ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសៗ​ដែល​មិន​អាច​បង្ក​កំណើត​បាន​អាច​នឹង​មាន​កើត​ជំងឺ​ផ្សេងទៀត​

3 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ពួក​បុរស​ៗ​ដែល​មិន​អាច​បង្ក​កំណើត​បាន​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ផ្សេង​ៗ​ទៀត ជា​អាទិ​គឺ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ហើយ​និង​ញៀន​សារធាតុ​ញៀន​ជាដើម​។ ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Stanford University Medical School…

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ពួក​បុរស​ៗ​ដែល​មិន​អាច​បង្ក​កំណើត​បាន​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ផ្សេង​ៗ​ទៀត ជា​អាទិ​គឺ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ហើយ​និង​ញៀន​សារធាតុ​ញៀន​ជាដើម​។

ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Stanford University Medical School នៅ Palo Alto, California បាន​ស្រង់​យក​តួលេខ​របស់​បុរស​ៗ​ប្រមាណ​ជា​១០០,០០០​នាក់ ចេញពី​ទិន្នន័យ​នៃ​ការ​ទាមទារ​ការ​ធានា​រ៉ាប់រង​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០០១​និង​២០០៩​។ បុរស​ៗ​ទាំង​អស់នោះ​មាន​អាយុ​មធ្យម​៣៣​ឆ្នាំ​។ គេ​បាន​រក​ឃើញ​ថា ពួក​បុរស​ៗ​ដែល​មិន​អាច​បង្ក​កំណើត​បាន​អាច​នឹង​កើត​ជំងឺ​បេះដូង​៤៨%​និង​ជំងឺ​ទឹកនោមផ្អែម​៣០% ច្រើន​ជាង​បុរស​ធម្មតា​។ ពួក​នោះ​ក៏​មាន​អត្រា​ប្រើប្រាស់​សុរា​និង​សារធាតុ​ញៀន​ខ្ពស់ ផង​ដែរ​។ ចំពោះ​អ្នក​ដែល​គេ​រក​ឃើញ​ថា​មិន​អាច​បង្ក​កំណើត​បាន​ខ្លាំង​ជាងគេ ពួក​នោះ​អាច​នឹង​មាន​បញ្ហា​តម្រងនោម ថែម​ទៀត​។

លោក​វេជ្ជបណ្ឌិត Dr. Michael Eisenberg នាយក​ខាង​ផ្នែក male reproductive medicine and surgery របស់ Stanford University Medical School ដែល​ជា​អ្នកដឹកនាំ​ធ្វើការ​សិក្សា បាន​និយាយ​ថា​«​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា បុរស​ៗ​ទាំង​អស់នោះ​នៅ​ក្មេង និង​មើលទៅ​ឃើញ​មាន​សុខភាព​ល្អ​ទេ​។ របកគំហើញ​នៃ​ការ​សិក្សា​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ដែល​មិន​អាច​បង្ក​កំណើត​បាន​អាច​ជា​ផ្លូវ​បង្ហាញ​អំពី​ការ​កើត​ជំងឺ​ផ្សេង​ៗ​ទៀត​នៅ​ពេល​ក្រោយ​» ​។

ការ​សិក្សា​នេះ​មិន​បាន​ស្រាវជ្រាវ​រក​ទំនាក់ទំនង​ផ្ទាល់​រវាង​ការ​មិន​អាច​បង្ក​កំណើត​បាន ជាមួយនឹង​ជំងឺ​ស្រួច​ស្រាវ​ទាំងនោះ​ទេ ក៏​ប៉ុន្តែ​បាន​បកស្រាយ​ថា​ហេតុការណ៍​នេះ​អាច​បណ្តាល​មក​ពី​កត្តា​អ័រម៉ូន​និង​កត្តាបរិស្ថាន​៖ ម្យ៉ាង​គឺ​កម្រិត​ទាប​នៃ​តេ​ស្តូ​ស្តេ​រ៉ូ​ន​អាច​ធ្វើ​ឱ្យ​មាន​ហានិភ័យ​កើត​ជំងឺ​ខ្ពស់ និង​ម្យ៉ាងទៀត​គឺ​បរិស្ថាន​មាន​គ្រោះថ្នាក់​នៅ​ក្នុង​ពេល​អំប្រ៊ីយ៉ុង​លូតលាស់​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​បន្ត​ពូជ​និង​សុខភាព​ជា​ទូទៅ​នៅ​ពេល​ក្រោយ​។

លោកស្រី​វេជ្ជបណ្ឌិត Dr. Christine Mullin នាយក​ផ្នែក​in vitro fertilization នៃ​មជ្ឈមណ្ឌល Center for Human Reproduction នៅ North Shore-LIJ Health System in Manhasset, N.Y.​ដែល​មិន​បាន​ចូលរួម​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នេះ​ទេ បាន​និយាយ​ថា បើ​ទោះបីជា​គេ​មិន​បានដឹង​ច្បាស់​ថា​ការ​មិន​អាច​បង្ក​កំណើត​បាន​និង​ជំងឺ​បេះដូង​ឬ​ទឹកនោមផ្អែម ណាមួយ​មាន​មុន​ណាមួយ​កើត​ក្រោយ ក៏​ប៉ុន្តែ​ការ​មិន​អាច​បង្ក​កំណើត​បាន​អាច​ជា​សញ្ញា​ដាស់តឿន​មួយ ថា​បុរស​នោះ​អាច​នឹង​មាន​សុខភាព​អន់​ខ្សោយ ដែល​គ្រូពេទ្យ​ត្រូវ​តែ​ចាប់អារម្មណ៍​ហើយ​។

គេ​បាន​ចុះ​ផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ Fertility and Sterility លេខ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ​៕ ប្រភព ៖ health.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ