ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រ៉ូ​បូ​​អវកាស​ ​ហោះ​ចេញពី​ភព​ព្រះ​ចន្ទ​ជា​មួយ​គំរូ​នានា​នៃ​ដី​ភព​នេះ​​(វីដេអូ)

1 ខែ មុន

ប្រទេស​ចិន ៖ រដ្ឋបាល​ជាតិ​អវកាស​ចិន​រាយការណ៍​ថា យាន​រ៉ូ​បូ​អវកាស​ចិន​ដែល​ដឹក​បណ្ដា​គំរូ​ដី​ភព​ព្រះ​ចន្ទ បាន​ហោះ​ចេញពី​ភព​នោះ​វិញ​កាលពី​យប់​ថ្ងៃ​ទី​៣​ធ្នូ​។ យាន​នោះ​ជា​យានអវកាស​ចិន​ដំបូង​គេ​ដែល​ហោះ​ចេញពី​ភព​ក្រៅ​ផែនដី​មួយ​។ រ៉ូ​បូ​អវកាស​ឈ្មោះ​CHANG’E5 នោះ មាន​ORBITEUR មួយ…

ប្រទេស​ចិន ៖ រដ្ឋបាល​ជាតិ​អវកាស​ចិន​រាយការណ៍​ថា យាន​រ៉ូ​បូ​អវកាស​ចិន​ដែល​ដឹក​បណ្ដា​គំរូ​ដី​ភព​ព្រះ​ចន្ទ បាន​ហោះ​ចេញពី​ភព​នោះ​វិញ​កាលពី​យប់​ថ្ងៃ​ទី​៣​ធ្នូ​។

យាន​នោះ​ជា​យានអវកាស​ចិន​ដំបូង​គេ​ដែល​ហោះ​ចេញពី​ភព​ក្រៅ​ផែនដី​មួយ​។ រ៉ូ​បូ​អវកាស​ឈ្មោះ​CHANG’E5 នោះ មាន​ORBITEUR មួយ ជើង​សម្រាប់​ចុះ យាន​មួយ​និង​យាន​សម្រាប់​វិល​ត្រឡប់​​មក​វិញ ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​២៤​ ​វិច្ឆិកា ហើយ​បាន​ទៅ​ចុះ​លើ​ភព​ព្រះ​ចន្ទ​ត្រង់​ផ្នែក​ភ្លឺ​មើលឃើញ​នៃ​ភព​នោះ​កាលពី​ថ្ងៃ​ទី​១​ធ្នូ​។

ក្រោយ​ប្រមូល​បណ្ដា​គំរូ​ផ្ទៃដី​ភព​ព្រះ​ចន្ទ បាន​លឿន​ជាង​ការ​គ្រោងទុក​យាន​រ៉ូ​បូ​ ​CHANG’E5 បាន​ហោះ​ចេញពី​ផ្ទៃ​ភព​ព្រះ​ចន្ទ​វិល​ត្រឡប់​មក​វិញ​។ នោះ​ជា​ជោគជ័យ​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក។

យាន​CHANG’E5 ជា​អ្នក​បំពេញ​បេស​កម្ម​ដ៏​ស្មុ​គ្រ​ស្មាញ​និង​លំបាក​បំផុត​មួយ នៃ​ប្រវត្តិសាស្ត្រ​អវកាស​ចិន ហើយ​ក៏​ជា​ការ​បំពេញបេសកកម្ម​ពិភពលោក​មួយ ក្នុង​ការ​ប្រ​មូល​បណ្ដា​គំរូ​របស់​ភព​ព្រះ​ចន្ទ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​៤០​ឆ្នាំ​មក​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet