ពលករ​នៅ​តែ​លួច​ចូល​ ​ថៃ​នៅ​តែ​ចាប់​​បញ្ជូនវិញ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលករ​នៅ​តែ​លួច​ចូល​ ​ថៃ​នៅ​តែ​ចាប់​​បញ្ជូនវិញ​

1 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ ពី​ម៉ោង​១២យប់​រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ​២០២០ ភាគី​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ប​ញ្ចូ​ន​មកវិញ​តាម​ច្រក​អូរ​បី​ជាន់ មាន​ចំនួន​៣០០​នាក់ ។លោក លី សុ​វ​ណ្ណា​រិ​ទ្ធ…

ខេត្តបន្ទាយមានជ័យ ៖ ពី​ម៉ោង​១២យប់​រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ​២០២០ ភាគី​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ប​ញ្ចូ​ន​មកវិញ​តាម​ច្រក​អូរ​បី​ជាន់ មាន​ចំនួន​៣០០​នាក់ ។
លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅបានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ពលករ​ខ្មែរ​ដែល​ថៃចាប់​បញ្ជូន​មក​វិញ​តាម​ច្រក​អូរ​បី​ជាន់ ឃុំ​អូរ​បីជាន់ ស្រុក​អូរ​ជ្រៅ​នេះ មាន​ស្ត្រី​១៥០​នាក់ ។ ដោយឡែក នៅ​ក្នុង​ចំណោម​ពួក​គេ​ទាំង​អស់នេះ មាន​២៣​នាក់​ដែល​ក្នុង​នោះ​មាន​ស្ត្រី​៣​នាក់​និង​កុមារ​ម្នាក់​មាន​កម្តៅ​ខ្ពស់ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​អភិបាលស្រុក​បញ្ជាក់​ថា បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ ភាគី​ថៃ​ចាប់​ពលករ​ខ្មែរ​បញ្ជូន​មក​វិញ​តាម​ច្រក​អូរ​បី​ជាន់​មាន​ចំនួន​២៩៧​នាក់ ក្នុង​នោះ​ស្ត្រី​១៣៦​នាក់ ។ របាយការណ៍​នេះ​ត្រូវ​បាន​កត់ត្រា​ចាប់ពី​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ រហូត​ដល់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ ។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ ថ្លែង​ទៀត​ថា ពលករខ្មែរ​ចំណាកស្រុក​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​
មក​វិញ​តាម​ច្រក​អូរ​បី​ជាន់​នេះ គឺ​មាន​មន្ត្រី​ច​ត្តា​ឡី​ស័ក​ចាំ​ទទួល ដោយ​មាន​ក្រុម​គ្រូពេទ្យ​សហការ​ជាមួយ​កម្លាំង​នគរ​បាល យោធា កងរាជអាវុធហត្ថ និងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក ធ្វើការ​ពិនិត្យ​​ដោយ​វាស់​កម្តៅ ។ បើសិនជា​មាន​កម្តៅ​ខ្ពស់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ ប៉ែ​ត ។ ចំណែក​អ្នក​ដែល​មិន​មាន​បញ្ហា​បាន​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ព្រោះ​ប្រឈម​នឹង​គ្រោះថ្នាក់ មិន​ត្រូវ​ចាញ់បោក​មេខ្យល់​ទេ ។

នៅ​ពេល​ត្រឡប់​ទៅ​ដល់​លំនៅ​ឋាន​វិញ ត្រូវ​ដោះ​សម្លៀក​បំពាក់​បោកគក់​ឱ្យ​បាន​ស្អាត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​រយៈពេល​១៤​ថ្ងៃ ដោយ​មិនឲ្យ​ក្រុម​គ្រួសារ​មក​ជិត​ស្និទ្ធស្នាល ។ ជាមួយ​នេះ ត្រូវ​ពាក់​ម៉ាស លាងដៃ​ដោយ​អាល់កុល សាប៊ូ​ឲ្យ​បាន​ស្អាត​គ្រប់ពេល ដោយ​​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​កាតព្វកិច្ច​នេះ​ជា​ការ​បង្ការ​និង​ទប់ស្កាត់​កូ​វី​ដ​-១៩ ៕