វ៉ា​វ ! បែកធ្លាយ​តម្លៃខ្លួន តន់ ចន្ទ​សី​ម៉ា ច្រៀង ១​លើក​ថ្លៃ ២​ម៉ឺន​ដុល្លារថ្លៃ​ជាងគេ​នៅកម្ពុជា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វ៉ា​វ ! បែកធ្លាយ​តម្លៃខ្លួន តន់ ចន្ទ​សី​ម៉ា ច្រៀង ១​លើក​ថ្លៃ ២​ម៉ឺន​ដុល្លារថ្លៃ​ជាងគេ​នៅកម្ពុជា

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ប្រភព​ច្បាស់ការ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តារាចម្រៀង តន់ ចន្ទ​សី​ម៉ា ដែល​ជា​គ្រាប់ពេជ្រ​របស់​ផលិតកម្ម ​Galaxy Navatra ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ដែល​អាច​និយាយ​បាន​ថា…

រាជធានីភ្នំពេញ ៖ ប្រភព​ច្បាស់ការ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តារាចម្រៀង តន់ ចន្ទ​សី​ម៉ា ដែល​ជា​គ្រាប់ពេជ្រ​របស់​ផលិតកម្ម ​Galaxy Navatra ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ដែល​អាច​និយាយ​បាន​ថា ថ្លៃ​ជាង​ក្នុង​ចំណោម​តារាចម្រៀង​ល្បី​ៗ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្រាន់តែ​កម្មវិធី​តូច​ៗ​ដូច​ជា អាពាហ៍ពិពាហ៍​ ឬ​ជប់លៀង នាងស៊ីថ្លៃ​ដល់​ទៅ ​២​ម៉ឺន​ដុល្លារ ចំណែក Concert នាង​ស៊ីថ្លៃ ​៥​ពាន់​ដុល្លារ​ឯណោះក្នុង​មួយ​កម្មវិធី ​។

This image has an empty alt attribute; its file name is 222abb91a0c7d5d6b7b17fab298c7bbb.jpg

បងប្អូន​ប្រាកដជា​ជ្រាប​ហើយ​ថា តារាចម្រៀង​វ័យក្មេង តន់ ចន្ទ​សី​ម៉ា ដែល​ជា​គ្រាប់ពេជ្រ​របស់​ផលិតកម្ម​ Galaxy Navatra បាន​កំពុង​តែ​ឈរ​នៅ​លំដាប់​កំពូល​នៅ​ក្នុង​ឆ្នាំ 2020 នេះ ដោយ​បទ​ចម្រៀង​របស់​នាង​មាន​អ្នក​ទស្សនា​រហូត​ជាង 400 លាន​ដង​ដែល​ចំនួន​នេះ​មិន​ទាន់​អាច​មាន​តារាចម្រៀង​រូប​ណា​អាច​យកឈ្នះ​នាង​បាន​នៅឡើយ​ ។ ​ថ្វី​ត្បិត​តែ​នាង​នៅ​ក្មេងខ្ចី ប៉ុន្តែ​ការ​ច្រៀង តារាចម្រៀង​ស្រី​ល្បីឈ្មោះ​រូប​នេះអាច​ច្រៀង​បាន​គ្រប់​ទម្រង់ ​និង​ច្រើន​ភាសា ​។

This image has an empty alt attribute; its file name is 622a078973afce4b8371da1d5bf9acb9.jpg

តាម​ប្រភព​ច្បាស់ការ​ខាងលើបាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា​ច្រើន បាន​ទាក់ទង​មក​ខាង​ផលិតកម្ម ក្នុង​នោះ​មាន​តែ​ក្រុមហ៊ុន​ធំ​ៗ​ប៉ុន្មាន​ប៉ុណ្ណោះ​ដែល​ហ៊ាន​ជួល​តម្លៃ​ខាងលើ​ ។ មួយវិញទៀត​ទស្សនិកជន​ប្រហែលជា​ឆ្ងល់​ហើយ​ថា កញ្ញា តន់ ចន្ទ​សី​ម៉ា ជា​តារាចម្រៀង​ល្បី ហេតុ​អ្វី​មិន​ដែល​សូវ​ឃើញ​ច្រៀង​តាម​ការ​ប្រគំ​តន្ត្រី​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ មូល​ហេតុតែ​មួយ​គត់​ដោយសារ​តែ​តម្លៃ​ខ្លួន​នាង​ថ្លៃ ដូចនេះ​តាម​បណ្ដា​ស្ថានីយទូរទស្សន៍​មួយ​ចំនួនមិន​អាច​មាន​លទ្ធភាព​ជួល​នាង​ឡើង​ច្រៀង​បាន​ឡើយ ​។

This image has an empty alt attribute; its file name is 18474502b7d83d90999d39d0e85afc9f-1-768x1024.jpg

លោក យឹ​ម តា​ស្រង់ អ្នកគ្រប់គ្រងផលិតកម្ម​ Galaxy Navatra បាន​ទទួលស្គាល់​ថា តម្លៃ​ខ្លួន​នៃការ​ច្រៀងរបស់កញ្ញា តន់ ចន្ទ​សី​ម៉ា ក្រុមហ៊ុន​ពិតជាបាន​កំណត់​ដូច​បាន​លើក​ឡើង​ខាងលើ​ពិតមែន ។ អ្នកគ្រប់គ្រង​ផលិតកម្ម​ល្បីឈ្មោះ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ការ​កំណត់​តម្លៃ​នេះ គឺ​ស័ក្ដិសម​នឹង​ប្រជាប្រិយភាព​របស់​នាង​នា​ពេល​បច្ចុប្បន្ន​នេះ​ ។

This image has an empty alt attribute; its file name is 5590668c888116e965f4cbb9997976e1-1024x1021.jpg

លោក យឹ​ម តា​ស្រង់ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា ច្រើន​បាន​ទាក់ ទង​នាងទៅ​ច្រៀងក្នុង​នោះ​មាន​តែ​ក្រុមហ៊ុន​ធំ​ៗ​ប៉ុណ្ណោះ ដែល​ហ៊ាន​ជួល​នាង​ច្រៀង​ ។ ​ក្រៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ជាង​តារាចម្រៀង​ផ្សេង​ទៀត បច្ចុប្បន្ន​កញ្ញា តន់ ចន្ទ​សី​ម៉ា បាន​ក្លាយជា brand ambassador របស់​ក្រុមហ៊ុន​ធំ​ៗ ២ ​នា​ពេល​ខាង​មុខ​នេះ ​។ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ តន់ ចន្ទ​សី​ម៉ា នឹង​ត្រូវ​ចូល​ច្រៀង​ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​ឲ្យ​ក្រុមហ៊ុន​ធំ​មួយ​ផង​ដែរ ។

This image has an empty alt attribute; its file name is 20a93a7431e41c1e6dfd590519556b81-1-1024x768.jpg

អ្នកគ្រប់គ្រងល្បីឈ្មោះ​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុនកំណត់​ឲ្យ តន់ ចន្ទ​សី​ម៉ា ចេញ​ច្រៀងតាម​កម្មវិធី​តូច​ៗ​ដូច​ជា អាពាហ៍ពិពាហ៍​ ឬ​ជប់លៀង នាងស៊ីថ្លៃ​ដល់​ទៅ ​២​ម៉ឺន​ដុល្លារ ថ្លៃ​ជាង​ច្រៀង​តាម Concert ក៏​ព្រោះ​ផលិតកម្ម​ Galaxy Navatra នឹង​Galaxy Navatra Thailand បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ហើយ​នៅ​តម្លៃ​នេះ ជា​តម្លៃ​ស្តង់ដារ​អន្តរជាតិ​មួយ ព្រោះ​កម្មវិធី​តូច​ៗ​ដូច​ជា អាពាហ៍ពិពាហ៍ ​ឬ​ជប់លៀង ជា​កម្មវិធី​ឯកជន ហេតុនេះ​មាន​តែកម្រិត​អ្នកមាន​សេដ្ឋកិច្ច​ប្រសើរ​ប៉ុណ្ណោះ​ទើប​អាច​ជួល​នាង​ទៅ​ច្រៀង​បាន​ ៕ ដោយសហការ