កម្ពុជាចាប់ផ្តើមសាកល្បងនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិនហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា…
រាជធានីភ្នំពេញ ៖ យោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា…
រាជធានីភ្នំពេញ ៖ យោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា ដោយមើលឃើញនូវឱកាសវិនិយោគលើវិស័យកសិកម្មកម្ពុជា ក្រុម ហ៊ុន ហ៊ុនទី បានចាប់ផ្តើមបោះទុនវិនិយោគ លើការអភិវឌ្ឍវិស័យកសិកម្ម ការលាងសម្អាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញ ផលិតផលកសិកម្មកម្ពុជានៅឆ្នាំ ២០១៧ ហើយមកទល់ថ្ងៃទី ២ខែធ្នូនេះ ក្រុមហ៊ុនបានសាកល្បងដឹកជញ្ជូនស្វាយស្រស់មួយ Container ត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន ។
យោងតាមឯកឧត្តមរដ្ឋមន្ត្រី តាមការបញ្ជាក់របស់ក្រុមហ៊ុននៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០ នេះបានឲ្យដឹងថា ក្រោយពីបញ្ចប់នៃការសាងសង់ និងដំឡើងឧបករណ៍សម្លាប់ស មាសភាពចង្រៃ (ពងរុយ) នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយ ពីចម្ការមកសម្អាត និងវេចខ្ចប់ ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន ៧០នាក់ ជាបឋម ដោយត្រូវប្រើប្រាស់រយៈពេលបីថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយ Container ហើយ ក្រុមហ៊ុនមានក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ពីការលាងសម្អាត និងវិចខ្ចប់ នឹង ជួយដល់ក្រុមហ៊ុនបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ ។ ពាក់ព័ន្ធនិងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន សម្រាប់កម្ពុជាត្រូវគោរពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យមុនធ្វើការនាំចេញទៅចិន ។
សូមបញ្ជាក់ថា ពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាល គយចិន ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅ កាន់ប្រទេសចិនត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ។ ចំពោះវឌ្ឍន ភាពនៃការអនុវត្តពិធីសារនេះ យើងទទួលបានលទ្ធផលជាបន្តបន្ទាប់ អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ កម្ពុជាទៅកាន់ប្រទេសចិន ចំនួន ៤៨ក្រុមហ៊ុន ម្ចាស់ចម្ការ និងសហគមន៍កសិកម្ម ។
ដំណាក់កាលទី ១ អគ្គនាយកដ្ឋានកសិកម្មបានចាត់មន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃ លើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ ប្រទេសចិនចំនួន ៥ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ចំនួន ១ និងបានផ្ញើជូន GACC កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០។
ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យឱ្យបានល្អ សម្រាប់ការនាំចេញផ្លែ ស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្ត សកម្មភាពមួយចំនួននៅតាមទីតាំងចម្ការដែលបានដាក់ពាក្យស្នើសុំ ឱ្យបំពេញបាននូវលក្ខ ខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន ។ សកម្មភាពទាំងនោះរួមមាន (១) បណ្តុះ បណ្តាលបច្ចេកទេសស្តីពីការអនុវត្តកសិកម្មល្អ (២) បណ្តុះបណ្តាលបច្ចេកទេសស្តីពីការគ្រប់ គ្រងសមាសភាពចង្រៃ (៣) បណ្តុះបណ្តាលបច្ចេកទេសស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់នាំចេញផ្លែស្វាយស្រស់ (៤) អង្កេតតាមដាន និងរៀបចំប្រព័ន្ធព្យាករណ៍សមាសភាព ចង្រៃនៅតាមចម្ការដែលបានចុះបញ្ជីនាំចេញ និង (៥) ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពដំ ណាំស្វាយ ។ បន្ទាប់ពីសកម្មភាពទាំង ៥ ខាងលើ បានដំណើរការចប់សព្វគ្រប់ ក្រុមការងារ ជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម នឹងវាយតម្លៃចម្ការស្វាយដើម្បីចុះបញ្ជីកសិដ្ឋានការអនុវត្ត កសិកម្មល្អ និងចុះបញ្ជីជាកសិដ្ឋានសម្រាប់នាំចេញស្វាយទៅកាន់ប្រទេសចិន រួចផ្ញើជូនភាគី ចិនដើម្បីពិនិត្យ និងវាយតម្លៃបញ្ចប់ចុងក្រោយ ។
ឯកឧត្តមលើកឡើងថា គិតត្រឹមថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ មានក្រុម ហ៊ុនចំនួន ៤ ដែលបាននិងកំពុងប្រតិបត្តិការសាងសង់ទីតាំងវេចខ្ចប់ដោយមានបំពាក់ហេដ្ឋា រចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយដែលក្នុងនោះរួមមាន ៖១ ក្រុមហ៊ុនបឹងកេត ផ្លេនធីង & អ៊ិនដាសស្ទៀល ឯ.ក មានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងដំឡើងម៉ាស៊ីន Hot Water Treatment ដែលគ្រោងនឹងបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ, ២ ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក មានទី តាំងនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននិង កំពុងដំ ឡើងម៉ាស៊ីន Vapor Heat Treatment ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២០នេះ, ៣ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មានទីតាំងនៅភូមិទី ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងដឹកសម្ភារៈពីប្រទេសចិនមកសាងសង់ ដែលគ្រោង នឹងបញ្ចប់នៅដើមឆ្នាំ ២០២១, ៤ ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD) មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ បាននិងកំពុងដំឡើងម៉ាស៊ីន Hot Water Treatment គ្រោងនឹងបញ្ចប់នៅកំឡុងខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។
ដោយឡែកក្រុមហ៊ុនចំនួន ៧ ផ្សេងទៀតដែលមានផែនការបំពាក់ឧបករណ៍ ឬសម្ភារៈ ឱ្យបានមុនដំណាច់ឆ្នាំ ២០២០នេះ បានផ្អាកបណ្តោះអាសន្នដោយសារវិបត្តិជំងឺ Covid 19 ៕
ចែករំលែកព័តមាននេះ