ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​មិន​តិច​ទេ សូ​ម្បី​តែ​លោកយាយ​ក៏​ហាន​ធ្វើ​ដល់​ថ្នាក់​នេះ​ដែរ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ​នេះ​ថា លោកយាយ​ម្នាក់​មាន​វ័យ​ជាង​៧០​ឆ្នាំ ត្រូវ​បាន​ជន​ដៃដល់​វាយ​សម្លាប់​ប្លន់​យក​មាស​អស់ពី​ខ្លួន រួច​រត់គេច​ខ្លួន​បាត់​បង្ក​ការ​ភ្ញាក់ផ្អើល ដែល​ហេតុ​ការ​ប្លន់​សម្លាប់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង ៣០​នាទី​យប់…

ខេត្តសៀមរាប ៖ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ​នេះ​ថា លោកយាយ​ម្នាក់​មាន​វ័យ​ជាង​៧០​ឆ្នាំ ត្រូវ​បាន​ជន​ដៃដល់​វាយ​សម្លាប់​ប្លន់​យក​មាស​អស់ពី​ខ្លួន រួច​រត់គេច​ខ្លួន​បាត់​បង្ក​ការ​ភ្ញាក់ផ្អើល ដែល​ហេតុ​ការ​ប្លន់​សម្លាប់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង ៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​វាលស្រែ ភូមិ​ដាក់​ផ្ការ ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា មាន​ករណី​ប្លន់​សម្លាប់ បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​ចាក់ និង​វាយ​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​លោក យាយ អាយុ​៧០​ឆ្នាំ បណ្តាល​ឱ្យ​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក (​ដោយ​មាន​ស្នាម​របួស​ជាំ​នៅ​លើ​មុខ និង​ភ្នែក​ដោយ​មាន​ស្នាម​ចាក់​នៅ​ត្រង់​សៀតផ្កា និង​ថ្ពាល់​ចំនួន​០២​កន្លែង មាន​ស្នា​មរឹតករ​) ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ទៅ​មើល​ស្រែ​គាត់​នៅ​ចំណុច​កើតហេតុ ។

ជន​រង​គ្រោះ​ឈ្មោះ មឿង ត្រៀម ភេទ​ស្រី អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ក្នុង​នោះ​បណ្តាល​ឱ្យ​បាត់បង់​សម្ភារៈ​ដែល​នៅ​ជាប់​នឹង​ខ្លួន​របស់​ជន​រង​គ្រោះ ។ ប្រភព​បន្ថែម​ថា សម្ភារៈ​ដែល​បាត់បង់ រួម​មាន ៖ មាស​ចំនួន​០៤​ដំឡឹង ០២​ជី (​មាសសន្លឹក​ចំនួន​០៣​ដំឡឹង​.​ខ្សែ​ក​មាស​០១​ខ្សែ ០១​ដំឡឹង​.​ចិញ្ចៀន មាស​០២​វង់​ទំងន់ ០២​ជី​) នឹង​ប្រាក់​ចំនួន​៧.០០០. ០០០. រៀល (​ដែល​ជន​រង​គ្រោះ តែងតែ​យក​ដាក់​តាម​ខ្លួន​ជា​ប្រចាំ តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​កូន​ជន​រង​គ្រោះ ប្រាប់​សមត្ថកិច្ច​)​។

ក្រោយ​ធ្វើ​សកម្មភាព​រួច ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ។ ទោះជា​យ៉ាងណា​កម្លាំង​សមត្ថកិច្ច ចម្រុះ​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ