ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់បង់​ទាហាន​ជិត​៣.០០០​នាក់​ក្នុង​សង្គ្រាម​នៅ​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់

3 ឆ្នាំ មុន

អា​ស៊ែ​បៃ​ហ្ស​ង់​-​អា​មេ​នី ៖ អាជ្ញាធរ​អា​ស៊ែបៃ​ហ្ស​ង់​ថ្លែង​កាលពី​ថ្ងៃ​ទី​៣ ធ្នូ​ថា ប្រទេស​នោះ​បានបាត់បង់​ទាហាន​២.៧៨៣​នាក់ ក្នុង​ជម្លោះ​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ជាមួយ​កង​កម្លាំង​បំបែក​ខ្លួន​អា​មេ​នី​នៅ​តំបន់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ ។ ចំណែក​ទាហាន​ប្រមាណ​ជា​១០០​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អា​ស៊ែ​បៃ​ហ្ស​ង់…

អា​ស៊ែ​បៃ​ហ្ស​ង់​-​អា​មេ​នី ៖ អាជ្ញាធរ​អា​ស៊ែបៃ​ហ្ស​ង់​ថ្លែង​កាលពី​ថ្ងៃ​ទី​៣ ធ្នូ​ថា ប្រទេស​នោះ​បាន
បាត់បង់​ទាហាន​២.៧៨៣​នាក់ ក្នុង​ជម្លោះ​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ជាមួយ​កង​កម្លាំង​បំបែក​ខ្លួន​អា​មេ​នី​នៅ​តំបន់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ ។ ចំណែក​ទាហាន​ប្រមាណ​ជា​១០០​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន ។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អា​ស៊ែ​បៃ​ហ្ស​ង់ ផ្ដល់​តួលេខ​នៃ​ការ​បាត់បង់​ខាង​យោធា​របស់​ខ្លួន ក្នុង​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដ៏​ខ្លាំងក្លា​រវាង​កងទ័ព​ខ្លួន និង​កងកម្លាំង​បំបែក​ខ្លួន​អា​មេ​នី រវាង​ពី​ថ្ងៃ​ទី​២៧​កញ្ញា
មក​ថ្ងៃ​ទី​១០ វិច្ឆិកា ។

ប្រទេស​អា​មេ​នី​មិន​បាន​ផ្ដល់​តុល្យការ​ស្ថាពរ​នៅឡើយ ប៉ុន្តែ​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង
សុខា​ភិបាល​ប្រទេស​នេះ អះអាង​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា កន្លង​ទៅ​ពី​យុទ្ធ​ជន​បំបែក​ខ្លួន​ដល់​ទៅ​២.
៣១៧​នាក់​បាន​បាត់​បង់​ជីវិត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ