ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ឡានមិនដឹងភ័យយ៉ាងណាទេ បើឆេះបែបនេះ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មាន​ករណី​ឆេះ​រថយន្ដ​ដឹក​ពូក​លក់ ១​គ្រឿង នៅ​វេលា​ម៉ោង​១៣​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​៤ ភូមិ​កញ្ចាំង…

ខេត្តបាត់ដំបង ៖ មាន​ករណី​ឆេះ​រថយន្ដ​ដឹក​ពូក​លក់ ១​គ្រឿង នៅ​វេលា​ម៉ោង​១៣​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​៤ ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានផ្សាយមុននេះ ។

ករណី​ឆេះ​រថយន្ដ​ដឹក​ពូក​លក់​ខាងលើ​នេះ​ខូចខាត​អស់​៨០% ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ លាប សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​សោម​ត្បូង ឃុំ​ស្រ​លោង​ស្រ​លី ស្រុក​កំចាយមា ខេត្តព្រៃវែង ។


ចំពោះ​មូលហេតុ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ ភ្លាម​ៗ​នោះ​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់ ១​ឡាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ