ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឃើញ​ពស់ថ្លាន់​នៅ​លើ​ដើម​ជ្រៃ​កណ្តាល​​រាជ​ធានី​​​ភ្នំពេញ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​ឈ្មោល​មួយក្បាល​ដែល​មាន​ទម្ងន់​ជាង​២០​គីឡូក្រាម ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ដើម​ជ្រៃ មួយ​កណ្តាល​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​ខាង​អនុ​រក្ស​សត្វព្រៃ​មក​ទទួលយក​ទៅ​ថែរក្សា​ទុក​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ។ ពស់ថ្លាន់​នេះ ​ឈ្មោល​មាន​ទម្ងន់​ជាង​២០​គីឡូក្រាម​និង​ប្រវែង​ជាង​៣​ម៉ែត្រ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ដើម​ជ្រៃ​មួយ​ដើមចំ​មុខ​ផ្ទះ​មួយ…

រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​ឈ្មោល​មួយក្បាល​ដែល​មាន​ទម្ងន់​ជាង​២០​គីឡូក្រាម ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ដើម​ជ្រៃ មួយ​កណ្តាល​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​ខាង​អនុ​រក្ស​សត្វព្រៃ​មក​ទទួលយក​ទៅ​ថែរក្សា​ទុក​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ។

ពស់ថ្លាន់​នេះ ​ឈ្មោល​មាន​ទម្ងន់​ជាង​២០​គីឡូក្រាម​និង​ប្រវែង​ជាង​៣​ម៉ែត្រ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ដើម​ជ្រៃ​មួយ​ដើមចំ​មុខ​ផ្ទះ​មួយ តាម​ផ្លូវ​លេខ​៣៦០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២០ ។

នៅ​ពេល​ប្រទះ​ឃើញ​ពស់ថ្លាន់​នៅ​លើ​ដើម​ជ្រៃ​នេះ ក៏​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ទៅ​ចោមរោម​មើល ។ គេ​មិន​បានដឹង​ថា ពស់ថ្លាន់​មួយ​ក្បាល​នេះ​មិនដឹង​ជា​មក​ពី​ទីណា ហើយ​វា​ឡើង​ទៅ​នៅ​លើ​ដើម​ជ្រៃ​នោះ​តាំងពី​ពេល​ណា​ដែរ គឺ​ស្រាប់តែ​ឃើញ​នៅ​លើ​ដើម​ជ្រៃ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ពេល​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ការ​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​នេះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​និង​រាយការណ៍​បន្ត​ទៅ​ក្រុម​មន្ត្រី​អភិរក្ស​សត្វព្រៃ​ឱ្យមក​ចាប់​យក​ទៅ​ថែរក្សា ។ បន្ទាប់​មក កម្លាំង​អភិរក្ស​សត្វព្រៃ​សហការ​ជា​មួយ​នឹង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង បាន​ឡើង​ទៅ​ចាប់​ពស់ថ្លាន់​នោះ​យក​មក​ដាក់​ទ្រុង​ក្នុង​រថយន្ត និង​ដឹក​យក​ទៅ​លែង​នៅ​ឯ​សួនសត្វ​ភ្នំ​តា​ម៉ៅ ដើម្បី​ថែរក្សា​ជា​បន្ត ។

សូម​រំឭក​ថា កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ពស់ថ្លាន់​ជិត​៥០​ក្បាល ត្រូវ​បាន​មន្ត្រី​ជលផល​យក​ពី​ភ្នំ​តា​ម៉ៅ​ដែល​ជា​កន្លែង​ចិញ្ចឹម​ទៅ​លែង​នៅ​ក្នុង​បឹង​ទន្លេសាប​ឱ្យ​រស់នៅ​ក្នុង​ព្រៃ ក្នុង​បឹង​តាម​ធម្មជាតិ ៕