ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើងរកឃើញបុគ្គល២នាក់ ដែលជាប្រភពចម្លងកូវីដ១៩ មុនគេ តាំងពីខែតុលាមកម្លេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រក​ឃើញ​ប្រភព​នៃ​ការ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​២៨ វិច្ឆិកា​នេះ​ហើយ​ដែល​ក្រសួងសុខាភិបាល​បាន​បង្ហាញ​មុន​នេះ​ថា លោកស្រី ឆែម សូ​នី​តា (​កូនស្រី​លោក ឆែម សា​វុ​ធ​)…

រាជធានី​ភ្នំពេញ ៖ រក​ឃើញ​ប្រភព​នៃ​ការ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​២៨ វិច្ឆិកា​នេះ​ហើយ​ដែល​ក្រសួងសុខាភិបាល​បាន​បង្ហាញ​មុន​នេះ​ថា លោកស្រី ឆែម សូ​នី​តា (​កូនស្រី​លោក ឆែម សា​វុ​ធ​) និង​លោក តាំង សេ​វិ​ន​អាប់ ដែល​ជា​អ្នកចម្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​សហគមន៍​ដំបូង​គេ​តាំងពី​អំឡុង​ខែតុលា​មក ។ ហើយ​ក្រសួង​ក៏​បាន​ប្រកាស​អ្នក​ដែល​ពាក់ព័ន្ធ​ជា​បុគ្គល​២​រូប​ខាងលើ​នេះ សូម​មក​ធ្វើតេស្ដ​ជា​បន្ទាន់ បើ​ទោះបី​គ្មាន​ចេញ​រោគ​សញ្ញា​អ្វី​ក៏​ដោយ ។

តែ​ជាមួយ​គ្នា​នេះ​ក៏​មាន​ច​ម្ង​ល់​ពី​មហាជន​ផង​ដែរ ជាក់ស្តែង លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក៏​បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក​ផង​ដែរ​ថា​« ក្រសួងសុខាភិបាល​ដាក់​ការ​សន្និដ្ឋាន​ថា បុគ្គល​០២​នាក់ គឺ​ស្ត្រី​ឈ្មោះ ឆែម សុនី​តា និង​បុរស​ឈ្មោះ តាំង សេ​វេន​អាប់ អាច​ជា​ប្រភព​ចម្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ។ តើ​ដំបូង​ទី ពួក​គាត់​ឆ្លង​មក​ពី​នរណា? តើ​ពួក​គាត់​មាន​បងប្អូន​មក​ពី​ក្រៅប្រទេស​ទេស​ទេ?បើ​មាន តើ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​ដែរ​ឬទេ?​»

ក្រសួងសុខាភិបាល​បន្ត​ថា សូម​បុគ្គល​ទាំងអស់​ដែល​នៅ​តាម​រាជធានី​-​ខេត្ត ដឹងខ្លួន​ថា ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុគ្គល​ទាំង​០២​នាក់​ខាងលើ​នេះ (​គឺ​ស្ត្រី​ឈ្មោះ ឆែម សូ​នី​តា អាយុ ៣០​ឆ្នាំ និង​បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ​) ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ទោះជា​មិន​មាន​រោគ​សញ្ញា​ក៏​ដោយ ត្រូវ​មក​ធ្វើតេស្ត​ដោយ​យក​វត្ថុ​សំណាក និង​ពិនិត្យ​ឈាម​នៅ​តាម​មន្ទីរពេទ្យ​ខេត្ត ដែល​លោក​អ្នក​ស្នាក់​នៅ ។ បើ​នៅ​រាជធានី​ភ្នំពេញ សូម​អញ្ជើញលោក​អ្នក​ទៅ​ធ្វើតេស្ត​ដោយ​យក​វត្ថុ​សំណាក​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ រាជធានី​ភ្នំពេញ រាល់​ម៉ោង​ធ្វើការ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ដែល​បាន​ណែនាំ​រួច​ហើយ ឲ្យ​បាន​ហ្មត់ចត់​ជាទី​បំផុត ។

ចំណែក​ក្រុមការងារ​ចម្រុះ​នឹង​បន្ត​ការ​ស្រាវជ្រាវ​រុ​រក​ជា​ប្រភព​ចម្លង និង​ការ​ពាក់ព័ន្ធ​ទៅ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ