ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ នៅក្រោមដើមឈើ ក្នុងដីឡូត៍ទំនេរមួយកន្លែង នៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងនៅម៉ោង ៤ និង ៤៥នាទី ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។
បុរសនោះ ដេកស្លាប់ ដោយពុំដឹងមូលហេតុ។ តែគេសង្ស័យថា គាត់គឺជាកម្មករលីសែងអង្ករនៅក្នុងឃ្លាំងអង្ករមួយកន្លែង។ បន្ទាប់ពីទទួលបានដំណឹងនោះ នគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យជាក់ស្ដែង និងស្វែងរកសាច់ញាត្តិ។
បុរសដែលស្លាប់នោះមិ នត្រូវបានស្គាល់អត្តសញ្ញាណទេ ហើយមានអាយុប្រមាណជាង ៤០ឆ្នាំ ពាក់អាវដៃវែង ពណ៌ផ្កាឈូក និងស្លៀកខោខ្លីពណ៌ខ្មៅ។
អ្នកភូមិ បានឲ្យដឹងថា នៅមុនពេលមានការភ្ញាក់ផ្អើល គាត់បានដើរហាត់ប្រាណឆ្លងកាត់ដីឡូត៍ខាងលើ ក៏ស្រាប់តែប្រទះឃើញសាកសពបុរសនោះ ដេកស្លាប់ នៅក្រោមដើមឈើ ហើយមុនដំបូងគាត់ស្មានថា បុរសនោះ ដេកលក់ធម្មតាទេ។ លុះមានការសង្ស័យ ក៏បានដើរចូលទៅមើលជិតទើបដឹងថា បុរសនេះ ស្លាប់ គួរឲ្យសង្វេគបាត់ទៅហើយ៕ យន់ ស៊ីថា
ចែករំលែកព័តមាននេះ