ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​បិទ​ហាង​​ផឹកស៊ី​​ចំនួន២ លេង​ល្បែងឆ្ពិនភ្នែក អត់​ខ្លាច​កូវីដ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​មហាជន និង​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន ហាង​ផឹកស៊ី​មួយ​ចំនួនមាន​បន្ទប់​បិទ​ជិតនៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បន្ត​លួច​បើក​ជា​ធម្មតា ដោយ​លេងល្បិច​ឆ្ពិន​ភ្នែកបិទ​ភ្លើង​ពីមុខ​ហាង និងបិទ​ភ្លើង​នៅ​កន្លែង​ផ្ញើ​ឡាន​ម៉ូតូ តែ​ខាងក្នុង​ហាង​បើក​ជា​ធម្មតា ដោយ​មិន​ខ្លាច​ជំងឺ​កូ​វី​ដ​-១៩…

ខេត្ត​កណ្តាល​៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​មហាជន និង​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន ហាង​ផឹកស៊ី​មួយ​ចំនួនមាន​បន្ទប់​បិទ​ជិតនៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បន្ត​លួច​បើក​ជា​ធម្មតា ដោយ​លេងល្បិច​ឆ្ពិន​ភ្នែកបិទ​ភ្លើង​ពីមុខ​ហាង និងបិទ​ភ្លើង​នៅ​កន្លែង​ផ្ញើ​ឡាន​ម៉ូតូ តែ​ខាងក្នុង​ហាង​បើក​ជា​ធម្មតា ដោយ​មិន​ខ្លាច​ជំងឺ​កូ​វី​ដ​-១៩ ទាល់តែ​សោះ ។

ជាក់ស្តែង កាលពី​​យប់​ថ្ងៃ​ទី​០៤ ​ធ្នូ ឆ្នាំ​២០២០ លោក​វរ​សេនី​យ៌ យី វណ្ណ​ដា អធិការ​នគរ​បាល​ក្រុង​តា​ខ្មៅ​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​តែ​ម្តង ។

លោក​អធិការ​ក៌​បាន​បញ្ជាក់​ប្រាប់​តាម​ទូ​រស​ព្ឌ័​ថា ហាង​ផឹក​ស៊ី​ពី​កន្លែង​លោក​បានអោយ​បិទ​បណ្តោះអាសន្ន​ហើយ ទី​១-​ហាង​ឡូ​ហ្ស៊ិក ទី​២-ហាងគោលដៅ​ចាស់ ។

លោក​បន្តរ​ទៀត​ថា​ ហាង​ផ្សេង​ទៀត​នៅ​បន្ត​​បើក​ដដែល​ ដោយ​ហាង​ទាំងនោះ​គ្មាន​បន្ទប់ គឺ​ភ្ញៀវ​ចូល​ផឹក​ស៊ី​លក្ខ​ណៈ​ជា​ខ្យូស​អង្គុយ​មាន​គម្លាត​ពី​គ្នា ពិនិត្យ​កម្តៅ វាស់​អាល់ កុ​ល ត្រឹម​ត្រូវ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ ថ្មី​ៗ​នេះ លោក​ឧត្តមសេនីយ៍ត្រី ឱ ផា​ន់​ណា ស្នងការ​រង​នគរបាល​ខេត្តកណ្តាល បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ ចុះ​ណែនាំ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​អោយ​ផ្អាក​បណ្តោះអាសន្ន​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​រួមចំណែក​បង្ការ​ទប់ស្កាត​ជំងឺ​កូ​វិ​ដ​-១៩ តាម​បណ្តា​ក្លិប​ហាត់ប្រាណ ក្លិប​កំសាន្ត KTV ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ដែល​មាន​បន្ទប់​បិទ​ជិត ឬ ផឹកស៊ី​មាន​មនុស្ស​ច្រើន នៅ​ក្នុង​ក្រុង​តា​ខ្មៅ ។

បញ្ហា​នេះ សង្ឃឹមថា លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល នឹង​មាន​វិធានការ បង្ក្រាប​ផង ព្រោះ​ពេល​នេះ​កម្ពុជា​កំពុង​មាន​បញ្ហា​រឿង​ជំងឺ​កូ​វី​ដ​-១៩ បាន​ឆ្លង​ចូល​ក្នុង​សហគមន៍ ។

គិត​ត្រឹម​យប់​ថ្ងៃ​ទី​៤ ​ធ្នូ ឆ្នាំ​២០២០ នេះ មនុស្ស​សរុប​ចំនួន​២៩​នាក់ ហើយបាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ ​វិច្ឆិកា ។

អត្ថបទសរសេរ ដោយ