ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ក្លាយជាអ្នកមាន! តើអ្នកដឹងអំពី​គុណ​តំលៃទាំង ៧ នេះឬនៅ?

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​យើង​មានគុណ​សម្បត្តិ គុណវិបត្តិ សម​ត្ថភាព​ខុស​ៗ​គ្នា អ្នកដឹង​នាំ​ក៏​ដូច​គ្នា ប្រសិនជា​យើង​ជា​ម្ចាស់​ក្រុមហ៊ុន ឬ​ក៏​ជា​អ្នកដឹកនាំ​ក្នុង​ក្រុមហ៊ុន​ចាំបាច់​ណាស់​ត្រូវ​មាន​ចំណុច​ទាំងនេះ​។ លោកគ្រូ សោម…

រាជធានី​ភ្នំពេញ ៖ មនុស្ស​យើង​មានគុណ​សម្បត្តិ គុណវិបត្តិ សម​ត្ថភាព​ខុស​ៗ​គ្នា អ្នកដឹង​នាំ​ក៏​ដូច​គ្នា ប្រសិនជា​យើង​ជា​ម្ចាស់​ក្រុមហ៊ុន ឬ​ក៏​ជា​អ្នកដឹកនាំ​ក្នុង​ក្រុមហ៊ុន​ចាំបាច់​ណាស់​ត្រូវ​មាន​ចំណុច​ទាំងនេះ​។

លោកគ្រូ សោម សម្បត្តិ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន ខាំ​-​ផែន (​ថ្នាំ​ពណ៌​ជាតិ​) បាន​ថ្លែង​ថា គុណភាព ៧ ចំណុច សម្រាប់​យើង​គ្រប់​គ្នា​អាចយ​កមក​គិតពិចារណា​បាន ៖

១) ចក្ខុវិស័យ ៖ នៅ​ពេល​ដែល​យើង​ចាប់ពី​បាទ​ដៃទទេ ហើយ​គិត​ថា “​ខ្ញុំ​ចង់​មាន​” ដោយសារ​តែ​ពាក្យ​នេះ ទើប​ធ្វើ​លោក​ចាប់ផ្តើម​ពិចារណា​។ ដូចនេះ​លោក​បាន​គិត​ថាបើ​មាន គ្មាន​ជំរើស​ណា​ផ្សេង​ក្រៅពី​ទៅ​ធ្វើការ​ឱ្យ​អ្នកមាន​នោះ​ទេ ព្រោះ​នៅ​ពេល​យើង​នៅ​ជិត​អ្នកមាន អ៉ី​ចឹ​ង​យើង​អាច​រៀន​ពី​ច​រិ​ក​របស់​អ្នកមាន យើង​ដឹង​ការ​ធ្វើ​របស់​អ្នកមាន​។ ការ​ទំលាប់ខ្លួន ទៅ​នឹង​ការ​ធ្វើ​អ្វីមួយ​រកតែ​ស្រួល គឺ​ធ្វើ​អ្នកមាន​មិន​បាន​នោះ​ទេ ព្រោះ​អ្នកមាន​គេ​ខំ​ណាស់ មិនឃើញ​ឈប់​ឃើញ​ឈ​នោះ​ទេ ហើយ​ប្រ​សិន​យើង​ចង់​ក្លាយជា​អ្នកមាន ប៉ុន្តែ​ទៅ​រក​កន្លែង​ស្រួល សៅរ៍​អាទិត្យ​ឈប់ ដើម្បី​បាន​ដើរ​លេង នោះ​វា​មិន​អាច​នោះ​ទេ​។ នៅ​ពេល​ដែល​យើង​រៀន​ពី​ការងារ​តូចតាច ឬ​អាច​ហៅ​ថា កូនចៅ​គេ បូក​រួម​ជាមួយ​ភាព​វៃឆ្លាត​ហើយ​ឧស្សាហ៍​ទៀត​នោះ នោះ​មិន​ខ្វះ​ទេ​អ្នក​ដែល​ចង់បាន​យើង ឬ​តំឡើង​តំណែង​នឹង​ប្រាក់ខែ​យើង​ខ្ពស់​។


២) ក្លាហាន ៖ មាន​មនុស្ស​ខ្លះ ច្រើន​តែ​គោរព​គេ ដោយ​ការ​ខ្លាច មិន​មិន​គោរព​មនុស្ស​ដោយ​ក្លាហាន​នោះ​ទេ​។ អ្នកមាន​ខ្លះ​មិន​ចូល​ចិត្ត អ្នក​ដែល​ឃើញ​គាត់​រវល់​ហើយ​មិន​ទៅ​ក្បែរ​គាត់​នោះ​ទេ អ្នកធំ​ស្រឡាញ់​ចូល​ចិត្ត​នៅ​ពេល​ដែល​គាត់​រវល់​ហើយ ហាន​នៅ​ក្បែរ​គាត់​។ អ្នក​ដែល​គ្មាន​ភាព​ក្លាហាន ស្មើនឹង​យើង​រើស​យក​ភាព​បរាជ័យ​មួយ ដាក់​ក្នុង​ខ្លួន​ហើយ​។
៣) សុចរិត​ភាព ៖ ឧទាហរណ៍​ថា អ្នក​ឱ្យ​បុគ្គលិក​ម្នាក់​ទិញ​វត្ថុធាតុដើម​មក​ផលិត បើ​គាត់​មិន​ស្មោះត្រង់ គាត់​ស៊ី​ពីលើ​២​ទៅ​៣​ដុំ ទិញ​របស់​អន់ ហើយ​ថ្លៃ​ស្មើ​របស់​ល្អ នោះ​អ្នក​នឹង​ចាញ់​គេ​មួយ​ក្នុង​ការ​ប្រកួតប្រជែង​។ មួយវិញទៀត ទិញ​របស់​អន់​ហើយ​ថ្លៃ​ស្មើ​របស់​ល្អ​នឹង​មធ្យម ងំ​គាត់​ស៊ីសស៊ុស​ជាមួយ​គេ​ទៀត​ឱ្យ​បូក​ថែម​ទៀត ដល់​ពេល​ចឹ​ង​ទៅ​ក្រុមហ៊ុន​អ្នក​ខាត បុគ្គលិក​អ្នក​ចំណេញ ដល់​ពេល​យើង​យក​ទៅ​ផលិត​ដែល​ជា​របស់​អន់​នោះ វា​មិន​ត្រឹមតែ​បាន​ផលិត​សម្រេច​នឹង​វា​អន់​នោះ​ទេ សូ​ម្បី​តែ​ការ​ខូចខាត​ក្នុង​ពេល​ដំណើរការ​ក៏​មាន​អា​ត្រា​ខ្ពស់​ជាងគេ​ដែរ​។ ដល់​ពេល​យើង​ផ្គត់ផ្គង់​ទំនិញ​ដល់​អតិថិជន នោះ​ប្រាកដ​ណាស់​ជា​ទំនិញ​មួយ​ដែល​អតិថិជន​មិន​ពេញចិត្ត​។

៤) ការ​ដាក់ខ្លួន ៖ នៅ​ពេល​ដែល​យើង អ្នកគ្រប់គ្រង​ចេះ​ដាក់ខ្លួន ទើប​បង្កើត​បាន​ភាព​អស្ចារ្យ​ច្រើន វិជ្ជមាន​ច្រើន​។ នាយក​ខ្លះ​គ្រាន់តែ​បង្កើត​បាន​ក្រុមហ៊ុន មិនសូវ​ជា​ធំ​ទេ ប៉ុន្តែ​រឹក​ធំ​ជាង​អ្នក​ដែល​មាន​ក្រុមហ៊ុន​ធំ​ៗ​ទៅ​ទៀត​។ ដោយឡែក ចំពោះ​ខ្ញុំ​វិញ មាន​ចរិត​តូច​ជាង​ក្រុមហ៊ុន ដែល​ខ្ញុំ​កំពុង​កាន់កាប់​ទៅ​ទៀត ពីព្រោះ​ខ្ញុំ​គិត​ថាបើ​ខ្ញុំ​មិន​ដាក់ខ្លួន នោះ​វា​មិន​មាន​អ្វី​ត្រូវ​ឡើង​ទៅ​ទៀត​ទេ ព្រោះ​អស់​កំពូល​ហើយ​។ អ្នកខ្លះ​សមត្ថភាព​និង​ឋានៈ​មិន​ទាន់​ដល់ កម្រិត​នឹង​ទេ ប៉ុន្តែ​រឹក​គេ​ឡើង​ដល់​កំពូល​បាត់​ហើយ​។


៥) ផែនការ​យុទ្ធសាស្ត្រ ៖ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ និង​ពូកែ គឺ​នៅ​ពេល​ដែល​យើង​ធ្វើ​ផែនការ យើង​ត្រូវ​មាន​គោលដៅ​សម្រាប់​រឿង​ធំ​ៗ សម្រេច​អ្វី​ដែល​ធំ​ឱ្យ​បាន ប៉ុន្តែ​យើង​ត្រូវ​ចេះ​បំបែក​រឿង​ធំ​ៗ​នឹង​ឱ្យ​ជា​រឿង​តូច​ៗ​។ មាន​ទ្រឹស្តី​មួយ​បាន​លើក​ឡើង​ថា រឿង​ខ្លះ​ខ្ញុំ​ធ្វើ​បាន​អ្នក​ធ្វើ​មិន​បាន រីឯ​រឿង​ខ្លះ​ទៀត ខ្ញុំ​ធ្វើ​មិន​បាន​អ្នក​ធ្វើ​បាន ហើយ​ប្រសិនជា​រឿង​ធ្វើ​រឿង​រួម​គ្នា នោះ​យើង​នឹង​ធ្វើ​រឿង​កាន់តែ​អស្ចារ្យ​បាន​ថែម​ទៀត​។ មាន​ន័យ​ថា នៅ​ពេល​អ្នកដឹង​នាំ​សម្រេច​បាន​ផែនការ​ធំ​ហើយ យើង​ត្រូវ​បំបែក​ជា​ឱ្យទៅ​ជា​រឿង​តូច​ៗ និង​ការងារ​តូច​ៗ​នឹង​ត្រូវ​ដាក់​ឱ្យ​ចំ​ទេ​ព្យ​កោសល្យ​របស់​បុគ្គលិក​ខ្លួនឯង​ទៀត​។ មាន​ពាក្យ​មួយ​ឃ្លា​ទៀត​បាន​លើក​ឡើង​ថា “​គ្មាន​អ្វី​ខ្ជះខ្ជាយ​ជាង​យើង​ខ្លួនឯង​អសមត្ថភាព​ក្នុង​ការ​ប្រើ​មនុស្ស ឱ្យ​អស់ពី​សមត្ថភាព​”​។

៦) ផ្តោត ៖ មាន​ន័យ​ថា ត្រូវ​ផ្តោត​លើ​អ្វីមួយ​ឱ្យ​ពិតប្រាកដ ផ្តោត​ទៅ​លើ​រឿង​តែ​មួយ ដូច​ខ្ញុំ​សព​ថ្ងៃ ខ្ញុំ​ផ្តោ​សំខាន់​និង​សិក្សា​តែ​រឿង​តំលៃ​ណា ដែល​ពាក់ព័ន្ធ​ទៅ​នឹង​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​ទីផ្សារ​។ មាន​ពាក្យ​មួយ​ឃ្លា​បាន​ពោល​ថា “​ឪពុក​ម្តាយ​ផ្តល់​កំណើត គ្រូ​ផ្តល់​គំនិត​” ការ​ពិត មនុស្ស​យើង​មិនមែន​មាន​ន័យ​ថា ឱ្យ​តែ​ចេះ​សុទ្ធតែ​អាច​ធ្វើ​ជា​អ្នក​មានបាន​ទាំង​អស់នោះ​ទេ ជួល​ការ​យើង​មិន​ចេះ ប៉ុន្តែ​គាត់​ម្នាក់​នោះ​ជា​អ្នកចេះ ប៉ុន្តែ​គាត់​អត់​មាន​ឳ​កាស​នឹង ដូចនេះ​គាត់​មក​ប្រាប់​ដើម្បី​ឱ្យ​យើង​បាន​ឳ​កាស​នឹង​។


៧) សហ​ការណ៍ ៖ ក្នុង​សង្គម​យើង​សព​ថ្ងៃ ឈ្លោះ​គ្នា​លឿន​ណាស់ តែបើ​ត្រូវ​គ្នា​គឺ​ពិបាក​ណាស់ ហើយ​យើង​មើល​ជាក់ស្តែង ហេតុ​អ្វី​សង្គម​យើង​ចាញ់​គេ​។ យើង​មើល​តែត្រឹម​ប្រទេស​គេ​ជិតខាង​យើង​បាន​ហើយ គេ​ឈ្លោះ​គ្នា ប៉ុន្តែ​បើ​យើង​ទៅ​ប៉ះ​ជាតិ​គេ​តែ​ម្នាក់​គឺ​អត់​បាន​ទេ គេ​ពួត​គ្នា​វៃ​យើង​ងាប់​ឥឡូវ​នឹង​។ យើង​វិញ​តែ​ហ៊ាន​ឈ្លោះ​គ្នា បន់​ឱ្យ​គេ​វៃ​ហែង​ឱ្យ​ងាប់​។ មើល​ក្នុង​ក្រុមហ៊ុន​វិញ គ្រាន់តែ​ឈ្លោះ​គ្នា​រឿង​ដើរ​លេង​សោះ ឬ​រឿង​បន្តិចបន្តួច ក៏​តាំងចិត្ត​មិន​និយាយ​រកគ្នា​ដែរ​។ ចុះបើ​ធ្វើការ​នៅ​នឹង​មនុស្ស​នៅ​នឹង យើង​មិន​និយាយ​រកគ្នា​ផង ចឹ​ង​ទៅ​និយាយ​ជាមួយ​អ្នក​នៅ​ក្រុមហ៊ុន​ផ្សេង​មែន វា​មិន​ចាំបាច់​ដល់​ថ្នាក់​នឹង​នោះ​ទេ គ្រាន់តែ​ជា​ការ​ជជែក​គ្នា​មួយ​សោះ ធ្វើ​ដូច​រឿង​ត្រូវ​ស៊ីសាច់ហុតឈាម​គ្នា​ចឹ​ង​៕

អត្ថបទសរសេរ ដោយ