ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេះស​មាត់​សមុទ្រ​ផាយ​បាត់​ព្រោះ​គេ​ព័ទ្ធ​របង​…អ្នក​​ណា​​មាន​សំណាង ?​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរ​ ជាតិ​-​អន្តរជាតិ ដែល​តែងតែ​មក​កម្សាន្ត​មើល​ថ្ងៃ​រៀប​លិច នៅ​សួនច្បារ​សេះស​…​ដែល​​​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​និង​ឆ្នេរសមុទ្រ​ឯ​បរិវេណ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរ​ ជាតិ​-​អន្តរជាតិ ដែល​តែងតែ​មក​កម្សាន្ត​មើល​ថ្ងៃ​រៀប​លិច នៅ​សួនច្បារ​សេះស​…​ដែល​​​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​និង​ឆ្នេរសមុទ្រ​ឯ​បរិវេណ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ខណៈ​ពេល​បានឃើញ​សួនច្បារ​កម្សាន្ត​ខាងលើ​ដែល​មាន​ទំហំ​ប្រមាណ​ជា​១៥.០០០​ម៉ែត្រការ៉េ បាន​ហ៊ុម​ព័ទ្ធ​ដោយ​របង​ស័ង្កសី​រួច​ចាក់សោ​បិត​ជិត​យ៉ាង​រឹង​មាំ​ថែម​ទាំង​មាន​កម្លាំង​សន្តិសុខ​យាមកាម​យ៉ាង​តឹង​រឹង​ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​កន្លង​មក​តែងតែ​នាំ​គ្រួសារ​កូនចៅ មក​លេង​កម្សាន្ត​នៅ​សួនច្បារ​សេះស ដើម្បី​បាន​គយគន់​និង​បាន​ថត​ផ្តិត​យក​រូបភាព​ទេសភាព​ពេល​ថ្ងៃ​រៀប​អស្តង្គត​ជាមួយ​ផ្ទៃ​ទឹកសមុទ្រ រំលេច​ដោយ​រលក​សមុទ្រ​និង​ប្រជុំ​ដែន​កោះ​តូច​-​ធំ នៅ​ឯនាយ​នៃ​កោះ​រ៉ុ​ង​សន្លឹម​តែ​ពេល​នេះ​ត្រូវ​បាន​បញ្ចប់ ក្នុង​ភាព​ស្រមើ​ស្រ​ម៉ៃ​ក្នុង​ភព​អន្ធការ​ទៅ​ហើយ​ដែល​សង្ស័យ​ចិន​យក ។

ប្រភព​ខាងលើ​ក្នុង​លក្ខ​ណ័​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ថ្មី​ៗ​នេះ អ្វី​ដែល​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មិន​នឹក​ស្មាន​ដល់ទី​តាំង​សួនច្បារ​សេះស​ខាងលើ ដែល​ធ្លាប់តែ​ផ្តល់​សោភ័ណ​ភាព​ដ៏​ល្អ​ត្រកាល​ផ្តល់​ខ្យល់អា​កាស​បរិសុទ្ធ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​អាច​ញ៉ាំង​អារម្មណ៍​កាត់​បន្ថយ​រោគ​ស្ត្រេ​ស៍​នោះ ពេល​នេះ​មិន​គួរ​ណា​សួនច្បារ​ខាងលើ​ដែល​ធ្លាប់តែ​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ បែរ​ទៅ​ជា​ជាប់​ឃុំឃាំង​ដោយ​របង​យ៉ាង​រឹង​មាំ​ថែម​មាន​កម្លាំង​យាមកាម​យ៉ាង​តឹង​រឹង​បែប​នេះ​ទេ ។

ពួក​គេ​ថា សង្ស័យ​ខ្លាច​សេះស​លួច​រត់​បាត់​ទេ​ដឹង​…​? តែបើ​តាម​គេ​ខ្សឹប​ប្រាប់​ថា រូប​សំណាក​សេះស​នៅ​ក្នុង​សួនច្បារ​ត្រូវ​បាន​គេ​មក​រំដោះ​យក​ទៅ​បាត់​ហើយ​ហោះ​ចេញ​បាត់​ហើយ បន្ទាប់​ពី​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​នោះ គឺ​សេះស​ផាយ​ទៅ​បាត់​ហើយ ។ តាម​ប្រភព​អចលនទ្រព្យ​និយាយ​ថា ទីតាំង​នេះ​មាន​តម្លៃ​ប្រមាណ​លើស​ពី​៦០​លាន​ដុល្លារ​យ៉ាង​ផុយ​ស្រួយ​…​ហេ ! ហេ !

មន្ត្រី​នៅ​ក្នុង​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ សុំ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​បង្ហើប​ឲ្យ​ដឹង​ថា ទីតាំង​សួនច្បារ​ដែល​មាន​រូបសំណាក​សេះស ឈរ​បង្អួតខ្លួន​យ៉ាង​សង្ហា​នៅ​ចំ​កណ្តាល​សួន​និង​គ្រប់គ្រង​ដោយ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​កន្លង​មកនេះ ត្រូវ​បាន​ថ្នាក់ដឹក​នាំ​ជាន់ខ្ពស់​សម្រេច​រឹបអូស​យក​ដើម្បី​ធ្វើការ​វិនិយោគ​ទៅ​ជា​ខុន​ដូ​លំដាប់​អន្តរជាតិ និង​កំពង់​ផែ​ទេសចរណ៍​លំដាប់​អន្តរជាតិ ដោយ​មាន​រយៈពេល​មិន​ក្រោម​ពី​៥០​ឆ្នាំ​ទេ ហើយ​ចំពោះ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធ​បាន​ក្នុង​ការ​វិនិយោគ​ទីតាំង​ខាងលើ​លោក​មិន​បានដឹង​ច្បាស់​ទេ ដោយហេតុ​ថា​រូប​លោក​គ្រាន់តែ​ជា​មន្ត្រី​ឋានៈ​តូចតាច​ម្នាក់​ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ជា​ចុង​ក្រោយ​ទៀត​ថា បើ​ក្រុមហ៊ុន​ធុន​ខ្នាត​តូចតាច ឬ​មធ្យម មិន​មានភ័ព្វ​សំណាង​មក​ទទួល​សិទ្ធ​បាន​សម្រាប់​ការ​វិនិយោគ​រាប់​ឆ្នាំ​លើ​ទីតាំង​ខាងលើ​នេះ​បាន​ទេ​…​? មាន​តែ​ក្រុមហ៊ុន​ស្ថិត​ក្នុង​លំដាប់​ខ្ពស់​( VIP ) មាន​ទាំង​លុយ មាន​ទាំង​អំណាច​ជាន់​ដី​ផ្អៀង​ទើប​ចូល​មក​ឈរជើង​លើ​ទីតាំង​សួនច្បារ​សេះស​ខាងលើ​នេះ​បាន ដែល​តាម​មាត់ចាបមាត់ព្រាប​ថា ខ្មែរ​អ្នកមាន​អំណាច​គ្រាន់តែ​ឈរឈ្មោះ គ្រាន់តែ​ជា​បង្គោល​បេតុង ឯ​ម្ចាស់​វា​ពិតប្រាកដ​គឺ​ចិន​… ហេ ! ហេ !

មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ឯកឧត្តម​អគ្គនាយក​កំពង់​ផែ​ដែល​ជា​ម្ចាស់​ដី​បាន​ទេ ព្រោះ​កូនចៅ​ផ្ទាល់​ប្រាប់​ថា ជាប់រវល់​ណាស់ ។

ព័ត៌​មានបន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ