ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ជំនាញ​ណាស់​រឿង​ដោះ​ខ្សែ​.ក ក្មេង​ៗ​​នៅ​​តាម​ផ្សារ​

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប​ ៖ ​ក្រោយ​ពី​ទទួលបណ្តឹង​របស់​ឪពុក​របស់​កុមា​រា​រងគ្រោះកម្លាំង​នគរ​បាល​​ជំនាញ​នៃ​ក្រុង​សៀមរាប បាន​សហការ​គ្នា​ជាមួយមន្ត្រី​មូលដ្ឋាន​ទាំង​២​សង្កាត់ ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីជន​សង្ស័យ​ម្នាក់ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច ដោះ ខ្សែ.ក ក្មេង​ៗ​នៅ​តាម​ផ្សារ​ក្នុង​ខេត្តសៀមរាប​។ ហេតុ​ការ​ណ៍ឃាត់ខ្លួន​ស្ត្រី​​សង្ស័យ​​កាលពី​​ថ្ងៃ​ទី​៤​…

ខេត្តសៀមរាប​ ៖ ​ក្រោយ​ពី​ទទួលបណ្តឹង​របស់​ឪពុក​របស់​កុមា​រា​រងគ្រោះកម្លាំង​នគរ​បាល​​ជំនាញ​នៃ​ក្រុង​សៀមរាប បាន​សហការ​គ្នា​ជាមួយមន្ត្រី​មូលដ្ឋាន​ទាំង​២​សង្កាត់ ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីជន​សង្ស័យ​ម្នាក់ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច ដោះ ខ្សែ.ក ក្មេង​ៗ​នៅ​តាម​ផ្សារ​ក្នុង​ខេត្តសៀមរាប​។ ហេតុ​ការ​ណ៍ឃាត់ខ្លួន​ស្ត្រី​​សង្ស័យ​​កាលពី​​ថ្ងៃ​ទី​៤​ ធ្នូ​ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ផ្សារ​ដើម​ក្រឡាញ់ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង-​ខេត្ត សៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា បន្ទាប់ ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន រង​គ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ បាន​ចុះ​សហការ​ស្រាវជ្រាវ ជាមួយ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​គោកចក ចម្រុះ​ឱ្យ​អ​ធិ ការ​នគរបាល​ក្រុង​សៀ​រាប់ ធ្វើការ​ឃាត់ខ្លួន (​ស្ត្រី​)​ជនសង្ស័ ម្នាក់ យក​មក​សួរនាំ​។​

លោក បាន​បញ្ជាក់​ថា (​ស្ត្រី​) ជនសង្ស័យ ឈ្មោះ ផ​ន ឌី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទ្រាំង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ពាក់ ព័ន្ធ​ករណី​អំពើ​លួច​(​លួច​ខ្សែ​ក ក្មេង​ប្រុស​)​។​លោក​បន្ថែម​ថា ករណី​លួច​ដោះ​ខ្សែ​ក កូន​ក្មេង​ប្រុស​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែ វិច្ឆិកា​ឆ្នាំ ២០២០ ស្ថិត​នៅ​ចំណុច​តូប​លក់​ចានឆ្នាំង (​ផ្សារ​ក្រោម​)​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។ ដោយ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ​សៀមរាប 1AJ-8333 លួច​ដោះ​ខ្សែ​ករ​ប្លា​ទី​ន​ទម្ងន់​៥៥៦​លី​តំលៃ​៤១៨​ដុល្លារ​ពី​កុមា​រា ឈ្មោះ ហាក់ សៅ​ឧត្តម អាយុ ៤​ឆ្នាំ ដែល​ជា កូន​របស់​ជន រង គ្រោះ ឈ្មោះ រ័​ត្ន សៅ​សីហា ភេទ ប្រុស អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​រវល់​លក់ ហើយ​ទុក​កូន​នៅ​លេង​ម្នាក់ឯង​។​

លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែង​កើត ហេតុ និង​ស្រាវជ្រាវ​ព្រមទាំង​ឆែក​កាមេរ៉ា សុវត្ថិភាព​ក៏​ឃើញ​សកម្ម ភាព​ជនសង្ស័យ​ខាងលើ​រួម​ទាំង​ម៉ូតូ​ជនសង្ស័យ ហើយ​យើង​ក៏​បាន​ផ្សព្វផ្សាយ​តាម​បណ្តា​ប៉ុស្តិ៍​ជួយ​ស្រាវជ្រាវ ។​លោក​បន្ថែម​ទៀត​ថា ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ ២០២០​កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប បាន​ប្រទះ​ឃើញ​ជន សង្ស័យ​និង​ម៉ូតូ​ដែល​ជន សង្ស័យ​កំពុង​ជិះ​ធ្វើ​សកម្មភាព​នៅ​ចំណុច​ផ្សារ​ដើម​ក្រឡាញ់ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀម រាប ។​

គ្រានោះ​កម្លាំង​សមត្ថ កិច្ច​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​សួរនាំ ហើយ​ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ខ្សែ​ករ​របស់​កូន​ជន​រង​គ្រោះ​ពិត មែន​។ ដោយឡែក​ វត្ថុ​តាង (​ខ្សែ​ក​) ជនសង្ស័យ បាន​យក​ឱ្យ​បក្សពួក​ខ្លួន​ជា​មនុស្ស​ស្រី​(​មិន​ស្គាល់ឈ្មោះ​នឹង​ទីលំនៅ​)​ ។ ​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លុ​វ​ច្បាប់​៕​