ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​៤ នាក់ នាំ​គ្នា​មក​ប្រើប្រាស់​របស់​ដែល​សង្គម​ស្អប់ខ្ពើម​ត្រូវ​បាន​ប៉ូលិស​ចាត់ការ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៅ​វេលា​ម៉ោង​១៤​និង​៥០​នាទី​រសៀល នា​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០ ដោយ​បានការ​ចូលរួម​សហការ​ពី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរ បាល​ស្រុក​សូទ្រនិគម​បាន​ចុះ​បង្ក្រាប​បទ​រក្សា​ទុក​ជួញដូរ​ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ នៅ​ចំនុច​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិ​បន្ទាយស្រី…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៅ​វេលា​ម៉ោង​១៤​និង​៥០​នាទី​រសៀល នា​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០ ដោយ​បានការ​ចូលរួម​សហការ​ពី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរ បាល​ស្រុក​សូទ្រនិគម​បាន​ចុះ​បង្ក្រាប​បទ​រក្សា​ទុក​ជួញដូរ​ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ នៅ​ចំនុច​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក​ផ្សារ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ស្រី​០២ នាក់ រួច​នាំ​យក​សួរ​នៅ​ការិយាល័យ​ជំនាញ​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ចាត់ការ​បន្ត ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស ស្រី​ទាំង​៤​នាក់ មាន ទី​១- ឈ្មោះ នួន ស៊ី​ណេ​ត ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩១ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន​មាន​ទីលំនៅ​ភូមិ បន្ទាយស្រី ឃុំ​ដំ​ដែក​ផ្សារ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ (​ជួញដូរ ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ ញៀន​នៅ​ក្នុង​ខ្លួន​)​។ ២-​ឈ្មោះ ឃាន យី ហៅ ភ្លុក ភេទ​ស្រី ឆ្នាំ​កំណើត ១៩៨៥ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​)(​មាន​សារធាតុ ញៀន​នៅ​ក្នុង​ខ្លួន​)​។

៣-​ឈ្មោះ ប៉ុ​ច រី ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​សំរោង ស្រុក សូទ្រនិគម ខេត្តសៀមរាប ។ (​ចាត់ចែង និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​) ។ ៤-​ឈ្មោះ ហ៊ឹ​ម វ៉េ​ត ហៅ​ត្រេ​ន ភេទ ប្រុស ជនជាតិ​ខ្មែរ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ស្ពាន​ត្នោត ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប ។ (​ជួញដូរ​និង​ប្រើប្រាស់​)(​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​)​។

ចំពោះ​វត្ថុ​តាង​: ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន ០១​កញ្ចប់​ស្មើនឹង​ទម្ងន់​២,៣​ក្រាម​(​ថ្លឹង​ទាំង​សំបក​) ។ ឧបករណ៍​ប្រើប្រាស់​និង​សំភារៈ​វេច​ខ្ចប់​គ្រឿង ញៀន​មួយ​ចំនួន ។ ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​០៥ ខែ ធ្នូ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ