ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រិះគន់​ដល់​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​​ !

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​បាន​រិះគន់​អាជ្ញាធរ​ជាតិ​អប្សរា​ថា ពលរដ្ឋ​សុំ​ធ្វើ​ផ្ទះ​មិនបាន សូ​ម្បី​តែ​សុំ​ច្បាប់​ប្តូរ​ដំបូល​ក៏​រាប់​ខែ​ដែរ ប៉ុន្តែ​ចំពោះ​អ្នកមាន​លុយ មាន​អំណាច​នៅ​ក្នុង​តំបន់«១»​ដូច​គ្នា ហើយ​ជា​អ្នក​ចម្ងាយ​ទៀត បែរជា​អាច​ធ្វើ​ផ្ទះ​និងរ​បងធំ​ៗ​រឹង​មាំ​បាន​យ៉ាង​រលូន ។…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​បាន​រិះគន់​អាជ្ញាធរ​ជាតិ​អប្សរា​ថា ពលរដ្ឋ​សុំ​ធ្វើ​ផ្ទះ​មិន
បាន សូ​ម្បី​តែ​សុំ​ច្បាប់​ប្តូរ​ដំបូល​ក៏​រាប់​ខែ​ដែរ ប៉ុន្តែ​ចំពោះ​អ្នកមាន​លុយ មាន​អំណាច​នៅ​ក្នុង​តំបន់«១»​ដូច​គ្នា ហើយ​ជា​អ្នក​ចម្ងាយ​ទៀត បែរជា​អាច​ធ្វើ​ផ្ទះ​និងរ​បងធំ​ៗ​រឹង​មាំ​បាន​យ៉ាង​រលូន ។

ពលរដ្ឋ​ម្នាក់​ដែល​ជា​តំណាង​ពលរដ្ឋ​រាប់រយ​គ្រួសារ​រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក
ចក ក្រុង​សៀមរាប ស្ថិត​នៅ​ក្នុង​តំបន់​«១»​មុខអង្គរវត្ត ជិត​លំនៅ​ឋាន​ឯកឧត្តម​អភិ​បាល​ខេត្ត និងម្តុំ​ផ្ទះ​លោក​ឧត្តមសេនីយ៍ ជា ម៉​ន បាន​រៀបរាប់ទាំង​ទឹកភ្នែក​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២០ថា ពួក​គាត់​រស់នៅ​រាប់​សិប​ឆ្នាំ​ហើយ​នៅ​តែ​ផ្ទះស្លឹក​ដដែល សុំ​ច្បាប់​រាប់​ឆ្នាំ​ហើយ​មិន​បាន ហើយប្រាប់​វិញ​ថា មិន​អនុញ្ញាត​ច្បាប់​ឱ្យ​ទេ​ព្រោះ​នៅក្នុង​តំបន់​«១» ដែល​ហាមឃាត់ ។

ចំណែក​ផ្ទះនិង​របង​របស់​អ្នកមាន​លុយ​និង​មាន​អំណាច សឹងមិនបាច់​សុំ​ច្បាប់​ធ្វើ​ផ្ទះ​ឬ​របង​ក៏​បាន​ដែរ ឱ្យ​តែប្រាប់​គេ​បន្តិច​ឱ្យធ្វើ​ហើយ ។គាត់​និយាយ​ទៀត​ថា កាលពី​អំឡុង​ឆ្នាំ​២០១៨ផ្ទះ​របស់​ពួក​គាត់​គ្រាន់តែ​រុះ​ជញ្ជាំង​ស័ង្កសី​ចេញហើយ​រៀប​ឥដ្ឋ​ជំនួស ខាង​មន្ត្រី​សន្តិសុខ​របស់អាជ្ញាធរ​ជាតិ​អប្សរា​មក​សុំ​លុយ ហើយ​ជិះ​ម៉ូតូ​ចេញ​បាត់ ។

បន្ទាប់​មក មិន​ទាន់​បាន​១០​នាទី​ផង ក៏​ឃើញ​មាន​ម៉ូតូ​២​គ្រឿង​មក​ទៀត​ថា ធ្វើ​ហ្នឹង​មាន​ច្បាប់​អត់? បើ​អត់​ច្បាប់​ទេ​ឱ្យ​លុយ​ពួក​គេ​មក គេ​នឹង​ឱ្យធ្វើ តែ​ហាម​និយាយ ប្រយ័ត្ន​អ្នក​ផ្សេងមក​រុះរើ ។ និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់តែ​មាន​ម៉ូតូ​២​ទៅ​៣​គ្រឿង និង​រថយន្ត​មក​រុះរើ ផ្ទះ​គាត់​អស់រលីង ។

ទោះជា​យ៉ាងណា ករណី​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ។
ចំណែក​ផ្ទះ​យោធា​ភូមិភាគ​៤​ម្នាក់​នៅ​ជិត​ផ្ទះអ្នកធំ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏​បាន​លួច​ខ្សឹបប្រាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០​ថា ផ្ទះ​អ្នក​មាននៅ​ជិត​ផ្ទះ​របស់​គាត់​កំពុង​ធ្វើ​របង និង​ផ្ទះ​ប៉ុនណា​ប៉ុន​ណី ហើយ​មិនឃើញ​មានមុខ​មន្ត្រី​សន្តិសុខ​របស់​អាជ្ញាធរ​ជាតិ​អប្សរា មក​ធ្វើការ​ហាមឃាត់​ឬ​រឹបអូស​ដូច​ផ្ទះ​ពលរដ្ឋ​អ្នក​តូចតាច​ឡើយ ។

ជុំវិញ​ករណី​សាងសង់​របង​រឹង និង​ផ្ទះ​ខាងលើ​នេះ លោក ឡុ​ង កុសល អ្នកនាំពាក្យ​និង​ជា​ប្រធាន​សន្តិសុខ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានប្រាប់​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា របង​ដែល​កំពុងសាង​សង់​នៅ​ជិត​ផ្ទះ​ឯកឧត្តម​អភិបាលខេត្ត​នោះ គឺ​គាត់​បាន​សុំ​ច្បាប់​ទៅ​សហ​គមន៍ហើយ បើ​ខាងព័ត៌មាន​ចង់​ចុះ​ផ្សាយ​ក៏​សូម​វាយ​ឱ្យ​ខ្លាំង​ៗ​ហើយចំ​ៗ​ផង ៕​

អត្ថបទសរសេរ ដោយ