ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ឲ្យ​អ្នក​ទៅ​ហាង Zendo សាខា​បឹង​កេងកងត្រូវ​​ធ្វើតេស្ត​រក​​កូ​វី​ដ​ជា​បន្ទាន់ ក្រោយបងប្អូនកើតកូវីដទៅហាងនោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ភ្ញៀវ​ទាំងឡាយ​ណា​ដែល​បាន​ចូល​ទៅ​ទិញ​សម្លៀក​បំពាក់​នៅ​ហាង Zendo សាខា​បឹង​កេងកង នៅ​អំឡុង​ចាប់ពី​ម៉ោង​៥​ល្ងាច…

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ភ្ញៀវ​ទាំងឡាយ​ណា​ដែល​បាន​ចូល​ទៅ​ទិញ​សម្លៀក​បំពាក់​នៅ​ហាង Zendo សាខា​បឹង​កេងកង នៅ​អំឡុង​ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​មក​ធ្វើតេស្ត​ជា​បន្ទាន់​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដើម្បី​ស្វែងរក​មេរោគ​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់ ពីរ​នាក់​បងប្អូន​បង្កើត​នឹង​គ្នា ដែល​ម្នាក់​ធ្វើការ​នៅ​ធនាគារ​កា​ថេ និង​ម្នាក់​ទៀត​ធ្វើការ​នៅ​ធនាគារ​ចិន ដែល​រក​ឃើញ​ថា បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ពី​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» នោះ​បាន​ទៅ​ទិញ​ខោអាវ​នៅ​ហាង Zendo តាម​ផ្លូវ​ត្រសក់ផ្អែម (​សាខា​បឹង​កេងកង រាជធានី​ភ្នំពេញ​) កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅ ។

ដោយ​ពីរ​នាក់​បងប្អូន​បង្កើត​នឹង​គ្នា​នោះ ៖
១- ឈ្មោះ ឡាយ សេង​លី បុគ្គលិក​ធនាគារ​ចិន (Bank of China) នៅ​អគារ​កា​ណា​ឌី​យ៉ា និង​ទី​២ ៖​ឈ្មោះ ឡាយ សេង​លី​ន បុគ្គលិក​ធនាគារ​កា​ថេ យូ​ណា​ធិ​ន ហើយ​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​-១៩ ដែល​ឆ្លង​ពី​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ហើយ​ក៏​ធ្លាប់​បាន​ចម្លង​ទៅ​បុគ្គលិក​នៅ​ហាង Pedro ចំនួន​៧​នាក់​ផង​ដែរ ។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន​បង្ហាញ​ពី​កាមេរ៉ា​សុវត្ថិភាព ដែល ទទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២០​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ឈ្មោះ ឡាយ សេង​លី និង​ឈ្មោះ ឡាយ សេង​លី​ន ពេល​កំពុង​ដើរ​មើល​សម្លៀក​បំពាក់​នោះ មិន​បាន​ពាក់​ម៉ាស់​នោះ​ទេ ដូច្នេះ​ហើយ​ជា​ក្ដី​ព្រួយបារម្ភ សម្រាប់​ដែល​បាន​ចូល​ទៅ​ហាង Zendo អំឡុង​ពេល​ដូច​គ្នា​នេះ ។

គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​ធ្វើតេស្ដ​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» សរុប​ទាំងអស់ បាន​ចំនួន​១០,១៤៧​សំណាក ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​សរុប​ចំនួន​២៩​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ