ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូផ្សាយផ្ទាល់ អ្នកជំងឺ​កូ​វី​ដ​-១៩​ម្នាក់ ប្រាប់​ពី​អាការរោគ​ក្នុង​ខ្លួន នៅ​ថ្ងៃ​ទី​៥​ ធ្នូ​នេះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ CHAN THA អ្នកជំងឺ​កូ​វី​ដ​-១៩​ម្នាក់ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា និង​កំពុង​សម្រាក​ព្យាបាល​ដោយ​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​នោះ បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង​៧​និង​១៧​នាទី​យប់​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ យោង​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ CHAN THA អ្នកជំងឺ​កូ​វី​ដ​-១៩​ម្នាក់ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា និង​កំពុង​សម្រាក​ព្យាបាល​ដោយ​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​នោះ បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង​៧​និង​១៧​នាទី​យប់​ថ្ងៃ​ទី​៥ ធ្នូ ២០២០​នេះ ស្តី​ពី​អាការ​ជំងឺ​របស់​នាង ។

អ្នក​ផ្ទុក​ម​រោគ​កូ​វី​ដ​-១៩ រូប​នេះ​មានឈ្មោះ YEAK CHANTHA អាយុ​២៨​ឆ្នាំ រស់នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ អ្នក​លក់ដូរ​នៅ​ក្នុង​ហាង​សម្លៀក​បំពាក់ PEDRO ផ្លូវ​ព្រះ​សីហ​នុ ។

នារី​កាត់សក់​ខ្លី ពាក់​ម៉ាស ចេញ​មុខ​និយាយ​ជា​សាធារណជន បាន​រៀបរាប់​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ខ្លួន​របស់​នាង នៅ​ថ្ងៃនេះ និង​បាន​ផ្តាំផ្ញើ​ដល់​ពលរដ្ឋ​រក្សា​សុខភាព ហាត់ប្រាណ និង​ទទួលទាន សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

សូម​ទស្សនា​វី​ដេ​អូ មាន​ដូច​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ