នាក់​។ អ្នកមាន​វីរុស​កូ​វី​ដ​១៩​សរុប​៣៤៦​នាក់ ស្រី​៨០​នាក់ និង​បុរស​២៦៦​នាក់ អ្នក​សម្រាប​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន​៣៣​នាក់ ស្រី​១៥​នាក់ និង​បុរស​១៨​នាក់​។ អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​៧​នាក់ ស្រី​៣​នាក់ និង​បុរស​៤​នាក់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ