ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយាលោកឧកញ៉ា ម៉ុង ឫទ្ធី ត្រៀម ៥០ម៉ឺនដុល្លារ សម្រាប់​ធ្វើត្រីប្រហុក

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសនៅព្រលប់ថ្ងៃទី៥ ខែធ្នូនេះថា ភរិយារបស់លោក បានត្រៀម ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់​ចំណាយធ្វើត្រីប្រហុក​ឆ្នាំនេះ​។…

ភ្នំពេញ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសនៅព្រលប់ថ្ងៃទី៥ ខែធ្នូនេះថា ភរិយារបស់លោក បានត្រៀម ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់​ចំណាយធ្វើត្រីប្រហុក​ឆ្នាំនេះ​។ ត្រីប្រហុករបស់​ភរិយាលោកឧកញ៉ា ម៉ុង ឫទ្ធី គឺសុទ្ធតែជាត្រីធំៗ ហើយ​គ្រោង​នឹង​ធ្វើ ១៥០តោន។

មកដល់ព្រឹកថ្ងៃសៅរ៍ ទី៥ ខែធ្នូនេះ លោកឧកញ៉ាម៉ុងឫទ្ធី បានលើកឡើងថា ភរិយារបស់លោក​ ធ្វើត្រីប្រហុកបានជាង ២៤តោនហើយ ដោយនៅថ្ងៃទី៥ធ្នូនេះ ធ្វើបាន ១២៤០០ គីឡូក្រាម ( ១២តោន ៤០០ គីឡូក្រាម )។

នៅលើហ្វេសប៊ុក នៅល្ងាចថ្ងៃសៅរ៍ ទី៥ ខែធ្នូនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះ​សារ និងរូបថតជាច្រើន ដោយលើកឡើងថា «ធ្វើត្រីប្រហុក​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ ទី​០៥ ​ខែធ្នូ​ ឆ្នាំ​២០២០នេះ​ បានចំនួន​ ១២តោន ៤០០គីឡូ​ក្រាម​ រយៈពេល​ ២ថ្ងៃ ​ធ្វើ​បានចំនួន​លើសពី​ម្ភៃបួនតោនហើយ​ ក្នុង​គំរោង ១៥០តោន​អាចលើស ឬខ្វះ ​អាស្រ័យ​លើ​ការ​ចាប់ត្រីបាន​ ថ្ងៃ​នេះ​ ត្រាំទឹកសាប​ស្អែក​ម៉ោង ១០ព្រឹក​ យកសាច់ត្រី ​ដែលស្រង់​ផ្អាប់មួយយប់មុន​​មកប្រឡាក់​អំបិល​ ត្រៀម​​ពាងអុង​ចំនួន ​១៥០ សម្រាប់​ញាត់ចូល​ រក្សាទុក​រយៈពេល​មួយឆ្នាំ​ ទើបអាច​យកមក​បរិភោគ​បាន​ សូម​បញ្ជាក់​ថា លោក​ជំទាវ​បានត្រៀម​ថវិការ​ចំនួន​ ៥០ម៉ឺន​ដុល្លារ​អាមេរិក ​សម្រាប់​ចំណាយ​ធ្វើ​ត្រីប្រហុក​ឆ្នំា​នេះ​»៕