ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគកូវីដពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍28 វិច្ឆិកា ​មានប្រភពមក​​​ពី​តំបន់​អាស៊ី អាហ្វ្រិក និងអូស្ត្រាលី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានវាយតម្លៃ​ជាបឋម​ពី​ប្រភព​មេរោគ​កូ​វី​ដ​-១៩ ដែលពាក់ព័ន្ធ​ទៅ​នឹង​«​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ថា​អាច​ជា​ក្រុម​វីរុស clad 19B…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានវាយតម្លៃ​ជាបឋម​ពី​ប្រភព​មេរោគ​កូ​វី​ដ​-១៩ ដែលពាក់ព័ន្ធ​ទៅ​នឹង​«​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ថា​អាច​ជា​ក្រុម​វីរុស clad 19B ដែល​អាចមក​ពី​តំបន់​អាស៊ី អាហ្វ្រិក និង​អូស្ត្រាលី ដែល​បាន​ចរាចរណ៍​ចូល​មក​កម្ពុជា​ក្នុង​​អំឡុង​ខែតុលា ឆ្នាំ​២០២០ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ខែធ្នូ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា តាម​ការ​ណែ នាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនក្រុមការងារ​អន្តរក្រសួង​ទទួល​បន្ទុក​រុករក​ស្រាវជ្រាវ​រួម​គ្នា​ជាមួយនឹង​ក្រុម​ការ​ងារ​របស់​ក្រសួងសុខាភិបាល បាន​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភពនៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ពាក់ព័ន្ធ​នឹង «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ដ​ថា តាម​ការ​ពិភា​ក្សា​ក្នុង​ក្រុមការងារ​ថ្នាក់ដឹកនាំ​ក្រសួង​សុខា​ភិបាល ជាមួយនឹង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នា​ព្រឹកថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២០ ដោយ​យោង​តាម​ព័​ត៌មាន​ដែល​ទទួល​កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ និង​ការ​សិក្សា​ផ្នែក​មន្ទីរ​ពិសោធន៍​​តាម​បែប​វិទ្យាសាស្ត្រ លើ​ប្រភេទ​វីរុស​កូ​វី​ដ​-១៩​ដែល​អាច​ចម្លង​មក​កម្ពុជា សម្រាប់​​ «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្រុម
ការងារ​អាច​ទាញ​ការ​សន្និដ្ឋាន​ជាបឋម មាន​ដូច​តទៅ ៖

ទី​១-​ប្រភព​មេរោគ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» អាច​ជា​ក្រុម​វីរុស clad 19B ដែល​អាច​មក​ពី​តំបន់​អាស៊ី អាហ្វ្រិក និង​អូស្ត្រាលី ដែល​បាន​ចរា​ចរណ៍ចូល​មក​កម្ពុជា ក្នុងអំឡុងពេល​ពី​ខែតុលា ឆ្នាំ​២០២០ មក​ទល់​នឹង​ពេល​មាន​ផ្ទុះករណី​ឆ្លង​នៅ​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

ទី​២-​តាម​ការ​ពិចារណា​ដោយ​ហ្មត់ចត់​លើ​លទ្ធផល​នៃ​ការ​សិក្សា​វត្ថុ​សំណាក​អ្នកជំងឺ​បំបែក​បន្ត​ៗគ្នា​រក​ភាព​ដូច​គ្នា​នៃ​វីរុស​កូ​វី​ដ​-១៩(Sequencing Covid-19 virus sample) ទៅ​នឹង​សំណាករូបរាង​វីរុស​កូ​វី​ដ​-១៩ ពី​តំបន់​ផ្សេង​ៗ​គ្នា​បានបង្ហាញ​ថា គឺ​មិន​មានការ​ទាក់ទង​នឹង​«​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​» នោះ​ទេ ។

ទី​៣-​ជំហាន​បន្ទាប់ ក្រុមការងារ​កំពុង​ស្រាវជ្រាវ​បន្ថែម​អំពី​ប្រភព​ចម្លង​វីរុស​កូ​វី​ដ​-១៩ នៃ​«​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ។ ក្រសួងសុខាភិបាល ក៏​បាន​ធ្វើ​អំពាវនាវ​ដល់
ប្រជា​ពលរដ្ឋ ត្រូវ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ (​ពាក់​ម៉ាស លាងដៃ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​) បើ​មិន​មានការ​ចាំបាច់​សុំ​នៅ​ក្នុងផ្ទះ មើល​ការ​ឃុំគ្រង​កូនចៅ​សមាជិកគ្រួសារ​ខ្លួន​ឲ្យ​បាន​ល្អ និង​

មិន​ត្រូវ មានការ​ជួបជុំ​គ្នា​ច្រើន​កុះករ​(​លើស​ពី​២០​នាក់​) នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ